មន្ដស្នេហ៍លេខាឆ្នើម ភាគ ២៩

2.8K 191 0
                                    

                   មន្ដស្នេហ៍លេខាឆ្នើម
                          ភាគ ២៩
...........

@មន្ទីរពេទ្យ

     រាងកាយតូចបោះជំហានយ៉ាងញាប់ដើរតម្រង់ទៅកន្លែងគ្រូពេទ្យដើម្បីសួររកបន្ទប់ ក្រោយសួររួចហើយ ថេយ៉ុងក៏សំដៅទៅរកបន្ទប់សង្រ្គោះបន្ទាន់ ព្រោះគ្រូពេទ្យប្រាប់ថា ជនរងគ្រោះនៅមិនទាន់ចេញពីបន្ទប់សង្រ្គោះនៅឡើយ ។ ថេយ៉ុងដើរបណ្ដើរទាំងវិញ្ញាណមិននៅនឹងខ្លួន ចិត្តគិតដល់តែរាងក្រាស់ ទឹកភ្នែកស្រក់មកតក់ៗចង់ទប់ក៏ទប់លែងជាប់ ហេតុអីក៏មានរឿងនេះកើតឡើង? កាលដែលគេយល់សប្តិពេលល្ងាច វាមិនមែនជាការយល់សប្ដិ តែពេលនេះជុងហ្គុកក៏គ្រោះថ្នាក់ពិតមែន...

     "ថេយ៍!..."ជីមីនហៅឈ្មោះរាងតូចតិចៗទាំងចម្ងល់ក្នុងចិត្ត ហេតុអីថេយ៉ុងមកដល់ទីនេះបាន? ឬមួយស៊ូហ្គាជាអ្នកប្រាប់គេ?

     "ឯងមកទីនេះបានយ៉ាងមិច?"ជីមីនចោទសួរពេលរាងតូចដើរមកដល់

     "គឺស៊ូហ្គាហ្យុងជាអ្នកប្រាប់ខ្ញុំ ពេលនេះជុងហ្គុកគេយ៉ាងមិចហើយ?"ថេយ៉ុង

     "ពេទ្យនៅមិនទាន់ចេញមកទេ"ជីមីន

     "តើមានរឿងអីកើតឡើង? ហេតុអីជុងហ្គុកគេទៅជាបែបនេះ?"ថេយ៉ុងនិយាយទាំងញ័របបូរមាត់ ទឹកភ្នែកគេចង់ស្រក់មកទៀតហើយ តែយ៉ាងណាគេត្រូងវតែទប់ ព្រោះនៅទីនេះមិនមែនមានតែជីមីននិងស៊ូហ្គានោះទេ

     "ខ្ញុំក៏មិនទាន់ដឹងរឿងច្បាស់ មានតែចាំជេហូបហ្យុងត្រលប់មកវិញតែប៉ុណ្ណោះ"ជីមីន

     "គេនរណាបងមីន?"ភ្លាមនោះយូរីក៏ដើរមកឈរទល់មុខនឹងថេយ៉ុង មុននឹងងាកទៅសួររាងក្រាស់ ព្រោះនាងមិនធ្លាប់ឃើញមុខគេពីមុននោះទេ តែសុខៗមកដល់ទីនេះសួរនាំមើលតែមនុស្សស្គាល់គ្នា

     "យូរី...គេជាលេខារបស់ជុងហ្គុក"ជីមីន

     "លេខាគីម?"យូរីក៏ងាកមកមើលមុខថេយ៉ុង

     "បាទ ខ្ញុំគីម ថេយ៉ុង ពីមុនធ្លាប់ជាលេខារបស់ចៅហ្វាយ តែពេលនេះមិនមែនទេ"ថេយ៉ុង

     "ខ្ញុំធ្លាប់លឺអាលីនិយាយពីលោក នាងថាលោកជាមិត្តរបស់នាង មែនទេ?"យូរី

     "គឺ..."ថេយ៉ុងស្ទាក់ស្ទើរ មិនដឹងថាប្រាប់នាងយ៉ាងមិចសម? ជាមិត្ត តែក៏ដូចជាមិនមែន ពួកគេជួបគ្នាបានតែម្ដងគត់ ម្ដងទៀតជាពេលដែលថេយ៉ុងលាឈប់ពីក្រុមហ៊ុន តែមិនបាននិយាយជាមួយគ្នាច្រើននោះទេ

