មន្ដស្នេហ៍លេខាឆ្នើម ភាគ១

9.1K 446 0
                                    

                មន្ដស្នេហ៍លេខាឆ្នើម
                         (ភាគ១)
..........
@J.K group

        J.K group គឺជាឈ្មោះក្រុមហ៊ុនផលិតឡានធំបំផុតលំដាប់ប្រទេស មានដៃគូរសហការជុំវិញពិភពលោក ទាំងនៅតំបន់អាសីុនិងប៉ែកខាងអឺរ៉ុប ហើយម្ចាស់ក្រុមហ៊ុនគ្មាននរណាទេ គឺកម្លោះខ្ពស់សង្ហារមុខស្រស់ ចន ជុងហ្គុកនេះហើយ ។ ពេលនេះនាយមានអាយុ25ឆ្នាំហើយ ហើយគេគ្រប់គ្រងក្រុមហ៊ុននេះរយះពេលជិត5ឆ្នាំមកដែរ ចាប់តាំងពីប៉ារបស់នាយស្លាប់ទៅដោយគ្រោះថ្នាក់ចរាចរណ៍មក នាយក៏ចូលកាន់កាប់ក្រុមហ៊ុននេះជំនួសគាត់ក្នុងនាមជាកូនប្រុសច្បងក្នុងគ្រួសារ នាយក៏នៅមានប្អូនស្រីម្នាក់ទៀតដែរ តែពេលនេះនាងមិនបាននៅកូរ៉េនេះទេ

        កំពុងតែអង្គុយមើលឯកសារការងារ
សុខៗ ស្រាប់តែទ្វារបន្ទប់ធ្វើការក៏បន្លឺសម្លេងឡើង ធ្វើអោយអ្នកដែលកំពុងអង្គុយឈ្ងោកដកភ្នែកចេញពីឯកសារ ងាកមើលទៅមាត់ទ្វារ មុននឹងបន្លឺសម្លេងគ្រលឡើង

        "ចូលមក"ដោយមានការអនុញ្ញាតពីម្ចាស់បន្ទប់រួចរាល់ អ្នកខាងក្រៅក៏បើកទ្វារចូលមក ជុងហ្គុកអង្គុយសម្លឹងអ្នកដែលចូលមកមុននេះមិនដាក់ភ្នែក(គេសម្លឹងធម្មតាៗទេ)

        "មានការអី?"ជុងហ្គុកសួរដោយសម្លេងរៀបស្មើរ ពេលឃើញកូនចៅរបស់ខ្លួនចូលមកភ្លាមៗទាំងនាយមិនបានហៅ

        "គឺមានគេមកដាក់ពាក្យធ្វើការចៅហ្វាយ"ជេកនិយាយទាំងអោនមុខចុះ ទោះនៅជាមួយរាងក្រាស់យូរហើយក៏ដោយ ក៏នាយនៅតែមានអារម្មណ៍ខ្លាចញញើតនឹងក្រសែភ្នែករបស់ចៅហ្វាយខ្លួនខ្លះៗដែរ ពេលជុងហ្គុកមើលមកគេម្ដងៗឡើងព្រឺដល់ឆ្អឹងខ្នងទៅហើយ

        "អោយគេចូលមក"ជុងហ្គុកតបហីៗ រួចអោនមើលឯកសារបន្ដ ជេកអោនលាចៅហ្វាយខ្លួនជាមុនហើយក៏ចេញទៅវិញ បន្ដិចក្រោយមកក៏មានអ្នកបើកទ្វារចូលមក ជុងហ្គុកនៅមិនទាន់ងើយមើលអ្នកដែលចូលមកនោះទេ ព្រោះតែដកភ្នែកពីឯកសារមិនទាន់បាន

        "សួស្ដីលោក"សម្លេងស្រទន់ស្រាលបន្លឺឡើង ធ្វើអោយអ្នកដែលកំពុងតែមើលឯកសារអត់នឹងងើយមកមើលតាមសម្លេងមិនបាន នាយសម្លឹងមើលអ្នកដែលនៅចំពោះមុខពីចុងជើងដល់ចុងសក់ គិតពិចារណាដល់ណាហើយក៏មិនដឹង

💞មន្ដស្នេហ៍លេខាឆ្នើម💞 [𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅✔︎✨]Where stories live. Discover now