មន្ដស្នេហ៍លេខាឆ្នើម ភាគ១៦

2.8K 213 0
                                    

                    មន្ដស្នេហ៍លេខាឆ្នើម
                            ភាគ ១៦
............

     ចំណាយពេលប្រហែលជាកន្លះម៉ោង ទើបថេយ៉ុងមកដល់ផ្ទះរបស់ខ្លួន ។ គេទាញយកកូនសោនៅក្នុងហោប៉ាវរបស់ខ្លួន រួចក៏បើកទ្វារចូលទៅក្នុងផ្ទះ បន្ទាប់មកក៏ទៅបន្ទប់របស់ខ្លួនតែម្ដង ។ ថេយ៉ុងដើរទៅដាក់ខ្លួនអង្គុយចុះក្បែរជើងគ្រែ ហាក់ដូចជាមនុស្សគ្មានវិញ្ញាណក្នុងខ្លួន មិនដឹងថាអារម្មណ៍រវើរវាយគិតទៅដល់ណាខ្លះទេ

     "គីម ថេយ៉ុង!...ឯងជាមនុស្សអាក្រក់ណាស់មែនទេ? ដែលព្រមនៅក្បែរអ្នកដែលមានម្ចាស់រួចហើយ អាលីនាងមើលទៅ គឺជាមនុស្សមានទឹកចិត្តល្អខ្លាំងណាស់ ឯងដាច់ចិត្តធ្វើអោយនាងយំបានដែរឬ?" ថេយ៉ុងក្រាបក្បាលនឹងពូក គិតក្នុងចិត្តម្នាក់ឯងតិចៗ រួមជាមួយទឹកភ្នែកដែលហូរចុះមក តើអោយគេគិតបែបណាបន្ដ? ចង់ចេញអោយឆ្ងាយពីជុងហ្គុក តែនាយបានសុំគេមិនអោយទៅ តែបើគេនៅ អ្នកដែលឈឺចាប់គឺជាគេខ្លួនឯង ព្រោះដោយសារតែមិនអាចកាត់ចិត្តពីប្រុសម្នាក់នោះ ហេតុអីគេត្រូវមកជួបរឿងអស់នេះទៅវិញ?

     "ម៉ាក់ ប៉ា, ហេតុអីជីវិតកូនមកជួបរឿងអស់នេះ? កូនចង់ត្រលប់ទៅពេលមុនវិញណាស់ តែ...ហឹុកៗ"ថេយ៉ុងយំខ្លាំងឡើងៗ បើពេលនេះគេមានប៉ាម៉ាក់នៅជាមួយ គេប្រហែលជាមិនឯកាដូចពេលនេះទេ

     "ទឺិត...ទឺត..." សម្លេងទូរសព្ទរោទ៍ឡើងពីក្នុងហោប៉ាវរបស់គេ ថេយ៉ុងប្រញាប់ប្រញាល់ជូតទឹកភ្នែក និងសម្រួលអារម្មណ៍អោយបានស្រួល ជៀសវាងពេលគេលើកនិយាយ អាចធ្វើអោយអ្នកដែលខលមកគេប្រាកដជាសង្ស័យសម្លេងរបស់គេមិនខាន

     «អាឡូ,...បងប្រុស»ថេយ៉ុងនិយាយតិចៗ ព្រោះអ្នកខលមកមុននេះជាបងជីដូនមួយរបស់គេ

     «អាឡូថេ!...បងខលទៅចង់ប្រាប់ថា
ដេយ៉ុននឹងគេងទីនេះជាមួយបង ស្អែកបានបងយកគេទៅសាលាតែម្ដង ឯងកុំបារម្ភពីគេអី»

     «បាទបងប្រុស! គេមិនរករឿងបងទេមែនទេ?»ថេយ៉ុង

     «គឺអត់ទេ គេជាក្មេងស្រួលនិយាយគ្នាតើ ចឹងប៉ុណ្ណឹងសិនហើយណា បងខលប្រាប់តែប៉ុណ្ណឹងទេ»

💞មន្ដស្នេហ៍លេខាឆ្នើម💞 [𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅✔︎✨]Where stories live. Discover now