     "មិនអីទេ បើលោកជាមិត្តនឹងអាលី ក៏ដូចជាមិត្តរបស់ខ្ញុំដែរ"យូរីហុចដៃដើម្បីចាប់ដៃស្វាគមន៍គ្នាជាលើកដំបូង ថេយ៉ុងមើលមុខជីមីនដូចអេះអុញៗ  ជីមីនងក់ក្បាលតិចៗ ទើបថេយ៉ុងព្រមចាប់ដៃជាមួយនឹងយូរី គេធ្វើខ្លួនមិនត្រូវទេនៅពេលនេះ...

      "ក្រាក" សម្លេងបើកទ្វាបន្លឺឡើង ទាក់ទាញកែវភ្នែកគ្រប់គ្នាអោយងាកទៅមើល ទើបដឹងថាជាគ្រូពេទ្យ គ្រប់គ្នាក៏ស្ទុះងើបទៅសួរទាំងតក់ក្រហល់

      "លោកគ្រូពេទ្យ!...ពួកគេយ៉ាងមិចទៅហើយ?"ជីមីន

      "គឺ..."លោកគ្រូពេទ្យអាក់បន្ដិចទើបនិយាយបន្ត

      "គឺដោយសារតែឡានបុកចំពីខាងមុខ កញ្ចក់ដែលបែក វាបានខ្ទាតមកចាក់ចូលទៅក្នុងសាច់ពោះរបស់នាងតូចជាច្រើនកន្លែង មានខ្លះទៀតក៏ចាក់ទម្លុះសាច់បំពង-ក ធ្វើអោយពិបាកក្នុងការវះកាត់ ព្រោះផ្នែកដែលកញ្ចក់ចាក់ចូលទៅខាងក្នុង វាកប់នៅជាប់នឹងបំពង់ខ្យល់ ឈាមក៏ហូរច្រើនសឹងអស់ពីខ្លួន បេះដូងនាងលោតខ្សោយព្រោះទ្រាំនឹងការឈឺចាប់មិនបាន ពួកយើងបានព្យាយាមហើយ តែនៅតែជួយនាងតូចមិនបានដដែល ខ្ញុំចូលរួមសោកស្ដាយផង"គ្រាន់តែលោកគ្រូពេទ្យរៀបរាប់ហើយ អ្នកស្រីជុងដែលចាំស្ដាប់ក៏ស្លុតចិត្ត រហូតបាត់ស្មារតីភ្លាមៗ

      "អូនសម្លាញ់ៗ...ដឹងខ្លួនឡើង"លោកជុងអង្រួនខ្លួនប្រពន្ធតិចៗ តែអ្នកស្រីជុងនៅតែមិនដឹងខ្លួនដដែល

      "លោកពូនាំអ្នកមីងទៅសម្រាកសិនទៅ អោយពេទ្យដាក់សេរ៉ូមអោយគាត់មានកម្លាំងសិន ខាងនេះចាំខ្ញុំជួយមើលទៅចុះ"ជីមីន

      "ពូផ្ញើរផង"លោកជុងលើកបីប្រពន្ធទៅរកបន្ទប់សម្រាកនៅក្នុងមន្ទីរពេទ្យនេះ គ្រប់គ្នាក៏ងាកមកសួរគ្រូពេទ្យបន្តពីអាការះរបស់ជុងហ្គុកម្ដង

      "ចុះកូនខ្ញុំលោកគ្រូពេទ្យ? ហឹុកៗ...គេមិនអីមែនទេ?"លោកស្រីចនចាប់អង្រួនដៃគាត់ចុះឡើង ទឹកភ្នែកហូរសឹងអស់ពីខ្លួន អាលីជួយសង្រ្គោះមិនបានផង ចុះកូនគាត់នោះ?
      "គឺ...."

TO BE CONTINUED....
SORRY ដែលថ្ងៃនេះបានតិចយ៉ាងនេះ 😔🙏

[2020.16.11]

-Haemin-

💞មន្ដស្នេហ៍លេខាឆ្នើម💞 [𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅✔︎✨]Onde histórias criam vida. Descubra agora