💔 សង្គ្រាមស្នេហ៍ 💔

3.3K 183 2
                                    

Episode 11💕
<< កុំយំអីណា ! ខ្ញុំមិនឲ្យអ្នកណាធ្វើបាបឯងទៀតទេ ! មោះយើងលាបថ្នាំលើថ្ពាល់ឲ្យណា ដើម្បីកុំឲ្យហើមឬជាំមិនចឹងមិនស្អាតទេ >> Jungkook ជូតទឹកភ្នែករាតូចចេញរួចក៏លាបថ្នាំឲ្យរាងតូច

រាងតូចអង្គុយស្ងៀមមើលសកម្មភាព Jungkook ដែលធ្វើមកលើគេ ថ្នាក់ថ្នម លួងលោម យកចិត្តទុកដាក់ មើលតាមកាយវិការក៏ដឹងថាគេស្រលាញ់រាងតូចប៉ុណ្ណាដែល

<< រួចហើយ >> Jungkook រៀបចំថ្នាំទុកវិញ ហើយអោនមកថើបថ្ងាស់រាងតូចមួយខ្សឺត

<< អរគុណហើយអ្នកប្រុស >> Taehyung អោនបបន្តិចរបៀបអរគុណ

<< មិនអីទេ ... មើលចុះនៅហើមតិចៗទៀត ! មិនគួរណាមានរឿងបែបនេះទេ យើងសុំទោសជំនួស Evilla ផងណា យើងនិងមិនឲ្យមានលើកក្រោយទេ >> Jungkook អង្អែលបបូរមាត់រាងតូចតិចៗ

<< វាមិនមែនជាកំហុស អ្នកប្រុសគេកុំសុំទោសខ្ញុំអី ! ខ្ញុំខុសខ្លួនឯងដែលជូតឥដ្ឋមិនដឹងខ្យល់ ធ្វើឲ្យអ្នកនាង Evilla ដួល អ្នកនាងវាយខ្ញុំគឺត្រូវហើយ >> Taehyung និយាយហើយក៏ដើរទៅកន្លែងដេករបស់គេ Jungkook ក៏ដើរទៅតាម

<< Evilla ទេដែលខុស ! ឯងមិនបានខុសទេទោះជាមានរឿងអ្វីក៏ដោយយើងនៅខាងឯងជានិច្ច >> Jungkook ក៏ឡើងលើគ្រែហើយអោប Taehyung ដែលដាក់ខ្លួនដេក បែបមុខទៅម្ខាង

<< អ្នកប្រុសធ្វើបែបនេះមិនបានទេព្រោះអ្នកនាង Evilla អនាគតនិងក្លាយជាប្រពន្ធរបស់អ្នកប្រុស ចំណែកខ្ញុំត្រឹមអ្នកបំម្រើប៉ុណ្ណោះ អ្នកប្រុសកុំលើកតម្កើនខ្ញុំពេកអី វាមិនល្អនោះទេ >> Taehyung បែបមុខមករក Jungkook វិញ

<< យើងមិនដែលទុកឯងជាអ្នកបំម្រើទេ ! យើងទុកឯងជាប្រពន្ធរបស់យើង យើងស្រលាញ់ឯង ស្រលាញ់ខ្លាំងណាស់ ឯងដូចជាដង្ហើមរបស់យើងចឹង ពេលឃើញឯងបែបនេះយើងពិបាកក្នុងខ្លួនណាស់ >> Jungkook

<< អ្នកប្រុស >> Taehyung អង្អែលថ្ពាល់របស់
រាងក្រាស់តិចៗ

<< អ្នកប្រុសដឹងទេថា ស្នេហាដែលអ្នកប្រុសមានគឺសង្គមគេមិនទទួលស្គាល់ទេ ... គេស្អប់គេខ្ពើម ហើយរវាងខ្ញុំមិនអ្នកប្រុសរឹតតែមិនអាចទៅរួចដែល >> Taehyung

💔 សង្គ្រាមស្នេហ៍ 💔Where stories live. Discover now