មន្ដស្នេហ៍លេខាឆ្នើម ភាគ៣

4.2K 318 0
                                    

                  មន្ដស្នេហ៍លេខាឆ្នើម
                         ភាគ ៣
..............

       "នេះត្រូវចេញម៉ោង5:30នាទីមែនទេលោក?"ថេយ៉ុងបើកភ្នែកធំៗពេលឃើញម៉ោងការងាររបស់ក្រុមហ៊ុន ជេកឃើញទឹកមុខរបស់គេហើយអត់នឹងឆ្ងល់មិនបានទើបសួរទៅ
ភ្លាមៗ
        "យ៉ាងមិចហេសអាល្អិត?"ជេក

        "គឺខ្ញុំមិនអាចនៅយូរដល់ម៉ោងនឹងបានទេ ព្រោះគ្មាននរណាចាំទទួលប្អូនខ្ញុំនៅ ផ្ទះឡើយ"ថេយ៉ុងនិយាយទាំងទម្លាក់ទឹកមុខចុះ ហេតុអីត្រូវមកជាន់គ្នាបែបនេះទៅវិញ គេចង់ធ្វើការងារនេះណាស់តែគេមិនអាចអោយប្អូនត្រូវចាំគេនៅមុខផ្ទះនោះទេ វាមានគ្រោះថ្នាក់ខ្លាំងណាស់

        "អាវ៎៎!...ចឹងធ្វើយ៉ាងមិចទៅ? ផ្នែកនេះគឺត្រូវធ្វើការរៀងយូរជាងគេបន្ដិចហើយ ព្រោះចៅហ្វាយមានការងារត្រូវនិយាយរាល់ថ្ងៃនៅពេលល្ងាច"ជេកនិយាយកាន់តែធ្វើអោយថេយ៉ុងពិបាកលើសដើម

        "ប្រហែលជាខ្ញុំត្រូវដាក់ពាក្យលាឈប់វិញហើយ"ថេយ៉ុងអោនមុខចុះទាំងអស់សង្ឃឹម នេះត្រូវលាឈប់វិញនៅថ្ងៃដំបូងទៅហើយ ក្ដីសង្ឃឹមទាំងប៉ុន្មានត្រូវរលាយគ្មានសល់ទេ

        "កុំទាន់គិតច្រើនអី ឯងសាកទៅសុំចៅហ្វាយសិនទៅមើល ឯងអាចនឹងជាករណីលើកលែងក៏ថាបាន"ជេកទះស្មារៀងតូចតិចៗ ថេយ៉ុងងើបមើលមុខជេកវិញទាំងមិនសូវជាទុកចិត្តប៉ុន្មាន គេត្រឹមបុគ្គលិកចូលថ្មី រឿងអីត្រូវជាករណីលើកលែងនោះទេ វាស្ដាប់ទៅមិនសមហេតុផលទាល់តែសោះ

        "អាចមែនទេ?"ថេយ៉ុងសួរជេកជាការបញ្ជាក់ គេមិនសូវមានជំនឿលើវាប៉ុន្មានទេ

        "ទាល់តែសាកទើបដឹង ណាមួយចៅហ្វាយក៏មិនអាក្រក់ណាស់ណ៎៎ាដែរ"ជេកញញឹមផ្ដល់កម្លាំងចិត្តអោយរាងតូច គេមើលទៅដូចជាមាននិស្ស័យនឹងក្មេងម្នាក់នេះណាស់ មើលទៅស្លូតបូត សុភាពរាបសារ ចឹងតើបានចៅហ្វាយយល់ព្រមទទួលគេអោយមកធ្វើការជាមួយ
 
       "តែម្សិលមិញ ខ្ញុំភ័យស្ទើរលេខនោមទៅហើយពេលជួបគាត់ មើលទោមុខគាត់កាចខ្លាំងណាស់"ថេយ៉ុងនឹកគិតដល់រឿងម្សិលមិញគេនៅភ័យនៅឡើយទេ

        "ចៅហ្វាយតែចឹងឯង តែគាត់ចិត្តល្អខ្លាំងណាស់ ជឿខ្ញុំទៅ"ជេក

💞មន្ដស្នេហ៍លេខាឆ្នើម💞 [𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅✔︎✨]Nơi câu chuyện tồn tại. Hãy khám phá bây giờ