មន្ដស្នេហ៍លេខាឆ្នើម
ភាគ ៣៩
..........ព្រឹកថ្ងៃថ្មីចូលមកដល់ ព្រះអាទិត្យរះឡើងបញ្ចេញរស្មីចិញ្ចាំងចិញ្ចែងលើផ្ទៃផែនដី មនុស្សគ្រប់គ្នាក្រោកឡើងនិងចាប់ផ្ដើមបំពេញការងាររៀងៗខ្លួន ខុសអីតែមនុស្សប្រុសពីរនាក់ គេងអោបគ្នាឯណេះវិញ ម៉ោងជិត9ព្រឹកទៅហើយ នៅមិនទាន់មាននរណាក្រោកនៅឡើយ នេះពួកគេអត់ទៅធ្វើការទេឬ?
"ទឺត...ទឺត..."សម្លេងទូរសព្ទរោទ៍នៅលើតុក្បាលគ្រែ មិនដឹងជាប៉ុន្មានដង រោទ៍ឡើងសឹងផ្ទុះបន្ទប់ខុនដូ តែនៅតែគ្មានអ្នកទទួល ព្រោះម្ចាស់ទូរសព្ទកំពុងគេងលក់សុខស្រួល ចង់នរណាខលអីក៏នាយមិនដឹងដែរ
"ហឹម...ជុងហ្គុក"ដោយមានសម្លេងរំខាន កាយតូចក៏បម្រាស់ភ្ញាក់ឡើង ហៅអ្នកម្ខាងទៀតអោយងើប គេចង់ងើបចេញដែរ តែមានអារម្មណ៍ឈឺពេញខ្លួន ចង់ងើបក៏ងើបមិនបាន
"ជុងហ្គុក!..."ថេយ៉ុងហៅម្ដងមិនលឺ មិនឃើញនាយកម្រើក ក៏ហៅម្ដងទៀត
"ថេយ៍!...អូនកើតអីមែនទេ?"បើកភ្នែកមិនទាន់ក៏សួររាងតូចភ្លាម ព្រោះយប់មិញនាយលែងធ្ងន់ដៃតិច គេច្បាស់ជាមិនស្រួលក្នុងខ្លួនហើយ
"ហុឹម...តិចតួច តែបងមើលទូរសព្ទសិនទៅ មានគេខលមកច្រើនដងហើយ"ថេយ៉ុង
"ចាំបន្ដិច"ជុងហ្គុកងើប យកទូរសព្ទមកមើល ទើបឃើញថាជាលេខរបស់ជីមីន គេខលមកឡើងចង់10ដងទៅហើយ
"ជីមីនខលមក"
"គាត់មានអីទេដឹង? បងខលទៅវិញទៅ"
"អឹម..."ជុងហ្គុកក៏ចុចខលទៅលេខរបស់ជីមីនវិញ ដោយមានថេយ៉ុងគេងកើយដៃរបស់នាយរង់ចាំស្ដាប់ការសន្ទនារបស់ពួកគេ
«អាឡូ!...ខលមកយើងទាំងព្រឹក មានការអីមែនទេ?»
«ព្រឹកក្បាលឯងស្អី ម៉ោងជិត10ហើយ នៅព្រឹកទៀត»សម្លេងស្រួយស្រេស បន្លឺចេញពីទូរសព្ទ បើកុំតែមានរវល់ គេក៏មិនខលមកដែរ បើដឹងថាខលមកហើយមិនលើកបែបនេះនោះ
«អឺ...យើងភ្លេចមើល ហើយចុះខលមកមានការអី?»
«ថ្ងៃនេះ ម៉ោង2រសៀលមកក្រុមហ៊ុនយើងបន្ដិច យើងមានរឿងចង់ពិភាក្សា»
ESTÁS LEYENDO
💞មន្ដស្នេហ៍លេខាឆ្នើម💞 [𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅✔︎✨]
Romanceជាប្រភេទរឿងប្រុសនឹងប្រុស ស្នេហារវាងនាយកក្រុមហ៊ុនជាមួយនឹងលេខាផ្ទាល់ខ្លួនរបស់គេ វាជាស្នេហាបែបផ្អែមល្ហែម ការស្រលាញ់ថ្នាក់ថ្នម ជាក្ដីស្នេហ៍ដ៏បរិសុទ្ធ ដែលមនុស្សពីរនាក់មានអោយគ្នា តែក៏មិនប្រាកដថា ស្នេហាផ្អែមល្ហែមមួយនេះគ្មានឱបសគ្គនោះទេ.... Actor : ចន ជុងហ្គ...