មន្ដស្នេហ៍លេខាឆ្នើម ភាគ៦

3.8K 281 0
                                    

                មន្ដស្នេហ៍លេខាឆ្នើម
                          ភាគ៦
..................

        "លោកប្រធាន"ថេយ៉ុងហៅអ្នកដែលអង្គុយលើកៅអីនៅតុធ្វើការទល់មុខរបស់ខ្លួន

        "អង្គុយចុះទៅ"ថេយ៉ុងក៏ព្រមអង្គុយចុះ ជុងហ្គុកដាក់ប៊ិចចុះពីដៃ ងើយមុខមកមើលរាងតូចដែលអង្គុយមើលមកខ្លួន ដោយទឹកមុខឆ្ងល់
        "សម្រេចថា រឿងដែលឯងសុំខ្ញុំកាលពីយប់មិញនេះ ខ្ញុំយល់ព្រមអោយឯងម្នាក់ចុះ"ជុងហ្គុកនិយាយធម្មតាៗ តែរាងតូចវិញ គ្រាន់តែលឺហើយ រំភើបរកអីនិយាយមិនត្រូវ ដេកគិតថាមិនបានហើយតើពីយប់មិញនេះ
        "ខ្ញុំអរគុណលោកប្រធានខ្លាំងណាស់ ខ្ញុំសន្យា ខ្ញុំខំប្រឹងធ្វើការនេះ មិនអោយលោកប្រធានខកចិត្តទេ"ថេយ៉ុងនិយាយផងញញឹមផងម្នាក់ឯងដូចមនុស្សឆ្កួត មិនងាយមានឱកាសទេ សម្រាប់ការងារនេះ នៅគេជាអ្នកសុំប្រធានខ្លួនឯងទៀត គិតថាខ្លួនខ្លាំងពេកហើយ ដែលហ៊ានស្នើរសុំរឿងនេះ ទាំងដែលទើបនឹងចូលធ្វើការសោះ

        "តែមិនមែនត្រឹមប៉ុណ្ណឹង"ជុងហ្គុកនិយាយឃ្លាចុងក្រោយ ធ្វើអោយរាងតូចឆ្ងល់ខ្លះដែរ

        "មានអីទៀតមែនទេ?"ថេយ៉ុង

        "គឺរាល់ចុងសប្ដាហ៍ ឯងត្រូវសង្ខេបការងារទាំងអស់មកអោយខ្ញុំ ទាំងការងារដែលទាក់ទងនឹងក្រុមហ៊ុន និងទាក់ទងនឹងកាលវិភាគផ្ទាល់របស់ខ្ញុំដែរ ប៉ុណ្ណឹងអាចធ្វើបានទេ?"ជុងហ្គុក

        "បាទ ខ្ញុំអាចធ្វើបាន"រាងតូចតបយ៉ាងលឿន មិនស្ទាក់ស្ទើរ រឿងប៉ុណ្ណឹងសោះ តិចតួចជាងរឿងដែលគេធ្លាប់ធ្វើកន្លងមកទៅទៀត

        "អស់ការហើយ ទៅធ្វើការងារឯងចុះ"ជុងហ្គុក

        "បាទ"ថេយ៉ុងអោនលារាងក្រាស់បន្ដិច ទើបគេទៅធ្វើការងាររបស់ខ្លួនវិញ ឯជុងហ្គុកក៏ធ្វើការរបស់នាយបន្ត
................

         នៅក្នុងបន្ទប់ធ្វើការ ដែលមានបុរសសង្ហារ មុខស្រស់ បបូរមាត់សិុចសីុ រាងកាយស្រឡូនស្អាតដូចមនុស្សស្រី តែមើលទៅទឹកមុខក៏មិនមែនធម្មតា មុខមាំរបៀបអ្នកមានអំណាច អ្នកណាឃើញក៏អាចនឹងខ្លាចដែរ ។

💞មន្ដស្នេហ៍លេខាឆ្នើម💞 [𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅✔︎✨]Où les histoires vivent. Découvrez maintenant