+ Episode 59 💜💋
- 1ខែក្រោយមក Jungkook រស់នៅជាមួយ រាងតូចជាមួយម្តាយរបស់ថេ... នាយមើលថែនិងផ្តល់ភាពកក់ក្តៅឲ្យរាងតូចគ្រប់ពេលវេលា តាមចិត្តថ្នាក់ថ្នមដូចកែវមានតម្លៃដែលយើងមិនអាចកាត់ថ្លៃបាន ពីចិត្តគេដែលស្រឡាញ់ថេយ៉ុងកន្លងមក....រាងតូចញញឹមស្រស់ តាំងពីមានវត្តមានជុងហ្គុកចូលមកក្នុងជីវិតម្តងទៀត ជីវិតនាយត្រូវមានតែភាពស្រស់បំព្រងគ្មានភាពអាប់អួរនោះទេ ព្រោះម្នាក់ៗស្រលាញ់គ្នាខ្លាំងបាត់មុខមិនបាន ទៅណាមកណាក៏ជាមួយចំណែកម្តាយរបស់ដេយ៉ាងគាត់ក៏មិនហាមឃាត់អ្វីដែល អ្វីដែលជាក្តីសុខកូនគាត់ព្រមទទួលទាំងអស់ ព្រោះគាត់ឃើញហើយនៅពេលដែល ថេយ៉ុងបានឃ្លានឆ្ងាយពី ជុងហ្គុក នាយតូចពិបាកខ្លាំងប៉ុណ្ណា....
" អូនធ្វើអីនិង " រាងក្រាស់ដើរមកអោបចង្កេះប្រពន្ធតាមទម្លាប់ រាល់ពេលនាយតូចចូលផ្ទះបាយធ្វើនាយក៏ទៅតាម ចិត្តចង់ជួយដើម្បីកុំឲ្យអ្នកជាប្រពន្ធហត់នឿយពេក
" អូនធ្វើអីឲ្យបងនិងម៉ែញាំុ "
" ឈ្ងុយណាស់ " ជុងហ្គុកនិយាយមិមែនសំដៅលើម្ហូបនោះទេតែសំដៅលើកញ្ចឹង ក សខ្ចីដែលនាយកំពុងនេបនិត្យទៅវិញទេ ទាំងផ្អែមទាំងក្រអូប រាងកាយរាងតូចធ្វើឲ្យនាយងើបមុខលែងរួចហើយ អាចថានាយសំណាងលើសំណាងទៅទៀត មានប្រពន្ធស្អាត ឧស្សាហ៍ ថែមទាំងចេះការងារផ្ទះមួយចប់ទៀត
" អូនធ្វើម្ហូប ជុង " ថេយ៉ុង
"អូនធ្វើទៅបងមើល "
" ដៃបងនៅមិនស្ងៀមផង ឲ្យអូនធ្វើយ៉ាងមិច " រាងតូចស្រដីទាំងក្រហមមុខតិច ព្រោះដៃមនុស្សមាឌធំកំពុងតែដាក់លើ កូនសម្ងាត់របស់គេដែលលាក់ខ្លួនក្នុងខោ សាច់ស្តើងជើងធំវែង ដែលនាយតូចចូលចិត្តស្លៀកជាប្រចាំពេលនៅផ្ទះ
" ល្ងាចបងចង់នាំអូនទៅដើរលេង "
" ទៅណា ? "
" អូនចង់ទៅណាក៏បានបងជូនទៅ "
" អូនមិនដឹងទេតាមតែបងចុះ "
" បងទៅផ្លាស់ខោអាវសិន...សឺត " ក្រោយនិយាយហើយក៏អោនទៅថើបថ្ពាល់ក្រពុំប៉ោងៗនោះមួយខ្សឺតយ៉ាងវែងហើយក៏ដើរទៅខាងលើបន្ទប់របស់ខ្លួន- Skip
" យ៉ាកកក ... SuMin " សំឡេងក្រលួចបន្លឺឡើងយ៉ាងខ្លាំងក្រោយឃើញកូនរបស់ខ្លួន ចាក់ឡេនិងខ្វេះម្សៅរបស់នាយខ្ទិចខ្ទីអស់ហើយ
" បង Yoon " ជីមីនស្រែកសឹងតែបែកបន្ទប់ទៅហើយ ឯកូនតូចក្រោយឮប៉ាៗស្រែកឮៗក៏ភ័យ ហើយក៏វាចូលក្រោមគ្រែ ( កូនតូចទើបតែមានអាយុ 1ខួប3ខែប៉ុណ្ណោះ )
" បាទទទ " ក្រោយឮសំឡេងប្រពន្ធរបស់ខ្លួននាយក៏រហ័សឡើងមកបន្ទប់ភ្លាមៗ ដោយដៃកាន់ទឹកដោះគោ ព្រោះមិញទុកកូនសិនហើយក៏ទៅឆុងទឹកដោះគោឲ្យកូន