មន្ដស្នេហ៍លេខាឆ្នើម ភាគ៨

3.6K 284 0
                                    

                 មន្ដស្នេហ៍លេខាឆ្នើម
                          ភាគ ៨
...............

          ពេលវេលាចេះតែរំកិលទៅមុខឥតឈប់ឈរ មកទល់ពេលនេះ វាជាង2ខែហើយដែលថេយ៉ុងបានមកធ្វើការជាមួយនឹងជុងហ្គុក ។ វាមិនមែនជារឿងគួរអោយប្លែកទេ ដែលមនុស្សពូកែ ម៉ត់ចត់ក្នុងរឿងការងារដូចជាថេយ៉ុងអាចធ្វើការជាមួយជុងហ្គុកបានដល់ទៅជាង2ខែមកនេះ រាងក្រាស់ពិតជាស្ងើចសរសើរលើការធ្វើការរបស់រាងតូចមិនស្ទើរ ព្រោះមុនដំបូងធ្លាប់តែគិតថាធ្វើការនេះមិនកើត ប្រហែលទ្រាំនៅជាមួយនាយមិនបានយូរ តែនរណាទៅដឹង ថាគេជាមនុស្សអត់ធ្មត់ប៉ុណ្ណា ទោះពេលខ្លះត្រូវមាត់ ក៏គេមិនដែលរអ៊ូ មិនដែលត្អូញត្អែរ ទោះត្រូវហៅអោយមកធ្វើការនៅខុនដូររបស់ជុងហ្គុករាល់ថ្ងៃសម្រាក ពេលខ្លះក៏នៅដល់យប់ជ្រៅទើបត្រលប់ទៅវិញ(ថ្ងៃសម្រាកគេតែងយកប្អូនរបស់គេទៅជាមួយ)

       ថ្ងៃនេះ នៅក្រុមហ៊ុនមានប្រជុំម្ចាស់ភាគហ៊ុន ថេយ៉ុងបានដល់ក្រុមហ៊ុនលឿនជាងរាល់ដងព្រោះត្រូវរៀបចំឯកសារខ្លះៗអោយបានមុនកិច្ចប្រជុំចាប់ផ្ដើម គេរៀបចំអោយប្អូនគេរួចរាល់ទើបបានប្រញាប់មកអោយលឿនតែម្ដង

       មកដល់ក្រុមហ៊ុនគឺនៅមិនទាន់ឃើញចៅហ្វាយរបស់គេមកដល់នៅឡើយទេ។ រាងតូចក៏អង្គុយចុះនៅតុធ្វើការរបស់ខ្លួន រៀបចំឯកសារដែលត្រូវយកទៅប្រជុំពេលបន្ដិចទៀតនេះ(គេចាប់ផ្ដើមម៉ោង8តែគាត់រៀបចំតាំងម៉ោង7 បុគ្គលិកល្អ😍😍)

       បន្ដិចក្រោយ រាងក្រាស់ក៏មកដល់ នាយដើរមករករាងតូចដែលកំពុងឈ្ងោកមុខនឹងឯកសារ នេះមិនចាប់អារម្មណ៍ថាមានមនុស្សមកទេឬយ៉ាងមិច?

       "តុក...តុក"ជុងហ្គុកមិនមាត់តែនាយគោះតុករបស់រាងតូចតិចៗ ទើបធ្វើអោយអ្នកដែលកំពុងអោនមុខនោះងើបមកមើលគេដោយស្វ័យប្រវិត្ត

       "អូស៎៎,...លោកប្រធាន"ថេយ៉ុង

       "មិនឃើញខ្ញុំដើរមកទេ?"ជុងហ្គុក

       "សុំទោសបាទ មុននេះរវល់តែធ្វើឯកសារសម្រាប់ការប្រជុំ ទើបមិនបានដឹងថាលោកដើរចូលមក"ថេយ៉ុងអោនគំនាបលក្ខណះសុំអភ័យទោស ព្រោះមុននេះគេមិនបានចាប់អារម្មណ៍ពិតមែន

💞មន្ដស្នេហ៍លេខាឆ្នើម💞 [𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅✔︎✨]Onde histórias criam vida. Descubra agora