🥺...នឹកគ្នា ...🥺

2.2K 126 1
                                    

            🔥 សង្គ្រាមដណ្តើមស្នេហ៍ 🔥
+ Episode 36 💋
Taehyung កំពុងងូតទឹកនៅស្រះទឹកក្រោយផ្ទះរបស់គេ ! នាយសម្លឹងទៅកន្លែងគេនិង Jungkook ធ្លាប់មករួមមេត្រីជាមួយគ្នានៅទីនោះ ហើយទឹកភ្នែកក៏ហូរដោយមិនបានព្រៀងទុក...

<< ខ្ញុំនឹកបងណាស់ Jungkook ហឹកហឹក ! បងនឹកខ្ញុំទេ ? មួយរយះនេះបងយ៉ាងមិចហើយ ? ខ្លួនខ្ញុំផ្ទាល់ជាហើយ ចុះបងនោះ បងមានបានថែខ្លួនទេ ខ្ញុំចង់អោបបង >> Taehyung ខ្ទប់មុខយំយកៗ គេពិតជាពិបាកទ្រាំណាស់ កាយនៅឆ្ងាយតែចិត្តទាមទារស្រែករកគ្នាទៅវិញទៅមក

មួយសន្ទុះធំទម្រាំតែ Taehyung ងូតទឹកហើយគេក៏ដើរទៅផ្ទះតូចវិញ គេនឹក Jungkook ខ្លាំងណាស់តែមិនអាចជួបគ្នាបាន

+ Morning
6:15 min ( AM )
<< ខិ ខិ >> សំឡេងក្អកមិនដាច់ឮចេញពីក្នុងបន្ទប់ទឹក....រាយកាយស្លេកស្លាំង បបូរមាត់ក៏ស្លេក ក៏យោងអាត្មាចេញពីក្នុងបន្ទប់ទឹកមកគ្រែគេង

Jungkookអង្គុយចុះលើពូក និងយកកន្សែងដែលប្រលាក់ឈាមអំបាញ់មិញបោះចូលទៅក្រោមគ្រែ ហើយក៏ដាក់ខ្លួនគេងបន្ត គិតទៀតហើយ....

<< ពេលណាខ្ញុំអាចចេញក្រៅបាន ? ប៉ាចង់ឃុំខ្ញុំដល់ពេលណាទៀត ខ្ញុំនឹក Taehyung ខ្លាំងណាស់ ! ខ្ញុំជិតស្លាប់ហើយ >> Jungkook បិទភ្នែកហើយឯទឹកភ្នែកក៏ហូរចុះមក គេពិតជាមិនអាចទ្រាំបាននោះទេ 1សប្តាហ៍ហើយដែលឃុំគេនោះ

<< Taehyung របស់ខ្ញុំយ៉ាងមិចហើយក៏មិនដឹង~~ ពេលនេះកំពុងធ្វើអី ! ក្រោកពីរគេងឬនៅ ?? មានញាំុអីឬនៅ ?? >> Jungkook គិតឡើងចង់ក្លាយជាមនុស្សមានជំងឺផ្លូវចិត្តទៅហើយ ពេលណាបានលោក Jeon ប្រណីដល់ពួកគេទាំង2 ក៏ដឹងថាពួកគេមិនអាចខ្វះគ្នាបាន.....

Skip
អ្នកស្រី JeMun គាត់បានចេញមកខាងក្រៅហើយបានទៅកន្លែងមួយ....កន្លែងនិងតែងតែឮគេនិយាយតៗ គ្នាថាពូកែណាស់ ! អ្នកនៅទីនោះគឺគ្រូទាយ... គាត់រាងចំណាស់ទៅហើយ អាយុចូល70 ឆ្នាំហើយតែទាយឈុតណាស់ សម្បូរមនុស្សទៅកន្លែងគាត់ហើយ....

<< អ្នកស្រី Jeon ទេឬ ?? មានកិត្តិយសណាស់ដែលលោកស្រីមក សូមអញ្ជើញអង្គុយសិនទៅ>> លោកយាយចំណាស់ ដែលជាគ្រូទាយគាត់ឃើញអ្នកស្រី JeMun ចូលមកក៏ស្វាគមន៍

💔 សង្គ្រាមស្នេហ៍ 💔Where stories live. Discover now