🔥 សង្គ្រាមដណ្តើមស្នេហ៍ 🔥
+ Episode 46 🔞🔞
Jungkook ក្រោយយកខោអាវរបស់ Taehyung ទៅដល់បន្ទប់ហើយនាយក៏ដាក់ទៅលើពូក ហើយនិងញញឹមតិចៗ ! នាយសម្លឹងមើលខោអាវ
របស់អ្នកដែលមានឈ្មោះថាជាសង្សាររបស់ខ្លួន សាច់ខោអាវទន់ល្អ អ្នកស្លៀកពាក់វា ប្រហែលជាថែទាំណាស់ហើយ ទើបបានជាសម្លៀកបំពាក់ ប៉ុន្មានឈុតនេះ នៅតែថ្មី គ្មានស្នាមប្រលាក់ទាល់តែសោះ ! រាងក្រាស់ចូលទៅផ្លាស់ខោអាវ ងូតទឹក
ចេញ ព្រោះស្អុះស្អាប់ខ្លាំងណាស់... មួយសន្ទុះក្រោយ ប្រហែលជា 15នាទីគេក៏ចេញមកវិញ ហើយក៏ឡើងទៅលើពូក ដោយខ្លួនស្លៀកកន្សែងមិនទាន់ស្លៀកឈុតគេងយប់នៅឡើយទេ នាយ សម្លឹងមើលឈុតទាំងនោះហើយក៏នឹកឃើញវិធីមួយ ! នាយក៏យកខ្នើយអោបដែលគេងអោបរាល់ថ្ងៃ វះចេញហើយក៏ក្រណាត់ដែលនៅក្នុងខ្នើយអោបនោះ ទៅដាក់ចូលក្នុងខោអាបរបស់រាងតូច.... Jungkookយកខ្សែចងជើងខោ ហើយនិង ដៃអាវ និងដេរចង្កេះខោភ្ជាប់ជាមួយនិងអាវ
( ដូចទីងមោងហ៎ ) ហើយក៏យកក្រណាត់ដែល
នៅក្នុងខ្នើយអោប ញុកចូលទៅក្នុងខោអាវ រាងតូច រហូតដល់រួចរាល់ ...
Jungkook ក្រោយធ្វើរួចរាល់ហើយ ក៏ញញឹមលើក
របស់នោះមកមើល ហើយក៏និយាយ~~
<< បងបានគេងជាមួយឯងម្តងទៀតហើយ Taehyung >> Jungkook ញញឹមដាក់របស់នោះទៅលើពូកថ្នមៗ ហើយនាយក៏ដើរទៅមុខកញ្ចក់ មើលមុខខ្លួនឯង មុខបន្តិចឃើញខៀវ បន្តិចឃើញ ខ្មៅ បន្តិចឃើញសស្លេកខ្លាំង តែនាយមិនបានភ័យឬព្រួយឡើយ ក៏ចាត់ទុកវាជារឿងធម្មតា....
