មន្ដស្នេហ៍លេខាឆ្នើម ភាគ៣៤

3K 205 0
                                    

មន្ដស្នេហ៍លេខាឆ្នើម
ភាគ ៣៤
...............

បន្ទាប់ពីយំអោបគ្នាអស់ចិត្ត យូរីក៏ចេញពីក្នុងបន្ទប់មកវិញ ទុកអោយជុងហ្គុកនៅម្នាក់ឯង ពេលចេញមកក៏ឃើញថេយ៉ុងនៅអង្គុយលើសាឡុងខាងក្រៅបន្ទប់ យូរីក៏ដើរមកអង្គុយជិតនឹងថេយ៉ុង មុននេះប្រហែលជាគេលឺអស់ហើយ

"អ្នកនាងយូរី!..."ថេយ៉ុងខិតចេញពីនាងតូចបន្ដិច ព្រោះមុននេះនៅអង្គុយជិតគ្នាពេក

"លេខាគីមគិតយ៉ាងមិចចំពោះបងប្រុសខ្ញុំ?"យូរី

"គឺ...."ថេយ៉ុងស្ទាក់ស្ទើរមិនដឹងថានិយាយយ៉ាងមិចអោយសមនោះទេ

"មិនឆ្លើយពេលនេះក៏មិនអីដែរ តែខ្ញុំចង់ពឹងលេខាគីមរឿងមួយ"យូរី

"ពឹងខ្ញុំ? ពឹងរឿងអី?"ថេយ៉ុងមើលមុខនាងម៉ក់ ព្រោះមិនយល់ពីន័យដែលនាងតូចនិយាយ តែភ្លាមនោះ យូរីក៏ងើបមកអង្គុយក្បែរថេយ៉ុង ចាប់កាន់ដៃរបស់រាងតូចជាប់

"លេខាគីមមិនខឹងខ្ញុំទេមែនទេ? បើខ្ញុំចង់ស្នើរអោយលេខាគីមជាអ្នកមើលថែបងប្រុសខ្ញុំ ចង់បានប៉ុន្មានក៏បាន ខ្ញុំនឹងអោយមិនអោយលេខាគីមខាតពេលអត់ប្រយោជន៍ទេ"យូរី

"ខ្ញុំមិនត្រូវការទេ"ថេយ៉ុងក្រវីក្បាលតិចៗ ដកដៃខ្លួនចេញពីយូរី

"ហេតុអី?"យូរី

"ខ្ញុំមិនត្រូវការលុយទាំងនោះទេ ទោះអ្នកនាងមិនស្នើរសុំខ្ញុំ ក៏ខ្ញុំនៅតែមកមើលថែគេដដែល ទោះគេមិនចង់អោយខ្ញុំនៅមើលគេ ខ្ញុំក៏នៅតែមិនអាចទុកគេចោលបាន"ថេយ៉ុង

"ខ្ញុំអរគុណហើយណា"យូរីញញឹមពេញចិត្តពេញថ្លើម នាងមិនគិតសោះថារាងតូចចិត្តល្អយ៉ាងនេះ សុខចិត្តចំណាយពេលវេលាខ្លួនឯងដើម្បីនៅមើលបងប្រុសនាង គេប្រហែលជាស្រលាញ់បងប្រុសនាងខ្លាំងហើយ

"មិនអីទេ"ថេយ៉ុងញញឹមតិចៗ កំឡុងពេលនេះ គេពិតជាមិនអាចទុកនាយអោយនៅម្នាក់ឯងបានពិតមែន...

@......

រាងល្ងាចបន្ដិច ទើបយូរីត្រលប់ទៅផ្ទះវិញ ដោយសារនៅនិយាយគ្នាលេងជាមួយថេយ៉ុងរៀងយូរគួរសមដែរ ណាមួយដូចជាត្រូវដងត្រូវផ្លែគ្នា ទើបចេះតែនិយាយលេងរហូតដល់ល្ងាច ។ ក្រោយពេលយូរីត្រលប់ទៅវិញ ថេយ៉ុងក៏រៀបចំធ្វើអាហារពេលល្ងាចទុកអោយជុងហ្គុក ធ្វើរួចទើបរាងតូចចូលទៅមើល
ជុងហ្គុកក្នុងបន្ទប់ ឃើញថានាយកំពុងតែសម្រាក ថេយ៉ុងក៏ដាក់ខ្លួនលើគ្រែក្បែរជុងហ្គុក

💞មន្ដស្នេហ៍លេខាឆ្នើម💞 [𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅✔︎✨]Where stories live. Discover now