មន្ដស្នេហ៍លេខាឆ្នើម
ភាគ ៣២
...........ល្ងាចបន្ដិច ថេយ៉ុងក៏ជិះតាក់សីុមកខុនដូររបស់ជុងហ្គុក ជីនក៏មិនបានហាមឃាត់ ព្រោះគេដឹងហើយថាមិត្តដែលថេយ៉ុងថាឈឺនោះជាជុងហ្គុក មនុស្សតែម្នាក់ដែលថេយ៉ុងយំនឹកគេរាល់យប់ បែបហ្នឹងហើយទើបជីនគេមិនហាមឃាត់រាងតូច
មកដល់មុខខុនដូរ ថេយ៉ុងក៏ដើរទៅចុចជណ្ដើរយន្តប្រអប់ទៅជាន់បន្ទប់របស់ជុងហ្គុក ។ មកដល់គេក៏បើកទ្វារចូលទៅខាងក្នុងព្រោះពេលដែលគេនៅធ្វើការជាមួយជុងហ្គុកគេក៏ធ្លាប់មកទីនេះ ចឹងហើយគេក៏ស្គាល់លេខកូដបន្ទប់របស់ជុងហ្គុកដែរ
"ថេយ៍..."រាងក្រាស់ដែលកំពុងតែអង្គុយនៅក្បែរមាត់បង្អួចក៏ងាកមកមើលរាងតូច ពេលគេដើរចូលមកដល់ក្នុងបន្ទប់របស់ខ្លួន តាំងពីត្រលប់មកពីកន្លែងបញ្ចុះសពមក នាយមិនបានសម្រាកនោះទេ គិតតែអង្គុយស្ងៀមម្នាក់ឯងមើលទៅខាងក្រៅបង្អួចរហូត
"ហេតុអីមិនសម្រាក?"ថេយ៉ុង
"ខ្ញុំគេងមិនលក់"ជុងហ្គុក
"ចឹងមកញាំអីសិនទៅ នឹងអាលបានលេបថ្នាំ" ថេយ៉ុងដើរទៅខាងក្រៅយកចានមកដាក់បបរដែលគេយកមកជាមួយ កម្ដៅអោយក្ដៅជាមុនទើបយកមកអោយជុងហ្គុកញាំ
"ហេតុអីឯងមកទីនេះ?"ជុងហ្គុកចោទសួរពេលថេយ៉ុងប្រុងនឹងបញ្ចុកបបរអោយនាយ
"មិនដឹង ជើងវាចង់មកខ្លួនឯង"ថេយ៉ុងធ្វើជានិយាយធម្មតាៗ រាងក្រាស់មើលមុខគេមិនដាក់ភ្នែក
"សុំទោស"ពាក្យពីរម៉ាត់បន្លឺឡើងពីក្រអូបមាត់របស់ជុងហ្គុក នឹកឃើញទង្វើរដែលគេធ្វើអោយរាងតូចឈឺចាប់ គេខឹងខ្លួនឯងលើសដើម
"ឆាប់ញាំបបរទៅ ត្រជាក់អស់ហើយ" ដោយខ្ជិលមិនចង់និយាយរឿងនេះ ទើប
ថេយ៉ុងប្ដូររឿងនិយាយ ជុងហ្គុកក៏ព្រមញាំបបរដែលថេយ៉ុងបញ្ចុក ។ ពេលបញ្ចុកបបរ
ជុងហ្គុករួចហើយ គេក៏យកចានទៅទុកវិញ ហើយយកទឹកមួយកែវមកជាមួយដើម្បីអោយជុងហ្គុកផឹក នឹងលេបថ្នាំផងដែរ ។ ពេលញាំថ្នាំរួចហើយ ថេយ៉ុងបានដាក់អោយជុងហ្គុកគេង
YOU ARE READING
💞មន្ដស្នេហ៍លេខាឆ្នើម💞 [𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅✔︎✨]
Romanceជាប្រភេទរឿងប្រុសនឹងប្រុស ស្នេហារវាងនាយកក្រុមហ៊ុនជាមួយនឹងលេខាផ្ទាល់ខ្លួនរបស់គេ វាជាស្នេហាបែបផ្អែមល្ហែម ការស្រលាញ់ថ្នាក់ថ្នម ជាក្ដីស្នេហ៍ដ៏បរិសុទ្ធ ដែលមនុស្សពីរនាក់មានអោយគ្នា តែក៏មិនប្រាកដថា ស្នេហាផ្អែមល្ហែមមួយនេះគ្មានឱបសគ្គនោះទេ.... Actor : ចន ជុងហ្គ...