<< ខិ ខិ >> សំឡេងក្អកឮឡើងម្តងទៀត ! ក្អកឈាមតែងតែកើតឡើងរាល់ថ្ងៃ ធ្លាក់ឈាមក៏ច្រើន តែគិតថា Jungkook ខ្វល់មែនទេគឺអត់និងឯង គ្រាន់តែយកកន្សែងយកជូតដៃហើយក៏ឡើងទៅគេងលើពូកវិញ
<< រាត្រីសួរស្តី Tae >> Jungkook អោបក្រណាត់ ដែលគ្របដោយខោអាវរាងតូចជាប់ ហើយក៏បិតភ្នែកគេង ហត់នឿយពេញមួយថ្ងៃហើយ ក៏ត្រូវដល់ពេលសម្រាក+Morning
Taehyung នៅផ្ទះរបស់ Suga នៅទីនោះចង់ជួយគេធ្វើនេះធ្វើនោះ ព្រោះគេមិនដែលស្ងៀមឡើយ នៅផ្ទះលោកJeon តែងតែធ្វើការពេញដៃដល់មកឲ្យគេដេកស៉ីគឺពិបាកបន្តិចហើយ តែYoonMin ហាមមិនឲ្យគេធ្វើអីនោះទេ គ្រាន់តែមើលថែសុខភាពខ្លួនឯងឲ្យល្អ និងកុំសូវគិតច្រើន ប៉ុណ្ណោះ ! ប៉ុណ្ណឹងក៏មើលដឹងថា YoonMin
ស្រលាញ់ Tae ប៉ុណ្ណាទៅហើយ
<< ហ្ហើយ~~ >> Taehyung អង្គុយដកដង្ហើមចោលនៅលើសាឡុង មិនដឹងថាត្រូវធ្វើស្អីនោះទេ ការងារគេធ្វើអស់ ឯគេត្រូវអង្គុយមើលទូរទស្សន៍ តាំងពីព្រឹក រហូតដល់បាយថ្ងៃគេឡើងចង់គ្រុនក្តៅហើយ
<< កើតអីនិង >> Jimin ទើបចុះមកពីខាងលើជាមួយ Suga ក៏ឃើញរាងតូចមើលទៅដូចនៅមិនសុខក្នុងខ្លួនសោះ តិចឈរតិចអង្គុយ ដកដង្ហើមធំរហូត
<< គឺខ្ញុំអផ្សុកនិងណា >> Taehyung និយាយរបៀបអៀនៗ ហើយក៏មើលទៅទូរទស្សន៍បន្ត ! ជីមីនសើចហើយក្រវីក្បាលហើយក៏ចូលទៅអង្គុយជាមួយរាងតូចមុននិងលើកដៃអង្អែលក្បាល
<< ចង់ជួប Jungkook ទេ ? >> សំណួរជីមីនធ្វើឲ្យរាងតូចងាកមុខមើលគេយ៉ាងលឿន...តែក៏ត្រូវទម្លាក់ទឹកមុខចុះវិញព្រោះមិនអាចទៅជួប Jungkook បានទេ គេនៅផ្ទះឯណ្ណោះ ហើយគេក៏មិនទាន់អាចចូលទីនោះបានដែល.... ទឹកមុខរបស់រាងតូចធ្វើឲ្យជីមីន
ដឹងភ្លាមៗ រួចហើយក៏លើកដៃអង្អែលខ្នង ផ្តល់កំលាំងចិត្ត
<< បើចង់ជួបគេខ្ញុំអាចឲ្យជួបបាន ! តែមិនមែន
នៅផ្ទះលោកJeonទេ! ឲ្យតែឯងហាមាត់ថាចង់ជួបគេ ថ្ងៃនិងបានជួប >> Jimin ឯរាងតូចឮហើយក៏គិត
បន្តិច គួរជួបទេ បើជួប Jungkook និងបានធូរស្រាលក្នុងចិត្តលែងសូវគិតច្រើន តែគេនិងមកជួបរាងតូចនៅផ្ទះរបស់ Suga រាល់ថ្ងៃគិតយ៉ាងមិចទៅបើអ្នកផ្ទះគេដឹង ?? ហើយបើមិនជួបរាងក្រាស់ ថ្ងៃណាមួយប្រាកដជាឆ្គួតមិនខាន
រាងតូចវិលវល់ខ្លាំងណាស់ គិតអីមិនចេញសោះ ....
<< គិតសាកមើលទៅណា ! យើងមិនបង្ខំទេ ចង់ជួបមនុស្សដែលខ្លួនស្រលាញ់ឬក៏អត់ >> Jimin បន្ថែម រាងតូចសម្លឹងមុខ Jiminនេះគេល្អថ្នាក់និងឬ ជួយចេញពីជនចាប់ចំរិតហើយនៅជួយ ឲ្យជួប Jungkook ទៀត...
