រយៈពេលជាង3ម៉ោងបានកន្លងផុតទៅ តែបែរជាមិនឃើញវត្តមានរបស់រាងស្ដើងត្រឡប់ទៅរកនាយវិញជាហេតុធ្វើឲ្យនាយចាប់ផ្ដើមលែងស្រួលក្នុងចិត្ត
Yiboប្រើអារម្មណ៍ទាក់ទងរកhaoxuanដើម្បីឲ្យគេស្វែងរកxiao zhan
មិនយូរប៉ុន្មានhaoxuanក៏បានមកដល់ គេតេទៅរាងតូចតែតេមិនចូលទាល់តែសោះមិនថាព្យាយាមតេយ៉ាងណាក៏ដោយក៏នៅតែគ្មានការឆ្លើយតបពីអ្នកម្ខាងទៀត
"គេនៅមិនលើកដដែលមែនទេ??"yibo
"បាទ!តែខ្ញុំគិតថាទូរសព្ទរបស់គាត់អាចនឹងជ្រុះបាត់នៅកន្លែងណាមួយជាមិនខាន...ខ្ញុំទៅរកគាត់..គាត់មិនចំណាំផ្លូវក្នុងវិមាននេះនោះទេដូចនេះបងកុំបារម្ភអី!"ស្របនឹងសម្ដីរាងសង្ហារបែរក្រោយគោលបំណងរត់ចេញពីទីនោះតែបែរជាត្រូវអ្នកជាបងប្រុសស្រែកឃាត់
"យើងទៅដែរ!"yiboក្រោកឈរហើយឱនរាវរករបាំងមុខដែលជ្រុះនៅលើដី
"តែបង..."haoxuan
"យើងមិនអីទេឯងកុំតែទៅណាឆ្ងាយពីយើងទៅបានហើយ!"yibo
"បាទ!"អ្នកជាប្អូនតបតទៅកាន់បងប្រុសរបស់ខ្លួនរួចដើរទៅរើសរបាំងមុខដែលyiboកំពុងតែស្វែងរកនោះយកទៅឲ្យនាយ
ក្រោយពីរករបាំងមុខឃើញហើយhaoxuanក៏ប្រើវេទមន្តចងខ្សែរភ្ជាប់ពីដៃរបស់yiboមកដៃរបស់ខ្លួន ស្រាប់តែពេលនោះសម្លេងទូរសព្ទរបស់haoxuanបានរោទ៍ឡើងទើបនាយលើកមកទទួល
"អាឡូ???"haoxuan
"គឺខ្ញុំ..."xiao zhan
"បងនៅឯណា??បងប្រុសកំពុងតែបារម្ភពីបងណា...មិចក៏ទៅណាដោយមិនប្រាប់បែបនេះ?"haoxuan
"ចៃដន្យខ្ញុំមិនស្រួលខ្លួនទើបត្រឡប់មកវិញដោយមិនបានប្រាប់អ្នកទាំង2!សុំទោសផង!"xiao zhan
"តែបងបានអីជិះទៅ???ហើយពេលនេះបងយ៉ាងមិចហើយ?កំពុងនៅជាមួយអ្នកណា?"haoxuan
"ខ្ញុំនៅផ្ទះ!ខ្ញុំធូរច្រើនហើយព្រោះបានkyoនៅមើលថែខ្ញុំ មិនបាច់បារម្ភពីខ្ញុំនោះទេ!"xiao zhan
"?????!!!!"yibo
"តែ(ទីត)...អីយ៉ា...បិតបាត់រកតែឯងនិយាយមិនទាន់!"haoxuanសម្លឹងមើលទូរសព្ទក្នុងដៃហើយរអ៊ូតិចៗធ្វើមាត់ជីបអូចៗ