🔥 សង្គ្រាមដណ្តើមស្នេហ៍ 🔥
+ Episode 43
ត្រឡប់ទៅមុនពេលដែល Taehyung បានជួបនិង YoonMin ~~~
YoonMin បានត្រឡប់មកពីតាមខេត្តវិញ ក្រោយពួកគេបានដើរលេងជាមួយគ្នានៅ Busan ( សមុទ្រ ) ហើយបានជិះកាត់តាមផ្លូវនិងផងដែល ហើយមូលហេតុដែលនៅទីនោះព្រោះជីមីនឃ្លាន ចឹង Suga ក៏ឈប់នៅហាងអាហារមួយកន្លែងនៅទីនោះហើយក៏ចេញមកវិញជួបនិងមនុស្សមួយក្រុមដូចជាកំពុងតែប្រតាយប្រតប់គ្នា គេឃើញក៏ចូលទៅមើល តែអ្វីដែលឃើញគឺ Taehyung គេក៏ស្លុតចិត្តដែល តែក៏ខំប្រឹងធ្វើធម្មតា~~Skip
<< លក់ប៉ុន្មាន ខ្ញុំចង់ទិញគេពីឯង >> Jimin និយាយហើយ Taehyung ក៏មើលមុខ Jimin យ៉ាងលឿន នេះជីមីនជួយគេហើយមែនទេ~~ មុខដែល
ភ័យខ្លាចក៏ត្រូវមានសង្ឈឹមតិចតួច
<< ខ្ញុំមានភ្ញៀវហើយ ! ឲ្យគេមកខ្ញុំវិញ >> !! បុរសម្នាក់នោះបំម្រុងនិងចូលទៅយកតែជីមីនចាប់ដៃជាប់ហើយមិនឲ្យទៅ
<< ឯងមិនអាចយកគេទៅបានទេ !! យើងចង់បានគេ ឯងលក់ឲ្យយើងឬក៏អត់ ? បើអត់យើងយកទៅទទេហើយណា >> Jimin និយាយហើយក៏បែបក្រោយ ចូលទៅរក Taehyung
<< ឯង ~~~ >> បុរសនោះក៏ចង់ចូលទៅជិតជីមីន បំណងចង់រុញឲ្យដួល ដើម្បីយករាងតូចនិងឯង តែក៏មានមនុស្សម្នាក់ដើរមកមុខគេយ៉ាងលឿនហើយនិយាយមកបង្អាក់គេ
<< បើឯងហ៊ានតែប៉ះជីមីនមួយសសៃសក់ឯងមិនសល់សូម្បីតែសាកសប់ >> Suga មុខរៀបស្មើធេងសម្លឹងទៅក្រុមទាំងនោះ ! ឯងពួកគេក៏ដកខ្លួនថយបន្តិច
<< យើងទៅសួរចាហ្វាយស្រីយើងសិន >> មាន
ម្នាក់ក្នុងចំណោមនោះ បានរត់ទៅរកហាងដែលចេញមកអំបាញ់មិញ មួយសន្ទុះចាហ្វាយស្រីក៏បានមកកន្លែងនេះ
<< ឯងចង់យ៉ាងមិច ?? >> ចាហ្វាយស្រី
<< ខ្ញុំចង់បានក្មេងម្នាក់នេះ >> Suga ចង្អុលទៅ Taehyung ឯចាហ្វាយស្រីក៏មើលទៅតាម ហើយក៏ក្រលេកទៅឃើញជីមីនមួយទៀត ស្អាតមិនចាញ់គ្នាទេ គាត់ក៏មានគំនិតមួយឡើងមក
<< បាន ! តែក៏មានការដោះដូរ >> ចាហ្វាយស្រី
<< អ្វី ?? >> Suga សម្លឹងមុខចាហ្វាយស្រី ដែល
មានល្បិចច្រើន
<< ដោះដូរក្មេងម្នាក់នេះ ជាមួយនិងអាល្អិតមុខ
សនោះ ខ្ញុំព្រម >> ចាហ្វាយស្រីនិយាយហើយSuga ក៏សើចឯជីមីនក៏មុខក្រញ៉ូវភ្លាមៗ
<< យកគំនិតមិញនេះទៅចោលភ្លាមទៅ ! យកបានលុយប៉ុន្មាន ?? ខ្ញុំឲ្យ >> Suga ប្តូរពីទឹកមុខសើចទៅជាកាចសាហាវភ្លាមៗ ឯចាហ្វាយស្រីម្នាក់នោះឃើញហើយក៏រាងញញឺតខ្លះដែល តែក៏ធ្វើធម្មតា
<< 5លាន !! មានទេ ? >> ចាហ្វាយស្រី
<< ចង់បានគុណនិង20ក៏បាន ខ្ញុំមិនខ្វះលុយឲ្យទេ សំខាន់ឲ្យតែលក់ក្មេងម្នាក់នេះមកឲ្យខ្ញុំ >> Suga
ចាហ្វាយស្រីម្នាក់នោះក៏គិត ហើយក៏មានបុរសម្នាក់
មកខ្សឹបដាក់ត្រចៀកនាង
<< ចឹងក៏ 10លាន ហើយក៏យកគេទៅចុះ ! ទុកក៏មិនចំណេញ យកចេញក៏យើងមិនខាតដែល ព្រោះឯងមិនដែលព្រមតាមយើងទេ >> ចាហ្វាយស្រី
ញញឹម
<< Ok ! នេះយកទៅហើយក៏កុំឲ្យខ្ញុំឃើញមុខនាងទៀតឲ្យសោះ មិនចឹងខ្ញុំផ្តឹងប៉ូលីសហើយ >> Suga ក៏ហុចកាតខ្មៅមួយឲ្យនាង លុយក្នុងនិងក៏មិនដល់10លាន ដូចនាងត្រូវការដែល នាងឃើញហើយក៏ញញឹមបន្តិចរួចក៏ទទួលយកវា~~
<< យកវាទៅចុះ >> ចាហ្វាយស្រីនិយាយហើយប្រុងនិងដើរទៅវិញដែលជីមីនហៅ
<< ឈប់ >> Jimin
<< មានការ~~~>> ចាហ្វាយស្រី
ផាច់~~~
នាងចាហា្វយស្រីនោះនិយាយមិនទាន់ចប់ផងក៏ត្រូវមួយកំផ្លៀងចំកណ្តាលមាត់ដោយស្នាដៃប្រុសមីន
ប្តីខ្ញុំនិង
<< មួយកំផ្លៀងនេះ សងដែលឯងបានធ្វើបាបគេ យកលុយនេះទៅចាយចុះ >> ជីមីនក៏ដើរទៅយក Taehyung ហើយក៏នាំចូលទៅក្នុងឡានវិញ ឯ Suga ក៏បើកទៅ Seoul វិញ...ឯចាហ្វាយស្រីម្នាក់
នោះក៏ជាំមាត់ ខឹងនិងជីមីនមិនស្ទើរទេ
<< ទៅវិញ >> នាងក៏នាំកូនចៅនាងទៅបន របស់នាងវិញ ( បាយបាយៗ យាយកញ្ចាស់ )