មន្ដស្នេហ៍លេខាឆ្នើម ភាគ១៤

2.7K 214 0
                                    

                   មន្ដស្នេហ៍លេខាឆ្នើម
                            ភាគ ១៤
.............

@ភោជនីយដ្ឋាន

       ជុងហ្គុកបាននាំសំណព្វចិត្តរបស់គេមកដល់ហាងអាហារដ៏ល្បីមួយកន្លែង តែមិនមែនហាងដែលនាយនិងថេយ៉ុងទៅញាំថ្ងៃមុននោះទេ ។ កម្លោះសង្ហារបណ្ដើរកញ្ញារូបស្រស់ ចូលមកខាងក្នុង ធ្វើអោយភ្ញៀវដែលមកញាំនៅទីនេះ និងបុគ្គលិកនាំគ្នាមើលមកគេដោយក្ដីច្រណែនពេញទ្រូង មនុស្សប្រុសក៏សង្ហរ ឯខាងស្រីក៏ស្រស់ស្អាត មើលទៅគឺសាកសមនឹងគ្នាគ្មានទាស់ ។ អាលីកៀកដៃរបស់ជុងហ្គុកដោយភ្ជាប់ជាមួយស្នាមញញឹមស្រស់លើផ្ទៃមុខ ដើរទៅអង្គុយតុVIPដែលនាយបានកក់ទុកជាមុន

       "អរគុណ"អាលីនិយាយសម្លេងផ្អែមស្រទន់ដាក់នាយកម្លោះបន្ទាប់ពីនាយទាញកៅអីអោយនាងតូចអង្គុយរួច ឯជុងហ្គុកក៏ដើរវាងទៅតុម្ខាងទល់មុខមុននឹងដាក់អង្គុយចុះជាមួយដែរ

       "អូនចង់ញាំអី?"ជុងហ្គុកសួរឡើងបន្ទាប់ពីមានបុគ្គលិកយកមីនុយមកអោយពួកគេ

       "អីក៏បាន"អាលី

       "បាទ, ចឹងយកមួយនេះពីរឈុតមក"ជុងហ្គុកងាកទៅប្រាប់ទៅបុគ្គលិកដែលឆរចាំកម្មង់អាហារនោះ

       "ចឹងសូមចាំបន្ដិច"ថាហើយ បុគ្គលិកម្នាក់នោះក៏ត្រលប់ទៅវិញ

       "ខានមកឡើងប៉ុន្មានឆ្នាំ មើលទៅខាងក្រៅពិតជាប្លែកណាស់ រីកចម្រើនជាងការរំពឹងទុកទៅទៀត"អាលី

       "បងមើលមិនឃើញប្លែកផង"ជុងហ្គុកដឹងគោលបំណងនាង តែគេគ្រាន់តែចង់ញ៉ោះនាងប៉ុណ្ណោះ

       "បងនៅទីនេះរហូតរឿងអីមើលឃើញប្លែកនោះ"អាលីខាំមាត់សម្លក់នាយបន្ដិច ចេះមកនិយាយចឹងកើត

       "មែនហើយបងមើលមិនឃើញប្លែកទេ តែបើអូនវិញ ទើបបងមើលឃើញថាប្លែក"ជុងហ្គុក

       "ប្លែកហេស? ប្លែកត្រង់ណា? អូននៅតែជាអូនសោះ"អាលីមើលខ្លួនឯងចុះឡើងៗ កាលដែលគេមើលមកនាងប្លែកចឹង ឬមួយនាងធាត់ជាងមុនទេដឹង? ឬក៏ចាស់ជាងមុន? មិនបានទេ បើចឹងមែនត្រូវតែរក្សារសម្រស់សិនទើបបាន

💞មន្ដស្នេហ៍លេខាឆ្នើម💞 [𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅✔︎✨]Hikayelerin yaşadığı yer. Şimdi keşfedin