មន្ដស្នេហ៍លេខាឆ្នើម
ភាគ ៣៨🔞
..............ម៉ោងប្រហែលជា9យប់ អ្នកដែលកំពុងធ្វើការងារ ពេលនេះក៏រួចរាល់ នាយក្រាស់រៀបចំឯកសារទុកដាក់អោយរៀបរយ ទើបងើបដើរទៅរកគ្រែគេង ។ ជុងហ្គុកដាក់ខ្លួនគេងក្បែររាងតូច លូកដៃអោបចង្កេះទាញមកខិតជិតខ្លួន ឈ្ងប់មុខនឹងកញ្ចឹង.ករបស់ថេយ៉ុង ចំហាយក្ដៅភាយៗក៏ហោះមកប៉ះនឹងកញ្ចឹង.ករបស់ថេយ៉ុង ធ្វើអោយអ្នកដែលសង្ងំបិទភ្នែកមុននេះចាប់ផ្ដើមអារម្មណ៍មិនស្រួល បេះដូងលោតដុកដាក់ៗចង់ផ្ទុះចេញក្រៅទៅហើយ
"ថេយ៍!...គេងហើយហ៎៎?"ជុងហ្គុកនិយាយស្រាលៗ ងើបមុខមើលទៅថេយ៉ុង តែគ្មានការឆ្លើយតបពីអ្នកម្ខាងទៀត ទើបនាយលែងនិយាយអី ហើយក៏សង្ងំគេងអោបរាងតូចពីក្រោយ ចំណែករាងតូច ពេលស្ងាត់មាត់ជុងហ្គុករាងយូរ គេក៏លួចដកដង្ហើមធូរចិត្ត មិញប្រឹងធ្វើដេកឡើងចង់រឹងខ្លួនទៅហើយ
"មនុស្សឆ្កួត ចេះមកគេងអត់ពាក់អាវកើតដែរនៀក"ថេយ៉ុងងាកភ្នែកទៅជុងហ្គុកបន្តិច ទើបឃើញថានាយអត់ពាក់អាវ ស្លៀកតែកន្សែង ឃើញហើយអត់នឹងក្រឺត អត់នឹងជេមិនបាន ដល់ថ្នាក់គេគេងពាក់អាវហើយនៅតែរងា ចុះទម្រាំអត់ទៀត រឹងកកស្លាប់មិនបាន
"ពាក់ធ្វើអី? បើគង់តែដោះចេញដដែលហ្នឹង"ថេយ៉ុងបើកភ្នែកធំៗប៉ុនពងមាន់ ក្រោយលឺសម្លេងជុងហ្គុកនិយាយតប នេះគេមិនទាន់គេងទេហេស៎៎? ព្រះអើយ...ជេគេមុននេះ...ស្លាប់ៗៗមិនខានទេលើកនេះ
"ក្មេងខូច! លួចជេបងផង?"ជុងហ្គុកចាប់ទាញថេយ៉ុងអោយមកនៅក្រោមទ្រូង ទម្លាក់កាយក្រាស់លើខ្លួនរបស់ថេយ៉ុង រហូតអឹបជាប់គ្នាគ្មានឃើញចន្លោះ ធ្វើអោយអ្នកនៅខាងក្រោមភ័យបុកពោះមិនស្ទើរទេ
"បងចង់ធ្វើអី?"ពេលដៃក្រាស់ប្រុងនឹងសើយអាវយឺតគេងយប់របស់ថេយ៉ុងឡើង ដៃតូចស្ដើងក៏ចាប់ដៃនាយជាប់ មុននឹងសួរទាំងភ័យ
"ដាក់ទោសក្មេង"ជុងហ្គុកញញឹមចុងមាត់ខ្សឹបតិចៗក្បែរត្រចៀកថេយ៉ុង ផ្លំខ្យល់ដង្ហើមក្ដៅអ៊ុនៗចេញមក ធ្វើអោយអារម្មណ៍សងខាងអន្ទះអន្ទែងរៀងខ្លួន
YOU ARE READING
💞មន្ដស្នេហ៍លេខាឆ្នើម💞 [𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅✔︎✨]
Romanceជាប្រភេទរឿងប្រុសនឹងប្រុស ស្នេហារវាងនាយកក្រុមហ៊ុនជាមួយនឹងលេខាផ្ទាល់ខ្លួនរបស់គេ វាជាស្នេហាបែបផ្អែមល្ហែម ការស្រលាញ់ថ្នាក់ថ្នម ជាក្ដីស្នេហ៍ដ៏បរិសុទ្ធ ដែលមនុស្សពីរនាក់មានអោយគ្នា តែក៏មិនប្រាកដថា ស្នេហាផ្អែមល្ហែមមួយនេះគ្មានឱបសគ្គនោះទេ.... Actor : ចន ជុងហ្គ...