មន្ដស្នេហ៍លេខាឆ្នើម ភាគ ២១

2.8K 197 0
                                    

                     មន្ដស្នេហ៍លេខាឆ្នើម
                              ភាគ ២១
...........

       ដោយសារតែអារម្មណ៍ស្មុគស្មាញ ធុញថប់ទាំងរឿងការងារ ទាំងរឿងរបស់អាលី បូកផ្សំនឹងរឿងរបស់ថេយ៉ុងមួយថែមទៀត ទើបជុងហ្គុកគ្មានសមា្មធិក្នុងការធ្វើការ ។ នាយបានអោយជេកនៅក្រុមហ៊ុនដើម្បីមើលក្រុមហ៊ុនជំនួសនាយ និងជួយមើលរាងតូចផងដែរ ព្រោះគេអាចនឹងខូចចិត្តក៏ថាបាន ។ ក្រោយចាត់ការរឿងនៅក្រុមហ៊ុនរួចរាល់
ជុងហ្គុកក៏បានត្រលប់ទៅផ្ទះវិញ តែទៅមិនទាន់ដល់ផ្ទះនៅឡើយ នាយក៏នឹកឃើញថាតើគួរទៅណាទើបគេអាចបន្ធូរអារម្មណ៍បានខ្លះ ។ ជុងហ្គុកគេបានទៅអង្គុយចាំរហូតដល់ម៉ោងសិស្សចេញទើបនាយចុះទៅទទួលក្មេងតូចតែម្ដង

     "សួស្ដី, កម្លោះតូច"ក្រោយលឺសម្លេងដូចជាមានអ្នកហៅ ដេយ៉ុនដែលកំពុងតែឈរចាំឡានសាលជាមួយនិងក្មេងៗឯទៀតក៏ងាកទៅរកប្រភពសម្លេង គ្រាន់តែឃើញនាយភ្លាម
ដេយ៉ុនក៏ប្រញាប់រត់ទៅរកអ្នកកម្លោះជាមួយស្នាមញញឹមជាប់មុខ កំពុងតែនឹកស្រាប់ផង

     "ហេតុអីបងហ្គុកមកបាន? ចុះឯណាបងប្រុសនោះ?"ក្មេងតូចសួរឡើងខណះពេលរាងក្រាស់លើកគេមកពរអោបនឹងខ្លួន
ជុងហ្គុកញញឹមមិនសូវសមមុននឹងនិយាយប្រាប់គេ

     "បងប្រុសដេយ៉ុនរវល់ ទើបមិនបានមកជាមួយ"ជុងហ្គុក

     "ចុះបងហ្គុកទំនេរមែនទេ?"ដេយ៉ុនសម្លឹងមុខនាយម៉ក់ៗ អារម្មណ៍ធុញថប់មិនដឹងជារសាត់ហោះដើរទៅដល់ណាអស់ក្រោយឃើញកែវភ្នែករបស់ក្មេងតូច មើលចុះសួរច្រើនមើលតែមនុស្សធំ អាយុ7ឆ្នាំមិនទាន់ពេញលេញផង

     "បើបងមិនទំនេរ បងមិចនឹងអាចមករក
ដេយ៉ុនបានទៅ?"ជុងហ្គុកអង្អែលក្បាលរបស់ក្មេងតូចតិចៗរបៀបក្រឺតខ្នាញ់ មុននឹងដើរទៅរកគ្រូប្រចាំដែលតែងនាំដេយ៉ុនទៅផ្ទះ

     "សួស្ដីអ្នកគ្រូ"កម្លោះសង្ហារហៅគ្រូដោយសម្លេងស្រទន់បែបគួរសម អ្នកគ្រូដែលកំពុងមើលក្មេងៗរង់ចាំអោយឡានមក ក៏ងាកមុខប្រសព្វនឹងគេដោយស្នាមញញឹមតបវិញ

     "លោកមានការអីជាមួយខាងសាលាមែនទេ?"អ្នកគ្រូ

     "បាទ គឺខ្ញុំមកទទួលដេយ៉ុនទៅផ្ទះ អ្នកគ្រូអនុញ្ញាតមែនទេ?"ជុងហ្គុក

💞មន្ដស្នេហ៍លេខាឆ្នើម💞 [𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅✔︎✨]Où les histoires vivent. Découvrez maintenant