មន្ដស្នេហ៍លេខាឆ្នើម
ភាគ ២២
..........ក្រោយជីននាំដេយ៉ុនទៅបាត់ ពេលនេះនៅក្នុងផ្ទះគឺនៅសល់តែថេយ៉ុងនិងជុងហ្គុកប៉ុណ្ណោះ ។ រាងក្រាស់អង្គុយមើលមុខថេយ៉ុង
រហូតដល់ថ្នាក់អ្នកម្ខាងទៀតមិនហ៊ានសម្លឹងគេវិញ ម្នាក់ៗអង្គុយស្ងាត់មាត់មិនមាននរណានិយាយអីទេ ក្នុងផ្ទះកាន់តែមើលទៅអាប់អួរទ្វេរឡើង"លោកត្រលប់ទៅវិញបានហើយ ពេលនេះយប់ណាស់ហើយ មិនស្រួលក្នុងការធ្វើដំណើរទេ"ក្រោយស្ងាត់មាត់ជាយូរពេល ថេយ៉ុងក៏ព្រមហាស្ដីមុន បើគ្មានអីនិយាយដដែល គួរតែបំបែកគ្នា ទើបមិនពិបាកមើលមុខបែបនេះ
"បើខ្ញុំចង់គេងនៅទីនេះមួយយប់ទៀត ឯងព្រមដែរទេ?"ជុងហ្គុក
"លោកគួរតែទៅផ្ទះ ទៅមើលថែអាលីវិញទៅ ព្រោះពេលនេះនាងកំពុងតែមានបញ្ហា លោកមិនគួរចំណាយពេលអត់ប្រយោជន៍ជាមួយខ្ញុំទេ"ថេយ៉ុងនិយាយទាំងអួលណែនដើមក មិនហ៊ានងាកភ្នែកមកមើលមុខរបស់អ្នកនៅចំពោះមុខ ពាក្យសំដីខុសពីចិត្ត វាកាន់តែធ្វើឱ្យគេខ្លួនឯងពិបាកឡើងលើសដើម វាមិនងាយស្រួលទេ ក្នុងការព្យាយាមនៅឆ្ងាយពីមនុស្សដែលខ្លួនឯងស្រលាញ់បែបនេះនោះ ប៉ុន្តែជុងហ្គុកគេមានមនុស្សដែលគេស្រលាញ់ មានអ្នកដែលត្រូវការគេការពារ ទោះយ៉ាងណា ចុងបញ្ចប់គេនៅតែមិនមែនជារបស់ខ្លួនដដែល
"ពេលខ្ញុំនៅជាមួយឯងមើលទៅអត់ប្រយោជន៍ខ្លាំងណាស់ហេស៎៎? ហុឹស...ខ្ញុំយល់ហើយ"ជុងហ្គុកសើចដើមករបៀបចំអកអោយខ្លួនឯង ភ្នែកគេក្រហមដូចជាចង់យំចេញមក មុននឹងងើបបោះជំហានដើរចេញទៅបាត់ ថេយ៉ុងតាមមើលគេរហូតដល់គេបើកឡានចេញទៅទាំងចុកទ្រូងខាងឆ្វេងដូចគេយកកាំបិតមកចាក់ជាច្រើនកាំបិត ហេតុអីឈឺយ៉ាងនេះ?
@
ក្រោយចេញពីផ្ទះរបស់ថេយ៉ុង ជុងហ្គុកគេមិនបានត្រលប់ទៅផ្ទះ ហើយក៏មិនបានត្រលប់ទៅខុនដូរខ្លួនវិញដែរ គឺពេលនេះគេកំពុងតែបើកឡានសំដៅទៅក្លឹបប្រចាំរបស់មិត្តភកិ្តគេ
«អាឡូអាមីន! ឯងទំនេរទេ?»ជុងហ្គុកបើកឡានបណ្ដើរ ខលនិយាយទៅមិត្តរបស់គេបណ្ដើរ
VOUS LISEZ
💞មន្ដស្នេហ៍លេខាឆ្នើម💞 [𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅✔︎✨]
Roman d'amourជាប្រភេទរឿងប្រុសនឹងប្រុស ស្នេហារវាងនាយកក្រុមហ៊ុនជាមួយនឹងលេខាផ្ទាល់ខ្លួនរបស់គេ វាជាស្នេហាបែបផ្អែមល្ហែម ការស្រលាញ់ថ្នាក់ថ្នម ជាក្ដីស្នេហ៍ដ៏បរិសុទ្ធ ដែលមនុស្សពីរនាក់មានអោយគ្នា តែក៏មិនប្រាកដថា ស្នេហាផ្អែមល្ហែមមួយនេះគ្មានឱបសគ្គនោះទេ.... Actor : ចន ជុងហ្គ...