មន្ដស្នេហ៍លេខាឆ្នើម ភាគ១៧

2.9K 188 0
                                    

                   មន្ដស្នេហ៍លេខាឆ្នើម
                           ភាគ ១៧
.............

        ក្រោយងូតទឹករៀបចំខ្លួនរួច ថេយ៉ុងក៏ចុះមកខាងក្រោមវិញ បំណងចង់ធ្វើអីញាំ ព្រោះគេនៅមិនទាន់បានញាំអីតាំងពីថ្ងៃមកម្ល៉េះ នេះសំណាងហើយដែលថ្ងៃនេះដេយ៉ុនមិនបាននៅ មិនចឹងប្អូនច្បាស់ជាឃ្លានស្លាប់មិនខាន ។ ថេយ៉ុងចុះមកដល់ខាងក្រោម ក៏ដើរហួសទៅផ្ទះបាយ ជុងហ្គុកដែលកំពុងអង្គុយចុចទូរសព្ទលើសាឡុងក៏ងាកតាមមើលគេមិនដាក់ភ្នែក ព្រោះកំពុងឆ្ងល់ថាគេចូលទៅផ្ទះបាយធ្វើអី?

      "ថេយ៉ុង! ធ្វើអីនឹង?"ជុងហ្គុកសួរឡើងខណះពេលនាយដើរមកឈរខាងក្រោយខ្នងរាងតូច ដែលកំពុងបើកទូរទឹកកករកមើលអីសម្រាប់ធ្វើម្ហូប

      "គឺធ្វើអីញាំនឹងហើយ"ថេយ៉ុងតបធម្មតាៗ គេបន្តធ្វើកិច្ចការរបស់ខ្លួន ធ្វើដូចមិនចាប់អារម្មណ៍រាងក្រាស់ទាល់តែសោះ

      "មិនបាច់ធ្វើទេ"ជុងហ្គុក

      "បើមិនធ្វើ ខ្ញុំគ្មានអីញាំទេ ខ្ញុំថាលោកទៅអង្គុយទៅ នៅទីនេះទើសទាល់ណាស់"
ថេយ៉ុងនិយាយបណ្ដើរ យកបន្លែទៅដាក់នៅកន្លែងលាងបណ្ដើរ តែគេមិនដឹងទេ ថាពាក្យដែលគេនិយាយមុននេះ ធ្វើអោយអ្នកម្ខាងទៀត អន់ចិត្ត ហាក់ដូចគេជាមនុស្សរំខានខ្លាំងណាស់ចឹង

      ជុងហ្គុកក៏ដើរចេញទៅវិញទាំងមិននិយាយអីមួយម៉ាត់ មុននេះគេចង់នាំថេយ៉ុងទៅញាំអីខាងក្រៅ តែពេលលឺបែបនេះ មាត់ដែលចង់ហាបបួលគេក៏ហាស្ដីលែងកើត ប្រហែលជាគេធ្វើអោយរាងតូចទើសទាល់ពិតមែនហើយ

      "សុំទោស"រាងតូចពោលឡើងក្នុងចិត្តទាំងអួលដើមក ក្នុងទ្រូងខាងឆ្វេងរបស់គេចុកអួលសឹងតែពិបាកដកដង្ហើមទៅហើយ ហេតុអីគ្រាន់តែធ្វើហីៗហាក់មិនខ្វល់ពីគេ វាឈឺចាប់ខ្លួនឯងយ៉ាងនេះ?

      ក្រោយសម្រួលអារម្មណ៍បានមកវិញ
ថេយ៉ុងក៏ចាប់ផ្ដើមធ្វើកិច្ចការរបស់គេបន្ត ឯជុងហ្គុកវិញ គេក៏នៅគេងមើលទូរទស្សន៍ម្នាក់ឯងនៅខាងក្រៅ ម្សិលមិញក្នុងផ្ទះនេះ មានភាពអ៊ូអរណាស់ ព្រោះតែមានដេយ៉ុន ក្មេងចូលចិត្តនិយាយច្រើននៅ តែថ្ងៃនេះគ្មានក្មេងតូច ផ្ទះក៏ស្ងាត់ ដូចជាគ្មានមនុស្សនៅយ៉ាងចឹង

💞មន្ដស្នេហ៍លេខាឆ្នើម💞 [𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅✔︎✨]Tempat cerita menjadi hidup. Temukan sekarang