មន្ដស្នេហ៍លេខាឆ្នើម ភាគ៣៥

3.2K 192 0
                                    

                  មន្ដស្នេហ៍លេខាឆ្នើម
                         ភាគ ៣៥
...........

         រយះពេលមួយខែមកនេះ ជុងហ្គុកបានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដើម្បីធ្វើលំហាត់ប្រាណជើងរបស់នាយ ។ កាលដែលនាយខលមកខាងមន្ទីរពេទ្យ គឺដោយសារតែរឿងនេះឯង នៅខុនដូវារាងពិបាក ព្រោះគ្មានឧបករណ៍សម្រាប់ធ្វើលំហាត់ប្រាណជើងដូចនៅមន្ទីរពេទ្យទេ បែបនោះហើយ ទើបនាយសម្រេចថាមកសម្រាកនៅមន្ទីរពេទ្យវិញ នាយក៏បានខលប្រាប់រឿងនេះដល់អ្នកម៉ាក់ដែរ លោកស្រីចនក៏យល់ស្របស្រាប់ទៅហើយ ។ ចំណែកថេយ៉ុង ក៏តែងតែមកមើលគេរាល់ថ្ងៃ ជូនកាលក៏គេងនៅទីនេះ ជូនក៏ត្រលប់ទៅផ្ទះវិញ ថ្ងៃនេះក៏ដូចគ្នា រាងតូចបានមកមន្ទីរពេទ្យដើម្បីមកមើលជុងហ្គុក ប៉ុន្តែគេមិនមែនមកតែឯងទេ ដោយទាំងអាល្អិតសម្អុយមកជាមួយដែរ ព្រោះថ្ងៃនេះជាថ្ងៃសម្រាក គេទទូចសុំរាងតូចមក យំផងអីផង ថានឹកបងហ្គុកៗៗ
ថេយ៉ុងមិនដាច់ចិត្តក៏យកគេមកជាមួយតែម្ដង

        "បងហ្គុក"មកមិនទាន់បានចូលស្រួលបួល សម្លេងតូចដូចកញ្ចែបន្លឺឡើងតាំងពីមាត់ទ្វារមកម្ល៉េះ ជុងហ្គុកដែលអង្គុយលើរទេះរុញក៏ងាកមកតាមសម្លេងហៅ ស្នាមញញឹមស្រស់លេចឡើងលើមុខសង្ហារ លាដៃត្រៀមទទួលអ្នកដែលរត់មករកខ្លួន

        "ហុឹម...នឹកណាស់"ជុងហ្គុកពោលឡើងខណ:ពេលដៃក្រសោបអោបកាយតូចយ៉ាងណែន ចំណែកក្មេងតូចក៏អោបគេណែនដូចគ្នា

        "នឹកបងហ្គុកដូចគ្នា"ដេយ៉ុន

        "បងហ្គុកយ៉ាងមិចហើយ? អូនលឺបងប្រុសថាបងហ្គុកឈឺ បងហ្គុកមិនកើតអីមែនទេ?"ក្មេងតូចដែលពូកែសួរនាំដូចមនុស្សធំ ក៏បន្លឺសំណួរឡើងពេលលែងចេញពីការអោប

        "បងមិនអីទេ"ជុងហ្គុកអង្អែលក្បាលក្មេងតូចតិចៗដោយក្ដីស្រលាញ់ វាយូរដែលហើយ ដែលនាយមិនដែលបានជួបក្មេងតូច មើលទៅគេឥឡូវមានសាច់ជាងមុនឆ្ងាយណាស់ មុខឡើងប៉ោងគួរអោយចង់ក្រញិច រីឯកម្ពស់ក៏លូតជាងមុនដែរ

        "ចឹងបងហ្គុកអាចចេញពីពេទ្យបានឬនៅ? អូនចង់អោយបងហ្គុកនាំអូនទៅដើរលេងណាស់"ដេយ៉ុន

💞មន្ដស្នេហ៍លេខាឆ្នើម💞 [𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅✔︎✨]Where stories live. Discover now