<< បាទ~~ ! ខ្ញុំចង់ជួបគេ >> Taehyung និយាយទាំងញញឹម ហើយក៏ស្រក់ទឹកភ្នែកមកមួយតំណក់... ជីមីនលូកដៃទៅជូតទឹកភ្នែកឲ្យ ថេរហើយក៏ទាញមកអោបផ្តល់កម្លាំងចិត្ត..
<< បើជួបគេត្រូវនិយាយពាក្យក្នុងចិត្ត ត្រូវក្រសោបគេក្នុងរង្វង់ដៃ យើងដឹងថា Jungkook នឹកឯងខ្លាំងណាស់ មើលតែម្សិលមិញទៅដឹងហើយ >> Jimin អោបលួងលោម រាងតូចហើយក៏ឃើញ Suga ចុះមកខាងក្រោម ជាមួយអាវយឺតខ្មៅ និងខោខ្លីត្រឹមជង្គង់ រួចក៏ដាក់ខ្លួនអង្គុយចុះជិត Jimin
<< កើតអីឬ ? >> Suga ឯJimin កំពុងអោបTaehyung នោះក៏ប្រលែងរាងតូចហើយក៏
បែប មុខមើលទៅសង្សាររបស់ខ្លួន ! រួចក៏អោនទៅថើបបបូរមាត់ របស់Sugaបន្តិចមុននិងអោបចង្កេះរាងក្រាស់ អ្នកម្ខាងទៀត ឃើញទង្វើសង្សារខ្លួនហើយក៏ឆ្ងល់ រាល់ដងជីមីនមិនដែលធ្វើចឹងទេ មានតែគេទេដែលធ្វើបែបនិង....
<< កើតអី Minie ?? >> Suga អោនមុខចុះសួររាងតូច ហើយជីមីនក៏មើលមុខរាងក្រាស់វិញមុននិង
និយាយអ្វីដែលចង់ឲ្យគេជួយ Taehyung
<< គឺខ្ញុំចង់ឲ្យ Jungkook មកផ្ទះយើង >> Jimin សម្តីមួយនេះធ្វើឲ្យ Suga ភ្ញាក់ផ្អើលតិចតួច ឲ្យមកយ៉ាងមិចបើ Taehyung នៅទីនេះ មកប្រាកដជាឃើញគ្នាមិនខាន
<< ហេតុអី ? ក្រែងTaehyungគេនៅទីនេះមិនចឹង ? មកប្រាកដជាជួបគ្នាមិនខាន >> Suga សម្លឹងមើលមុខ Taehyung ដែលអង្គុយអោនមុខចុះ តែក៏អាចដឹងថាគេនឹក Jungkook ណាស់ដែល
<< គឺឲ្យគេមកជួបគ្នានិងណា !! >> Jimin
<< ថាមិច ??? > Suga នៅតែមិនយល់ ឯជីមីនក៏
និយាយពន្យល់រាងក្រាស់ តាមអ្វីដែលគេបានសន្ទនា ជាមួយ Taehyungមុននេះ ឯរាងក្រាស់ក៏យល់ គេក៏មិនប្រកែកដែល
<< ថ្ងៃនេះ ម៉ោង6ល្ងាចចាំយើងឲ្យឯងជួបនិង Jungkook! ពេលថ្ងៃយើងរវល់ហើយគេក៏ប្រហែលជារវល់រៀនដែលហើយ >> Suga ឯរាងតូច ( ថេរ ) យល់ហើយក៏ងក់ក្បាល មិនអីទេ ពេលល្ងាចគេចាំបាន ឲ្យតែបានឃើញ ! Jimin ឃើញ ថេរអាច
ញញឹមបានគេក៏សប្បាយចិត្ត ដូចគ្នាដែល ! ក្រោយពីនិយាយគ្នាមួយសន្ទុះហើយ Suga ក៏នាំJimin ទៅបន្ទប់ ( ទៅធ្វើអី ?? ) ដើម្បីនិយាយរឿងខ្លះ ....