+ Episode 53 💋
YoonMin បានចេញមកក្រៅជាមួយគ្នា នៅក្នុងឡាន Jimin បី SuMin ឯ Suga បើកឡាន...
<< ប៉ា~~ ប៉ា >> SuMin ស្រែកហៅ Suga ពេលដែលកំពុងបើកឡាន ឯអ្នកត្រូវជាប៉ាក៏ងាកមើលមុខកូន
<< កូនចង់បានអី ? >> Suga
<< អាមូល អាមូល >> SuMin ធ្វើដៃប្រាប់ អ្វីដែលចង់បានគឺកូនបាល់
<< អាមូល មូល ?? អីគេកូន >> Sugaមើលមុខកូនហើយក៏សើច
<< កូនចង់បានបាល់ ! ចឹងក៏មិនយល់ភាសារ
ក្មេងដែល >> Jimin ប្រាប់ហើយក៏ចាប់កូនមកថើប
<< ត្រូវស្រលាញ់ Appa ឲ្យច្រើនជាង Daddy ដឹងនៅ SuMin ?? >> Jimin និយាយទាំងសើច តែអាល្អិតនោះក្រវីក្បាល
<< No No >> SuMin ក្រវីក្បាលតិចៗ ហើយក៏ខ្ទប់មុខនិងកញ្ចឹង ក Jimin
<< កុំមកប្រាប់កូនបងចឹង ... កូនបងគេស្រលាញ់បងណាស់ >> Suga
<< បានហើយ ! បើកឡានទៅល្ងាចហើយណា គិតថានិងនាំកូនទៅលេងសួនបន្តិចនិងមកវិញ>> Jimin សម្លក់លោកប្តី ហើយក៏មើលទៅមុខវិញ
<< ទទួលបញ្ជា ! លោកស្រីMin >> Suga
សម្លក់វិញ ហើយក៏បើកទៅបន្ត ទៅផ្សារទំនើប ទិញឥវ៉ាន់ខ្លះ រួចក៏នាំ SuMin ទៅលេងក៏សួនកម្សាន្ត សម្រាប់ក្មេងៗ+ 9:00 🕘 PM
រាងតូច Taehyung កំពុងអង្គុយនៅមុខបង្អួច សម្លឹងមើលទៅព្រះច័ន្ទដែលកំពុងរះលើមេឃ ចិត្តអណ្តែតអណ្តូងទៅដល់ណាក៏មិនដឹង អង្គុយស្រម៉ៃ អង្គុយទឹកភ្នែកម្នាក់ឯង
<< ពេលនេះបងនៅឯណា ? 3ឆ្នាំហើយដែលយើងខានជួបគ្នា... ខ្ញុំនឹកបងណាស់ ហឹកហឹក >> Taehyung ក្រាបក្បាលនិងបង្អួច បញ្ចេញសំឡេងយំតិចៗម្នាក់ឯង វាឈឺចាប់ណាស់ដឹងទេ ? យំគ្មាន
សំឡេង វាតឹងណែនក្នុងទ្រូង ដូចមានដំថ្មមួយយ៉ាងធំ នៅកសង្កត់ដើមទ្រូងយើងអញ្ចឹង
<<បើស្លាប់មែន ឲ្យខ្ញុំយល់សប្តិឃើញបងម្តងក៏អស់ចិត្តដែល...តែខ្ញុំមិនដែលឃើញបងម្តងទេ បងដឹងទេថារាល់ថ្ងៃខ្ញុំរស់ដូចស្លាប់ចឹង ធ្លាប់មានបងនៅក្បែរ ថ្នាក់ថ្នម តែពេលនេះគ្មានបងនៅជិតទៀតទេ >> Taehyung សម្រក់ទឹកភ្នែកដូចទឹកសមុទ្រ ទឹកភ្នែកវាប្រៃ ព្រោះតែការឈឺចាប់Taehyung សង្ងំយំ មួយសន្ទុះធំរហូតដល់ហើមភ្នែក រួចក៏ដើរទៅលើពូកគេងវិញ...ផ្ទះគេមិនមាននោះទេ ម៉ាល្មមរស់នៅជាមួយម្តាយរបស់គេ ឯលោកតានៅផ្ទះមួយទៀត....
