មន្ដស្នេហ៍លេខាឆ្នើម ភាគ១៥

2.9K 220 2
                                    

                     មន្ដស្នេហ៍លេខាឆ្នើម
                              ភាគ១៥
............

មុននេះ ដោយសារតែមានអារម្មណ៍មិនសូវស្រួល ទើបថេយ៉ុងសម្រេចចិត្តសុំគេមកបន្ទប់ទឹកដើម្បីសម្រួលអារម្មណ៍ ។ មិនដឹងថាក្នុងខ្លួនគេកើតអី បេះដូងចេះតែចុកអួលៗ ឆួលចុងច្រមុះ ចង់តែយំភ្លាមៗ មានអារម្មណ៍ថាដូចអន់ចិត្តនឹងរាងក្រាស់យ៉ាងមិចក៏មិនដឹង ទាំងដែលខ្លួននិងរាងក្រាស់មិនបានត្រូវជាអីនឹងគ្នាលើសពីពាក្យថាចៅហ្វាយនិងកូនចៅ អារម្មណ៍ប្រច័ណ្ឌ អន់ចិត្តតូចចិត្ត ក៏កើតឡើងពេលឃើញគេនៅជាមួយស្រីម្នាក់នោះ មើលទៅទំនងជាស្និតស្នាលគ្នាខ្លាំងលើសពីពាក្យថាមិត្ត តើគេកំពុងតែកើតអីអោយប្រាកដ?

គ្រាន់តែមកដល់បន្ទប់ទឹកភ្លាម ថេយ៉ុងក៏ដើរទៅរកឡាំបូដែលមានកញ្ចក់ឆ្លុះមួយផ្ទាំធំនៅក្នុងនោះ រួចបើកទឹកយកមកលុបមុខដែលក្ដៅភាយ ក្រហាយតាមកែវភ្នែក ដូចជាចង់ហូរមកទឹកភ្នែកចេញមក ហេតុអីគេមានអារម្មណ៍បែបនេះទៅវិញ?

"ហេតុអីយើងត្រូវមកអន់ចិត្តនឹងគេធ្វើអី? យើងនឹងគេគ្មានអីនឹងគ្នាលើសពីចៅហ្វាយនិងកូនចៅទេ គេស្រលាញ់អ្នកណា ក៏ជារឿងរបស់គេ ឬមួយយើងស្រលាញ់គេ? អត់ទេ!...យើងមិនអាចស្រលាញ់គេជាដាច់ខាត គេមានមនុស្សដែលគេស្រលាញ់ហើយ បើយើងស្រលាញ់គេ អ្នកដែលឈឺគឺជាយើង មិនមែនគេទេ" ថេយ៉ុងរអ៊ូង៉ូវៗម្នាក់ឯងក្នុងបន្ទប់ទឹក នេះចេះសំណាងហើយដែលក្នុងនេះគ្មានមនុស្សចូលមក ទើបគេហ៊ាននិយាយបញ្ចេញមករបៀបដាស់តឿនខ្លួនឯង យ៉ាងណាគេត្រូវហាមមិនអោយខ្លួនលង់ស្រលាញ់រាងក្រាស់ជាដាច់ខាត

ថេយ៉ុងប្រញាប់រៀបចំគ្រប់យ៉ាងអោយរៀបរយ មុននឹងបង្វែរខ្លួនចេញពីបន្ទប់ទឹកវិញ តែមិនទាន់បានបើកទ្វារចេញស្រួលបួលផង ក៏មានមនុស្សបើកទ្វារចូលមក ចាប់ទាញដៃរបស់គេចូលទៅក្នុងបន្ទប់មួយក្នុងចំណោមបន្ទប់ទាំងអស់ដែលមាននៅក្នុងបន្ទប់ទឹកនោះ រកតែថេយ៉ុងមើលមុខអ្នកដែលទាញគេចូលទៅសឹងតែមិនចង់ទាន់

"ចៅហ្វាយ?"ថេយ៉ុងបន្លឺឡើងតិចៗ បើកភ្នែកធំៗដោយភាពភ្ញាក់ផ្អើល ឯរាងក្រាស់ ក្រោយចាក់គន្លឹះទ្វាររួច គេក៏ងាកមកមើលមុខរបស់ថេយ៉ុងវិញ បេះដូងតូចស្រាប់តែលោតឡើងញាប់ស្អេក ស្ទើរចេញមកក្រៅពេលឃើញជុងហ្គុកសម្លឹងមើលមកខ្លួនដោយ
ក្រសែរភ្នែកស្រទន់ ដែលគេមិនដែលឃើញពីមុន ថេយ៉ុងព្រិចភ្នែកតិចៗ មើលទៅមុខអ្នកកម្លោះដែលឈរទល់មុខខ្លួន ហេតុអី? ហេតុអីមកធ្វើអោយបេះដូងគេលោតធ្វើអី? ចង់សម្លាប់គេអោយលង់ស្រលាញ់នាយតែមកខាងបែបហ្នឹងហេស?

💞មន្ដស្នេហ៍លេខាឆ្នើម💞 [𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅✔︎✨]Where stories live. Discover now