មន្ដស្នេហ៍លេខាឆ្នើម
ភាគ ២៦
............រាងកាយតូចកំពុងបោះជំហានទៅមុខជារឿយៗអមដោយលោកប៉ាជាអ្នកកាន់ដៃបណ្ដើរទៅរកអ្នកកម្លោះ ជុងហ្គុកញញឹមមើលទៅកូនក្រមុំរបស់នាយ ថ្ងៃនេះនាងស្អាតណាស់ ស្អាតដល់ថ្នាក់នាយមានអារម្មណ៍ថា មនុស្សគ្រប់គ្នាប្រាកដជាច្រណែននាយ ។ អាលីមើលទៅនាយកម្លោះទាំងស្នាមញញឹមជាប់ តែលូចដៀងភ្នែកងាកស្ដាំឆ្វេង បំណងរកមនុស្សដែលនាងចង់ឃើញ តែនាងមិនបានឃើញគេ ប្រាកដណាស់ថារៀងតូចច្បាស់ជាមិនដឹង
ពីនេះ នាងតូចក៏បានដើរមកដល់ជិតនឹងជុងហ្គុក លោកជុងហុចដៃនាងទៅអោយនាយកម្លោះជាមុន ទើបលោកនិយាយឡើង
"ប៉ាផ្ញើរប្អូនផងណា នាងគឺជាគ្រាប់ពេជ្ររបស់គ្រួសារជុង សង្ឃឹមថាកូននឹងមើលថែនាង មិនធ្វើអោយនាងយំនៅថ្ងៃណាមួយទេ"លោកជុង
"បាទលោកប៉ា!...កូននឹងមើលថែនាងដោយជីវិតរបស់កូន"ជុងហ្គុក
"ប៉ាជឿចិត្តកូន"ថាហើយ លោកជុងក៏ត្រលប់ទៅអង្គុយចិត្តប្រពន្ធ សម្លឹងមើលកូនដោយចិត្តរំភើបរីករាយ ចាប់ថ្ងៃនេះទៅ នាងមានគ្រួសារហើយ ជីវិតនាងប្រហែលជាមានការផ្លាស់ប្ដូរខ្លះ តែយ៉ាងណាគាត់ក៏ជឿជាក់លើជុងហ្គុក គេច្បាស់ជាមិនធ្វើអោយនាងពិបាកចិត្តនោះទេ...
ក្រោយសច្ចារជាមួយគ្នារួចមក ក៏ដល់ពេលនេះកូនកម្លោះកូនក្រមុំត្រូវពាក់ចិញ្ចៀនអោយគ្នាទៅវិញទៅ ។ ជុងហ្គុកលើកចិញ្ចៀនដែលមានត្បូងពេជ្រមួយគ្រាប់ជាប់នឹងម៉ូត មកស៊កចូលដៃនាងខាងស្ដាំរបស់អាលី នាងតូចញញឹមដាក់នាយបន្ដិច ទើបយកចិញ្ចៀនមួយវង់ទៀតមកស៊កលើដៃរបស់ជុងហ្គុកវិញ ជុងហ្គុកអោនទៅថើបមាត់របស់នាងតូចពោពេញទៅដោយក្ដីស្រលាញ់ គ្រប់គ្នាក្នុងកម្មវិធី អង្គុយអៀនផងច្រណែនផង ព្រោះចង់បានគូរស្នេហ៍ដ៏ល្អឥតខ្ចោះដូចមួយគូរនេះ តែមិនដឹងថាបានដូចដែរឬក៏អត់ទេ?
"ជូនពរលោកប្រធានមានក្ដីសុខជាមួយមនុស្សស្រីដែលល្អឥតខ្ចោះដូចជាអាលី នាងស្អាតទាំងកាយស្អាតទាំងចិត្ត លោកប្រធានជាមនុស្សដែលសំណាងបំផុតដែលបានរួមរស់ជាមួយនាង សង្ឃឹមថា អ្នកទាំងពីរនឹងមានក្ដីសុខ"ទឹកភ្នែកមួយដំណក់ស្រុកចុះពីកែវភ្នែកខ្មៅខ្លឹបរបស់ថេយ៉ុង តែគេក៏ប្រញាប់លើកជូតវៀសវាចេញវិញ មុននឹងដើរចេញពីកន្លែងកម្មវិធីទៅកន្លែងបុគ្គលិក ការពិតទៅ ថេយ៉ុងគេបានមកធ្វើការជាអ្នករៀបចំកម្មវិធីនៅក្នុងសណ្ឋាគារមួយនេះ តាមការណែនាំពីបងថ្លៃរបស់គេ ដែលជាប្រពន្ធរបស់ស៊ុកជីន នាងជាអ្នកគ្រប់គ្រងលើការរៀបចំកម្មវិធីប្រភេទបែបនេះ ចឹងហើយទើបថេយ៉ុងមកធ្វើការនៅទីនេះជាមួយនាងដែរ ។ ថេយ៉ុងគេមិនដឹងទេ ថានេះពិធីរៀបការរបស់ជុងហ្គុកនិងអាលី គេដឹងត្រឹមតែថាមានកម្មវិធីនៅថ្ងៃនេះ តែពេលឃើញឈ្មោះនៅខាងមុខ ទើបថេយ៉ុងដឹង ។ រាងតូចមកសង្ងយំនៅក្នុងបន្ទប់សម្រាករបស់បុគ្គលិក អារម្មណ៍មួយខូចចិត្តដែលម្នាក់ដែលរៀបការជាមួយជុងហ្គុកនោះមិនមែនជាគេ តែអារម្មណ៍មួយទៀត ក៏សប្បាយចិត្តពេលឃើញមនុស្សដែលគេស្រលាញ់ បានរៀបការជាមួយមនុស្សស្រីដែលល្អ តទៅពួកគេអាចមានក្ដីសុខហើយ ចុះគេ? តើគេត្រូវរស់នៅជាមួយការឈឺចាប់មួយនេះដល់ពេលណា? ជីវិតគេនៅមានរឿងច្រើនទៀតដែលត្រូវឆ្លងកាត់ គេគួរតែឈប់គិតពីរឿងនេះហើយទទួលយករឿងថ្មីដែលនឹងមករកគេនៅថ្ងៃមុខ
YOU ARE READING
💞មន្ដស្នេហ៍លេខាឆ្នើម💞 [𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅✔︎✨]
Romanceជាប្រភេទរឿងប្រុសនឹងប្រុស ស្នេហារវាងនាយកក្រុមហ៊ុនជាមួយនឹងលេខាផ្ទាល់ខ្លួនរបស់គេ វាជាស្នេហាបែបផ្អែមល្ហែម ការស្រលាញ់ថ្នាក់ថ្នម ជាក្ដីស្នេហ៍ដ៏បរិសុទ្ធ ដែលមនុស្សពីរនាក់មានអោយគ្នា តែក៏មិនប្រាកដថា ស្នេហាផ្អែមល្ហែមមួយនេះគ្មានឱបសគ្គនោះទេ.... Actor : ចន ជុងហ្គ...