<< good night sweet dreams Jeon Jungkook សូមឲ្យបងសុបន្តិល្អយប់នេះណា >> Taehyung និយាយហើយក៏បិទភ្នែកគេងវាស្ទើរតែរាល់យប់ហើយ ដែលគេអង្គុយយំមើលទៅព្រះច័ន្ទហើយចិត្តនឹកដល់ Jungkook មនុស្សស្រលាញ់គ្នាខ្វះមិនបាន ពេលបាត់ខ្លួនរកមិនឃើញវាក៏ពិបាកធ្វើចិត្តដែល បើដឹងថាស្លាប់ហើយក៏អាចនិងធូរចិត្តទទួលយកបានខ្លះ...
2:00 🕑 PM
Jungkook កំពុងតែវែកសក់របស់រាងតូចលេង សក់ស្អាតរលោងល្អណាស់ ថែមទាំងក្រអូបទៀតផង គេអោនទៅថើបសក់រាងតូចមួយខ្សឺតហើយក៏ញញឹម មុននិងនិយាយ
<< សក់នៅតែក្រអូបស្អាត...ស្បែកក៏ស្រស់ថ្លាជាងមុន តែឯងឥឡូវស្គមណាស់ Taehyung ! ខំញាំុអីបន្តិចទៅណា ! កុំនឹកបងពេក បងមិនស្រួលក្នុងចិត្តប៉ុន្មានដែល .... បងដឹងថារាល់ថ្ងៃឯងនឹកបង តែគ្រប់យ៉ាងវាហួសអស់ហើយ ធ្វើចិត្តឲ្យសប្បាយៗ កុំកើត
ទុក្ខ កុំបង្ហូរទឹកភ្នែកច្រើនពេក បងនៅតែស្រលាញ់ឯង ! ឯងនៅក្នុងចិត្តបងរហូតណា >> Jungkook ញញឹមហើយក៏ថើបថ្ពាល់ រាងតូចមួយខ្សឺត....<< Jungkook ~~ >> Taehyung ស្រែកឡើងហើយក៏ស្ទុះក្រោកភ្លាមៗ គេងាកមើលទៅឆ្វេងដៃ តែមិនមានអ្នកណាទាំងអស់ក្រៅពីគេម្នាក់ឯងនៅក្នុងបន្ទប់ គេយំនឹកJungkookរាល់ថ្ងៃ ទើបតែថ្ងៃនេះបានឃើញក្នុងយល់សប្តិ ...
<< ខ្ញុំយល់សប្តិមែនទេ ?? ហេតុអីមិនមែនជាការពិត ?? >> Taehyung អោនមុខចុះហើយទឹក
នេត្រា ក៏ហូរចុះមកទៀត មួយថ្ងៃយំប៉ុន្មានដងទៅកូនម្តាយ ?
<< តែក្នុងសប្តិ បងក៏ស្គមដែល..បងឥឡូវនៅឯណា ? ហេតុអីក៏មិនយកខ្ញុំទៅផង? >> Taehyung បញ្ឈរជង្គង់ហើយក៏អោបក្បាលជង្គង់ខ្លួនឯងមុននិងដាក់មុខចុះ
<< ម៉ោង2ហើយ ! បងនឹកខ្ញុំដែលមែនទេ ? បងមិនចង់ឲក្យខ្ញុំយំមែនទេ ? ចឹងក៏ឆាប់មកយកខ្ញុំដែលមក ខ្ញុំមិនអាចរស់នៅដោយគ្មានបងបានទេ >> Taehyung នៅនិយាយនិងយំមួយសន្ទុះទៀត ទើបដាក់ខ្លួនគេងវិញ...To be Continue ..... 💋
Writer By ( mochi )អាឡូវខ្ញុំមកធ្វើការវិញហើសរសេរបានតិចៗទេ 💋