មន្ដស្នេហ៍លេខាឆ្នើម ភាគ១២

3.4K 241 1
                                    

                   មន្ដស្នេហ៍លេខាឆ្នើម
                             ភាគ ១២
................

         ប្រហែលជាមួយម៉ោងក្រោយទើបដេយ៉ុនភ្ញាក់ ក្មេងតូចបម្រាស់ខ្លួនចេញពីជុងហ្គុកបន្ដិច មុននឹងក្រោកឡើងធ្វើមុខភ្លឹះៗ ឯអ្នកដែលកំពុងតែគេងស្រួលក៏ត្រូវភ្ញាក់ដូចគ្នា ។

        "ដេយ៉ុនរកអីមែនទេ?"ជុងហ្គុកងើបក្រេះ មើលទៅក្មេងតូចដែលងាកចុះងាកឡើងក្នុងបន្ទប់ បំណងដូចចង់រកមើលអ្វីមួយយ៉ាងចឹង

        "គឺបងប្រុសទៅណាហើយ? មិចមិនឃើញគាត់នៅក្នុងបន្ទប់ចឹង?"ដេយ៉ុន

        "ប្រហែលនៅខាងក្រោមទេដឹង?"
ជុងហ្គុក

        "ចឹងយើងទៅខាងក្រោមទៅ"ដេយ៉ុនដើរចុះពីគ្រែបំណងចុះទៅក្រោមតែត្រូវ
ជុងហ្គុកចាប់ដៃជាប់

        "បងថាដេយ៉ុនទៅងូតទឹកសិនទៅណា ចាំចុះទៅទាំងអស់គ្នា"ជុងហ្គុក

        "ក៏បាន, តែបងហ្គុកត្រូវងូតជាមួយអូនដែរណា"ដេយ៉ុន

        "បានស្រាប់ហើយ"តបហើយជុងហ្គុកក៏ដើរទៅយកកន្សែងមួយនៅក្នុងទូរ ហើយក៏លើកពរដេយ៉ុនចូលទៅបន្ទប់ទឹកជាមួយគ្នា បន្ទាប់ពីងូតទឹក ស្លៀកពាក់រួចរាល់ ពួកគេក៏ចុះមកខាងក្រោម ក៏ប្រទះភ្នែកនឹងរាងតូចដេកលក់លើសាឡុង ទាំងទូរទស្សន៍បើកចោល រាងក្រាស់ពរដេយ៉ុនទៅអង្គុយនៅតុបាយ មុននឹងដើរទៅរកមើលម្ហូបខ្លះៗមកអោយក្មេងតូច

        "ដេយ៉ុនញាំបាយសិនទៅ បងទៅនោះមួយភ្លេតណា"ជុងហ្គុករៀបបាយដាក់ចាននឹងម្ហូបដែលថេយ៉ុងធ្វើទុកពីមុខដេយ៉ុន មុននឹងដើរទៅមើលអ្នកដែលគេងលក់មិនដឹងអី រួចទាញយកតេឡេពីដៃថេយ៉ុងយកមកចុចបិទទូរទស្សន៍ដែលបើកចោលនោះ

        "ចេះមកដេកចឹងកើតដែរ?"ជុងហ្គុកក្រវីក្បាលហួសចិត្តនឹងរាងតូច ពេលព្រឹកធ្វើឯងអស្ចារ្យណាស់ ដើរទៅដាស់រំខានដំណេករបស់គេ ដល់ចុងក្រោយមកដេកដូចខ្មោចងាប់ម្នាក់ឯងលើសាឡុងទៅវិញ

        ជុងហ្គុកមិនដាស់រាងតូចនោះទេ នាយបានដើរមកមើលដេយ៉ុនវិញ មុននឹងដាក់កៅអីអង្គុយចុះជិតក្មេងតូច ញាំបាយជាមួយគ្នា ឡើងភ្លេចគិតទៅហើយ ថាមាននរណាចាំផ្លូវនៅផ្ទះឬក៏អត់?

💞មន្ដស្នេហ៍លេខាឆ្នើម💞 [𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅✔︎✨]Where stories live. Discover now