Episode 1 💕
នៅក្នុងគ្រួសារ Jeon ជាគ្រួសារអ្នកមានស្តុកស្តម មានកូនម្នាក់ឈ្មោះ Jeon Jungkook អាយុ 10ឆ្នាំ គេជាក្មេងប្រុសដល់ល្អ ស្តាប់បង្គាប់ មិនកោងកាចអ្វីនោះទេ ប៉ាម៉ាក់របស់គេស្រលាញ់ និងស្របតាមខ្លាំងណាស់Kim Taehyung ជាកូនអ្នកបំម្រើ នៅក្នុងផ្ទះត្រកូល Jeon ជាមួយម្តាយរបស់គេ ហើយ Tae មានអាយុ 8 ឆ្នាំទោះកើតមកជាកូនអ្នកបម្រើ តែគេមានឆន្ទះ ចេះតស៊ូ រឹងមាំ និងមិនឲ្យអ្នកណាមើលងាយម្តាយរបស់គេបាននោះទេ ទោះបីជាគេនៅក្មេងខ្ចីក៏ដោយ
+ ចូលសាច់រឿង .....
<< ម៉ែថ្ងៃនេះ ម៉ែធ្វើម្ហូបអ្វីដែល >> Tae សួរទៅកាន់ម្តាយរបស់គេដែលកំពុងញាប់ដៃញាប់ជើង ធ្វើម្ហូបជាមួយ អ្នកបំម្រើផ្សេងទៀត<< Tae កូនមកធ្វើអី ? ប្រយ័ត្នរលាកណា ទៅផ្ទះតូចវិញទៅកូន >> Jiwon ម្តាយរបស់ Tae
<< តែកូន អផ្សុក ដែលនៅទីនោះម្នាក់ឯង ! កូនចង់មកជួយម៉ែណាម៉ែ >> Tae
<< មិនបានទេ...លោកស្រីហាមមិនឲ្យកូនក្មេងចូលក្នុងផ្ទះបាយនោះទេ កូនទៅក្រៅវិញទៅ >> Jiwon
<< បាទ >> Tae ធ្វើមុខស្អុយហើយក៏ដើរចេញទៅក្រៅវិញ កំពុងដើរកាត់សួនច្បារទៅផ្ទះតូចនៅក្រោយ តែក៏បានជួបនិង kookie
<< ឯងទៅណានិង >> kookie ក្មេងប្រុស មុខសៗ បបូរមាត់តូចៗ សក់ត្រឹមភ្នែក បានរត់មកនិយាយជាមួយ Tae
<< គឺខ្ញុំកំពុងតែដើរទៅផ្ទះក្រោយនោះ ! >> Tae ចង្អុលទៅផ្ទះក្រោយ ដែលជាផ្ទះអ្នកបំម្រើ
<< កុំទាន់ទៅអី មកលេងជាមួយយើងសិនមក ! យើងអផ្សុកណាស់ >> kookie ចាប់ដៃ Tae
<< មិនបានទេអ្នកប្រុស ! ខ្ញុំមិនអាចលេងជាមួយអ្នកប្រុសបានឡើយ >> Tae ក្រវីក្បាលហើយដកដៃចេញវិញ
<< ហេតុអីក៏មិនអាច មានបញ្ហាអីមែនទេ ? >> Kookie
<< ព្រោះខ្ញុំអ្នកបំម្រើ ចំណែកអ្នកប្រុស ជាអ្នកប្រុសតូចក្នុងផ្ទះនេះ ខ្ញុំមិនអាចលេងឬនៅជិតអ្នកប្រុសបានទេ ព្រោះពួកយើងមានវណ្ណះខុសគ្នា >> Tae
<< តែយើងមិនបានគិតរឿងនិងទេ ! យើងចង់លេងជាមួយឯងណា ! លេងជាមួយយើងមក យើងសន្យាថាមិនប្រាប់
នរណានោះទេ >> kookie