Episode 8 💕
<< ពាក់វាឲ្យជាប់ទៅហាមដោះចេញណា ! បើយើងដឹងថាឯងដោះចេញ យើងនិងចាប់ថើបឯងឲ្យរីកមាត់មិនខានទេ យើងនិយាយមិចគឺចឹងហើយ >> Jungkook និយាយរួចក៏ក្រោកដើរចេញទៅបាត់ ....
Taehyung ឮហើយក៏ញញឹមតិចៗហើយអង្អែលខ្សែកនោះថ្នមៗរួចក៏លាក់វាទៅក្នុងអាវគេរួចក៏ដើរទៅក្នុងផ្ទះតូចយកអាវដែល Jungkook ទិញឲ្យទៅទុក....
Jungkook ដើរមកផ្ទះធំវិញ ហើយញញឹមជាប់រហូតរួចក៏អង្អែលបបូរមាត់ខ្លួនឯងដែលបានថើប Taehyung អំបាញ់មិញនេះ
<< ថ្ពាល់ក្រអូបណាស់ >> Jungkook រវល់ញញឹមញញែម ភ្លេចមើលក្រោមក៏ដើរទាក់ជើងនិងដុំថ្មប៉ិន កំភួនជើងមួយ ក៏ដួលផ្កាប់មុខ
<< អូយ .... >> Jungkook ស្រែកបន្តិច ឯ Taehyung ដើរតាមក្រោយឃើញក៏រត់មកជួយគ្រា
<< អ្នកប្រុសយ៉ាងមិចទៅហើយ >> Taehyung ជួយលើក Jungkook ឲ្យឈរ
<< គឺមិន...អូយឈឺកជើងណាស់ ! យើងដើរមិនរួចនោះទេ ឈឺណាស់ Taehyung >> Jungkook រំអួយដាក់Taehyung ហើយ ក ចាប់អោប
<< អ្នកប្រុស >> Taehyung ទប់ Jungkook តិចៗហើយគ្រាឲ្យទៅអង្គុយលើបង់មួយជិតនោះ
<< អ្នកប្រុស អង្គុយទីនេះសិនទៅ ! ចាំខ្ញុំមើលជើងឲ្យ >> Taehyung ដាក់ Jungkook ឲ្យអង្គុយនៅលើបង់ហើយក៏ក៏លើកជើងរាងក្រាស់មកមើល ហើយក៏ច្របាច់តិចៗ Jungkook ឃើញហើយក៏ញញឹមតិចពេលបោកគេបានចឹងទៅ
<< អ្នកប្រុសឈឺទេ >> Taehyung សួរទាំងឈ្លីច្របាច់តិចៗធ្វើសរសៃឲ្យ
<< គឺឈឺ ! យើងដើរមិនរួចទេ ! ជួយគ្រាយើងទៅបន្ទប់យើងបន្តិចមក >> Jungkook ទាំងធ្វើមុខស្អុយ
<< តែ.... >> Taehyung មិនហ៊ានទៅបន្ទប់ Jungkook នោះទេ សូម្បីតែផ្ទះធំគេមិនសូវទាំងហ៊ានចូលផង
<< មិនអីទេ ! យើងទៅខ្លួនឯងក៏បាន >> Jungkook ធ្វើជាខឹងតិចៗ ហើយក៏ដើរអូសជើងទៅ Taehyung ឃើញវាពិបាកភ្នែកពេកក៏ទៅជួយគ្រា
<< ចាំខ្ញុំគ្រាអ្នកប្រុសទៅចុះ >> Taehyung ដកដង្ហើមធំហើយក៏គ្រា Jungkook ទៅបន្ទប់របស់គេ
កំពុងតែគ្រាដល់កាំជណ្តើរឡើងទៅខាងលើ ម៉ាក់របស់ Jungkook ក៏ឃើញ
<< Jungkook កូនកើតអី ?? >> JeMun មើលទៅភ័យណាស់ព្រោះកូនសំណព្វចិត្តរបស់គាត់កើតអីក៏មិនដឹង