មន្ដស្នេហ៍លេខាឆ្នើម ភាគ៥

3.7K 287 0
                                    

                 មន្ដស្នេហ៍លេខាឆ្នើម
                          ភាគ ៥
...............

       ព្រឹកថ្ងៃថ្មី ថេយ៉ុងរៀបចំខ្លួនទៅធ្វើការដូចរាល់ដង តែថ្ងៃនេះគឺស្អាតប្លែក ព្រោះគេបានស្លៀកពាក់ខោអាវដែលទិញមកមិ្សលមិញ មើលទៅគឺស្រស់សង្ហារខ្លាំងណាស់ ដល់ថ្នាក់ប្អូនគេដែលនៅក្បែរនោះមើលមកគេឡើងភ្លឹក

         "បងប្រុសទិញខោអាវថ្មីមែនទេ? មើលចុះស្អាតខ្លាំងណាស់"ដេយ៉ុងនិយាយផងសើចផងតែម្នាក់ឯង វាប្លែកភ្នែកណាស់សម្រាប់គេពេលឃើញថេយ៉ុងស្លៀកពាក់ស្អាតបាតបែបនេះ

         "បាទមែនហើយ អូនថាទៅមើលសាកសមនឹងបងដែរទេ? បងដូចមានអារម្មណ៍មិនសូវស្រួលខ្លួនប៉ុន្មានទេ"ថេយ៉ុងមើលខ្លួនឯងចុះឡើងនៅមុខកញ្ចក់ លើខ្លួនក្របដោយអាវសឺុមីពណ៌សពីខាងក្នុង ជាមួយនឹងអាវគ្រ័ស្សេពណ៌ខ្មៅរួមនឹងខោសាច់ក្រណាត់ពណ៌ខ្មៅ និយាយរួមមួយឈុតគឺខ្មៅទាំងអស់លើកលែងតែអាវសឺុមីខាងក្នុងប៉ុណ្ណោះ វាពិបាកក្នុងខ្លួនខ្លាំងណាស់ ព្រោះគេមិនដែលពាក់របៀបនេះពីមុនមក ស្លៀកហើយមានអារម្មណ៍មិនស្រួយយ៉ាងមិចក៏មិនដឹង ចិត្តមួយខ្លាចមិនស្អាត មើលទៅមិនសមនឹងខ្លួន តែចិត្តក៏ខ្លាចត្រូវរាងក្រាស់ស្ដីអោយបើគេមិនពាក់បែបនេះទៅក្រុមហ៊ុននោះ

         "សាកសមខ្លាំងណាស់បងប្រុស បងប្រុសស្អាតជាងគេលើលោក"ដេយ៉ុនលើកដៃធ្វើកាយវិកាគួរអោយខ្នក់ខ្នាញ់ ថេយ៉ុងឃើញគេបែបនេះ គេក៏សប្បាយទៅតាមនឹងដែរ

         "បានហើយ ចុះទៅក្រោមទៅ ក្រែងឡានសាលមកដល់អត់បានញាំអី"ថេយ៉ុងលើកពរដេយ៉ុនឡើង រួចចុះទៅខាងក្រោមជាមួយគ្នា ញាំុអាហារពេលព្រឹករួចរាល់ ឡានសាលាក៏មកដល់ ថេយ៉ុងជូនដេយ៉ុនឡើងឡានរួចទើបគេទៅក្រុមហ៊ុន...
............

        ថេយ៉ុងមកក្រុមហ៊ុន គេក៏ដើរឡើងទៅបន្ទប់ធ្វើការខ្លួននៅខាងលើ ក្រោមក្រសែភ្នែកបុគ្គលិកគ្រប់គ្នា ម្នាក់ៗតាមសម្លឹងគេរហូតដល់បាត់ស្រមោល

        "ក្រែងជាក្មេងកាលពីម្សិលមិនចឹងហេស?"បុគ្គលិកស្រីម្នាក់បន្លឺឡើង

        "ពិតមែនហើយ តែមើលចុះ ស្អាតសង្ហារជាងម្សិលមិញទៅទៀត"បុគ្គលិកស្រីម្នាក់ទៀតនិយាយ

💞មន្ដស្នេហ៍លេខាឆ្នើម💞 [𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅✔︎✨]Where stories live. Discover now