side story: បញ្ចប់

1.9K 149 7
                                    

ស្នេហារវាងភាគគីទាំងសងខាងមានចំពោះគ្នាទៅវិញទៅមកពោរពេញទៅដោយភាពស្មោះត្រង់ពិតប្រាកដមានភក្ដីភាពច្បាស់លាស់ ប្រាកដណាស់ថាទោះជាមានឧបសគ្គខ្លាំងយ៉ាងណាក៏ដោយ បែកគ្នាជាច្រើនលើកច្រើនសារមកក៏ដោយក៏ទីបំផុតពួកគេនៅតែអាចជួបគ្នាសារជាថ្មីមិនមានអ្វីអាចបំបែកបានបន្តឡើយ

កំពុងតែធ្វើដំណើរថ្មើជើងតាមផ្លូវដោយរាងសង្ហារជាអ្នកអៀវរាងតូចដើរកាត់ផ្លូវដ៏ងងឹតមានត្រឹមអំពូលព្រៀលៗភ្លឺបន្តិចតាមដងផ្លូវក៏អាចមើលឃើញគ្រប់ជ្រុងជ្រោយនៃផ្លូវបានបន្តិចគ្រាន់បើជាងងឹតស្លុងមើលអ្វីមិនឃើញ

"Sasaki..."កំពុងតែដើរសុខៗរាងតូចដែលនៅលើខ្នងរបស់រាងសង្ហារស្រដីឡើងខ្សាវៗទៅកាន់នាយ

"បាទ?"

"យូរប៉ុណ្ណាទើបដល់ចំណតឡានក្រុង?"

"ជិតហើយ!បងងងុយមែនទេ?គេងលើខ្នងខ្ញុំបាន!"lanក្រវីក្បាលតិចៗពេលដែលឮសំណួររបស់នាយក៏ព្រោះតែគេមិនមែនងងុយទេគ្រាន់តែអស់កម្លាំង ណាមួយគេបានបញ្ចេញកម្លាំងដែលមិនទាន់មានពេញលេញគ្រប់គ្រាន់ជាមួយនាយពេញមួយថ្ងៃហើយ

"បងចង់ជួបប៉ា...."

"សម្រាកសិនទៅណា!sasakiនឹងនាំlanទៅជួបគាត់!ដល់ពេលនោះចាំខ្ញុំដាស់!"កាយតូចងក់ក្បាលតិចៗរួចបិតភ្នែកគេងសម្រាកលើខ្នងរបស់រាងសង្ហារ

នាយដើរអៀវរាងល្អិតរហូតដល់ចំណតឡានក្រុងរួចប្ដូរជាលើកពររាងតូចវិញម្ដងដើម្បីឲ្យគេងាយស្រួលគេងជាងមុន ពេលឡើងឡានរកកន្លែងអង្គុយបានក៏ដាក់គេថ្នមៗឲ្យគេងកើយទ្រូងរបស់ខ្លួនដោយអង្គុយលើភ្លៅរបស់នាយរួមទាំងមានដៃរបស់នាយក្រសោបឱបទៀតផង

ទង្វើរនេះអត់មិនបាននឹងធ្វើឲ្យមនុស្សប៉ុន្មាននាក់ដែលនៅលើឡានក្រុងលួចច្រណែននឹងភាពយកចិត្តទុកដាក់របស់sasakiចំពោះlanថ្នមឡើងដូចកូនទៅហើយ

កង់ឡានកំពុងតែរំកិលឥតឈប់ឈររហូតដល់ចំណតមួយទៀតដែលជាកន្លែងត្រូវចុះទើបរាងសង្ហារលើកអៀវកាយតូចចាកចេញពីទីនោះដើរប៉ុន្មានម៉ែត្រទៀតគឺដល់ភូមិគ្រឹះប៉ារបស់tianfeiហើយ

ម្ចាស់វិមានរបាំងមុខ [18+](ចប់)Where stories live. Discover now