មន្ដស្នេហ៍លេខាឆ្នើម ភាគ១០

3.6K 251 4
                                    

                  មន្ដស្នេហ៍លេខាឆ្នើម
                          ភាគ ១០
...........

       "បងប្រុសជុងហ្គុក, នេះបងមកលេងអូនមែនទេ?"ដេយ៉ុនគ្រាន់តែដើរចូលមកដល់ក្នុងផ្ទះភ្លាម គេក៏ប្រញាប់រត់ទៅរករាងក្រាស់ដែលអង្គុយលើសាឡុងភ្លាម គេគឺចូលចិត្តជុងហ្គុកណាស់ ពេលទៅខុនដូររបស់រាងក្រាស់ នាយតែងទិញរបស់របរលេងជាច្រើនអោយទៅ
ដេយ៉ុន នឹងនាំគេទៅញាំអីឆ្ងាញ់ៗ ដែលជាអ្វីដែលគេខានញាំជាយូរមកហើយ ជុងហ្គុកស្រលាញ់ចូលចិត្តដេយ៉ុន ព្រោះគេជាក្មេងឆ្លាត នឹងពូកែធ្វើអោយនាយសើច ដូចបងប្រុសរបស់គេយ៉ាងចឹង(យ៉ាសៗគិតអីៗ😂)

       "មកពីនឹកដេយ៉ុន ទើបបងមកលេង តែបងប្រុសឯងចង់ដេញបងអោយទៅវិញហើយ"ក្រោយលឺរាងក្រាស់ប្រាប់ប្អូនបែបនេះ ថេយ៉ុងក៏ខាំមាត់សម្លក់មុខនាយឡើងក្រហមមុខ នេះគេមិនទាន់បានហាមាត់ទេថាដេញនាយអោយទៅវិញ មិចមកប្រាប់ប្អូនគេបែបនេះទៅវិញ ឯរាងក្រាស់ងើយមកញាក់ចិញ្ចើមឌឺដងអោយរាងតូចដែលសម្លក់មកគេ (អេដមីនមិនដឹងទេ)

       "បងប្រុស, មិចចង់ដេញបងហ្គុកទៅវិញចឹង អូននៅមិនទាន់បានលេងជាមួយគាត់អោយបាត់នឹកនៅឡើយទេ"ដេយ៉ុននិយាយទាំងទឹកមុខអន់ចិត្ត ទើបថេយ៉ុងប្រញាប់លួងលោមប្អូនភ្លាម

       "បងមិនដេញក៏បាន កុំធ្វើមុខចឹងអី អាក្រក់មើលណាស់ ចឹងអូននៅលេងជាមួយបងហ្គុកចុះ បងទៅងូតទឹករៀបចំខ្លួនធ្វើអាហារពេលល្ងាចអោយ" ថេយ៉ុងងាកមើលមុខរាងក្រាស់បន្ដិច ទើបឡើងទៅបន្ទប់ងូតទឹករៀបចំខ្លួនរួចរាល់ ទើបគេចុះមកវិញដើរទៅចង្រ្កានបាយ នឹងចាប់ផ្ដើមធ្វើអាហារពេលល្ងាច ឯដេយ៉ុនក៏នៅលេងជាមួយ
ជុងហ្គុកនៅខាងក្រៅ
    
@ភូមិគ្រឹះ ចន

        "ជេក, ឯណាកូនជុង? មិចបានឯងដើរចូលមកភូមិគ្រឹះយ៉ាងចឹង?"ជេកបានជិះឡានក្រុងត្រលប់មកដល់ភូមិគ្រឹះវិញ គាប់ជូនអ្នកស្រីចនឃើញ គាត់ក៏ហៅជេកសួររករាងក្រាស់តែម្ដង

        "បាទ, លោកស្រី គឺចៅហ្វាយមានការងារសំខាន់ ទើបអោយខ្ញុំត្រលប់មកផ្ទះវិញមុន"ជេកអោនមុខចុះមិនហ៊ានសម្លឹងមុខលោកស្រីចនទេ(គេខ្លាចមុខអ្នកម្ដាយអាហ្គុក)

💞មន្ដស្នេហ៍លេខាឆ្នើម💞 [𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅✔︎✨]Hikayelerin yaşadığı yer. Şimdi keşfedin