មន្ដស្នេហ៍លេខាឆ្នើម
ភាគ ៩
...........ពេលនេះជីមីនកំពុងតែពិនិត្យឯកសាររបស់ខ្លួនសឹងដកឃ្លាមិនបាន ព្រោះត្រូវតែរៀបចំអោយរួចមុននឹងចេញដំណើរ ត្រូវអោយមិត្តមកមើលការងារជំនួសទៀត គេទុកអោយនៅរញ៉េរញ៉ៃមិនបានទេ។ ស៊ូហ្គាមិនដឹងលេចមុខមកពីណាទេ ដោយក្នុងដៃរបស់នាយមានយទួរថង់សរល្មមមួយ មកជាមួយផងដែរ
"ចៅហ្វាយ, មកញាំបាយសិនទៅបាទ" ការពិតជាអាហារសោះ នាយបានទៅទិញវាមកអោយរាងតូច ព្រោះឃើញគេធ្វើការមិនឈប់ ទាំងដែលនេះជាម៉ោងសម្រាក តែគេបែរជានៅអង្គុយធ្វើការដដែល ។ ឃើញបែបនេះ រាងក្រាស់ក៏សម្រេចចិត្តទៅទិញអាហារខ្លះយកមកអោយគេ ខ្លាចថានឹងអាចឈឺ បើគេមិនញាំបាយអោយទៀងពេលបែបនេះ
"ទុកនៅលើតុក្បែរសាឡុងសិនទៅ"ជីមីននិយាយទាំងមិនមើលមុខរាងក្រាស់ ព្រោះភ្នែកនៅជាប់នឹងការងារនៅឡើយ
"តែថានេះហួសម៉ោងច្រើនហើយ ចៅហ្វាយទុកការងារមួយកន្លែងសិនទៅ ញាំហើយចាំធ្វើបន្តក៏បាន"ស៊ូហ្គា ឯរាងតូចមិនមាត់អី តែក៏ងើយមើលមុខរាងក្រាស់បន្ដិច ទើបងក់ក្បាលយល់ព្រម ឃើញតែមុខរបស់គេក៏ដឹងថាបារម្ភពីខ្លួនប៉ុណ្ណាដែរ
"ក៏បាន, ដាក់ចុះមក"ជីមីនដើរទៅអង្គុយលើសាឡុងហើយអោយរាងក្រាស់ដាក់ថង់អាហារចុះ ស៊ូហ្គាដាក់ចុះ នឹងរៀបចំអោយចៅហ្វាយរួចរាល់ ក៏ដើរចេញទៅវិញ តែក៏ត្រូវឈប់ងក់ពេលលឺរាងតូចឃាត់
"ញាំជាមួយគ្នា ខ្ញុំមិនចូលចិត្តញាំម្នាក់ឯងទេ"ជីមីន មែនហើយគេមិនចូលចិត្តញាំបាយម្នាក់ឯងព្រោះវាហាក់ដូចជាកណ្ដោចកណ្ដែងខ្លាំងណាស់ ពេលនៅផ្ទះគេក៏មិនដែលញាំម្នាក់ឯងដែរ គេតែងញាំជាមួយរាងក្រាស់គ្រប់ពេល
"តែ..."ស៊ូហ្គា
"បើហ្យុងមិនញាំ ខ្ញុំក៏មិនញាំដែរ"ជីមីនអង្គុយធ្វើមុខអន់ចិត្ត ង៉ក់ងរមិនសូម្បីនឹងសម្លឹងបាយនៅលើតុឡើយ
"ក៏បាន ខ្ញុំញាំជាមួយចៅហ្វាយក៏បាន"ស៊ូហ្គាក៏ដើរមកអង្គុយទល់មុខរាងតូច រាងល្អិតក៏ញញឹមតិចៗម្នាក់ឯង ចង់អោយគេញាំបាយទាំងខ្លួនឯងមិនទាន់បានបាយចូលពោះមួយគ្រាប់ បារម្ភពីគេតែមិនបារម្ភពីខ្លួនឯងសោះ
"ពេលនៅតែពីអ្នក ហ្យុងមិនបាច់ហៅខ្ញុំថាចៅហ្វាយក៏បាន"នាយតូចនិយាយបណ្ដើរញាំបាយបណ្ដើរ
"ខ្ញុំមិចនឹងហ៊ាន ចៅហ្វាយជាចៅហ្វាយ ខ្ញុំត្រឹមកូនចៅប៉ុណ្ណោះ"ស៊ូហ្គា
"តែខ្ញុំមិនចូលចិត្តអោយហ្យុងហៅបែបនេះ ហើយចាំផង ថាខ្ញុំមិនដែលទុកហ្យុងជាកូនចៅ តែទុកជាបងប្រុសរបស់ខ្ញុំ នៅម៉ោងក្រៅការងារឬនៅតែពីរនាក់ ហ្យុងហៅខ្ញុំធម្មតាបានហើយ"ជីមីន
"តែ...."ស៊ូហ្គា
"នេះជាបញ្ជា"ជីមីនចាប់ផ្ដើមដាក់កំហិតវិញម្ដង មិញនិយាយស្រួលជាមួយមិនស្ដាប់ ចង់តែអោយគេនិយាយសំដីខ្លាំងគ្រប់ពេល
"ចឹងក៏បាន"ស៊ូហ្គាក៏លែងមាត់អីទៀត ពួកគេបន្តញាំបាយជាមួយគ្នារហូតដល់រួចរាល់ទើបរាងក្រាស់សុំទៅធ្វើការរបស់គេវិញ
................
ESTÁS LEYENDO
💞មន្ដស្នេហ៍លេខាឆ្នើម💞 [𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅✔︎✨]
Romanceជាប្រភេទរឿងប្រុសនឹងប្រុស ស្នេហារវាងនាយកក្រុមហ៊ុនជាមួយនឹងលេខាផ្ទាល់ខ្លួនរបស់គេ វាជាស្នេហាបែបផ្អែមល្ហែម ការស្រលាញ់ថ្នាក់ថ្នម ជាក្ដីស្នេហ៍ដ៏បរិសុទ្ធ ដែលមនុស្សពីរនាក់មានអោយគ្នា តែក៏មិនប្រាកដថា ស្នេហាផ្អែមល្ហែមមួយនេះគ្មានឱបសគ្គនោះទេ.... Actor : ចន ជុងហ្គ...