ប៉ុន្មានម៉ោងក្រោយមក*
ក្នុងឡាន*
"ឯងគិតទៅរកគេនៅឯណា?"jiyangសួរស្របពេលកំពុងផ្ដោយលើការបើកបរ
"មិនដឹងនោះទេ!"xiao zhanទាញទូរសព្ទមកមើល
"ទៅផ្ទះ???"jiyang
"ត្រូវហើយ!"xiao zhan
រាងស្ដើងងក់ក្បាលតិចៗហើយបើកទៅផ្ទះរាងតូច
ពួកគេប្រើរយៈពេលជិត20នាទីទើបទៅដល់ ពេលទៅដល់ក៏ទម្លាក់xiao zhanចុះហើយបើកទៅផ្ទះរបស់ខ្លួនវិញ
"ឯងកាន់តែថ្លើមធំហើយដឹងទេ???អាងតែប៉ាឯងមិននៅឯងគិតថាម៉ាក់មិនហ៊ានធ្វើអីឯងឬ?"គ្រាន់តែឈានជើងចូលផ្ទះភ្លាមក៏ទទួលពាក្យស្វាគមន៍ពីអ្នកម្ដាយភ្លាម
រាងតូចខ្ចិលខ្វល់ឡើងជណ្ដើរបម្រុងនឹងទៅបន្ទប់របស់ខ្លួន
"Xiao zhan!!!!!!!!"អ្នកស្រីxiaoចាប់ផ្ដើមឆេះដុំ
"ម៉ាក់កុំបង្ខំកូនអីបានទេ???កូនធុញណាស់!!!មកផ្ទះមានតែរឿង អញ្ចឹងហើយកុំឆ្ងល់ថាហេតុអីកូនមិនចង់នៅផ្ទះនោះ!"xiao zhan
"ម៉ាក់និយាយនេះក៏ព្រោះតែចង់ឲ្យឯងល្អ!!បើម៉ាក់មិនចង់ឲ្យឯងល្អម៉ាក់ចាំបាច់អីត្រូវប្រៀនប្រដៅសួរនាំបារម្ភពីឯងបែបនេះ?"អ្នកស្រីxiao
"ខ្ញុំធំហើយ!ខ្ញុំមិនត្រូវការពាក្យប្រដៅនោះទេ!"xiao zhanស្រដីរួចរត់ទៅបន្ទប់ខ្ចិលស្ដាប់បន្ត
"មានតែឲ្យរៀបការហើយទើបបាន!!!"គាត់ដាក់ខ្លួនអង្គុយទាំងអស់កម្លាំងនិងប្រញាប់ទាក់ទងប្រាប់រឿងរ៉ាវរបស់រាងតូចដល់ប្ដីរបស់គាត់
មិនដឹងថាធ្វើយ៉ាងមិចទើបអាចឲ្យរាងស្ដើងស្ដាប់គាត់បាននោះទេ!រឹងក្បាលដល់ហើយ!គាត់នៅពីក្មេងដូចមិនមែនអញ្ចឹងនោះទេ!តើគេកាត់ទៅអ្នកណា?ឬកាត់ទៅប្ដីគាត់?
ឯអ្នកដែលមកដល់បន្ទប់អំបិញមិញក៏ដាក់ខ្លួនប្រាស់លើពូក
"ហឺយ.....មុខរបស់គេយ៉ាងមិចទៅ?ចង់ឃើញដល់ហើយ!"រាងតូចដកដង្ហើមធំទាញទូរសព្ទមកមើល ព្រះ!!!សុទ្ធតែព័ត៍មានរបស់មនុស្សប្រុសដែលមានឈ្មោះwang yibo!គិតទៅល្បីជាងតារាចម្រៀងទៅទៀត!ហឺយ...ឲ្យតែមានលុយ ក្អកតែបន្តិច ព័ត៍មានគេចុះព្រាតតែម្ដងមិនបាច់ជះលុយនាំតែហត់