ភាគទី2:មនុស្សរបស់យើង

5.8K 276 0
                                    

ស្អែកព្រឹកព្រលឹមបានឈានចូលមកដល់បង្ហាញនូវរាងអាក្រាតដែលមានត្រឹមភួយគ្របដណ្ដប់នៅពាក់កណ្ដាលខ្លួនតែម្នាក់ឯង

រាងតូចស្រវ៉ារកអ្នកម្ខាងទៀតតែមិនឃើញទើបក្រោកឡើងគោះក្បាលរកនឹករឿងយប់មិញ

"ចង្រៃយ៎....."xiao zhanបន្លឺសម្លេងថ្ងូរតិចៗ រួចប្រឹងក្រោកម្ដងបន្តិចៗ តែកម្រើខ្លួនមិនចង់កើត

គេក្រលែកទៅមើលប្រឡោះជើងខ្លួនឯងទើបដឹងថាដាច់រហែកសាច់ចេញឈាមមកតិចៗ នេះយប់មិញលេងធ្ងន់ដៃដល់់ម្លឹង

"គិតថាខ្ញុំជាប្រុសលក់ខ្លួនមែនទេ???"xiao zhanជ្រួញចិញ្ចើមចូលគ្នាពេលដែលឃើញលុយមួយដុំនិងថ្នាំបំបាត់ការឈឺចាប់នៅលើតុ

"ស៊ាំហា...ខ្ញុំមិនខ្វះលុយចាយទេ!កុំឲ្យខ្ញុំជួបមុខម្ដងទៀតឲ្យសោះ!!!"មុខរបស់គេពោរពេញទៅដោយកំហឹង រាងតូចរូតរះប្រឹងក្រោកទៅសម្អាតខ្លួនអាលនឹងចាកចេញពីទីនោះ

ភូមិគ្រឹះត្រកូលxiao*

សម្រឹបជើងស្រាលៗបោះជំហ៊ានចូលផ្ទះក្រោមក្រសែភ្នែកអ្នកម្ដាយដែលសម្លឹងមើលមកខ្លួនក្នុងកែវភ្នែកមុតហាក់កំពុងតែខឹងក្រោធនឹងខ្លួន

"ឈប់សិន!"អ្នកម្ដាយដែលអង្គុយឱបដៃនិយាយកាត់ដំណើរxiao zhan

"បាទ?"xiao zhan

"យប់មិញឯងទៅណាបន្ទាប់ពីចេញពីកម្មពិធី?"អ្នកស្រីxiao

"គឺ....ខ្ញុំស្រវឹងក៏គេងនៅផ្ទះjiyang!"រាងស្ដើងព្យាយាមធ្វើធម្មតា

"គិតថាម៉ាក់ល្ងង់ឬ????"អ្នកស្រីគាត់ដើរទៅជិតរាងតូចនិងចាប់ទាញអាវរបស់គេបន្តិចបង្ហាញនូវស្នាមជាំដុំៗនៅចំណុចក

"នេះឯងចេះយកខ្លួនប្រឡូកប្រលាក់នឹងមនុស្សស្រីអស់ទាំងនោះទាំងដែលឯងអាយុមិនទាន់20ផង!!!"អ្នកស្រីxiao

"ហូយ...សម័យនេះហើយមិនបាច់ចាំយូរនោះទេ!ខ្ញុំពេញវ័យហើយ!ខ្ញុំចង់សប្បាយ!ខ្ញុំទៅប្រឡូកប្រឡាក់ជាមួយអ្នកណាជារឿងរបស់ខ្ញុំ!ម៉ាក់មិនគួរចេះដឹងនោះទេ!"xiao zhan

"ឯងខ្លាំងដៃម្លេស???ហ៊ានតមាត់នឹងម៉ាក់??"អ្នកស្រីxiao

xiao zhanលែងតបក៏ដើរទៅបន្ទប់ទាំងទឹកមុខធុញថប់

ម្ចាស់វិមានរបាំងមុខ [18+](ចប់)Where stories live. Discover now