"កុំចង់មកកុហកខ្ញុំ!!!!លោកលាក់ប្រពន្ធលោកនៅឯណា????"xiao zhanបម្រុងនឹងក្រោកចេញបំណងស្វែងរកមើលអ្នកដែលមាននាមជាប្រពន្ធខ្លាចក្រែងល៎wang yiboលាក់នាងនៅកន្លែងណាមួយតែបែរជាត្រូវនាយចាប់ក្រសោបចង្កេះជាប់មិនអាចឲ្យគេក្រោកចេញបាន
"ចង់ដឹងប្រពន្ធយើងមែនទេ?"ឮសំណួររបស់yiboធ្វើឲ្យxiao zhanងក់ក្បាលតិចៗ
"គេនៅលើយើង!"yibo
"ឯណា????មិចក៏មិនឃើញសូម្បីតែស្រមោលបែបនេះ????"xiao zhanងាកចុះងាកឡើងដើម្បីមើលអ្នកដែលនាយនិយាយ
Yiboលែងស្រដីបន្ត ដៃមាំក្រាស់លើកមកដករបាំងមុខរបស់ខ្លួនយកមកបំពាក់លើផ្ទៃមុខរបស់xiao zhanរួចឱនទៅនែបនិត្យលើស្លឹកត្រចៀករបស់xiao zhanថ្នមៗធ្វើឲ្យអ្នកខាងលើភាំងមួយរំពេច ផ្ទៃមុខចាប់ផ្ដើមក្រហមរកថាមិនត្រូវ
"ជាឯងនឹងហើយ...."សម្លេងស្រាលៗខ្សឹបក្បែរស្លឹកត្រចៀករបស់រាងតូចខ្សាវៗធ្វើឲ្យខ្យល់ដង្ហើមក្ដៅអ៊ុនៗរបស់នាយបានភាយមកប៉ះជ្រាបចូលរាងកាយរបស់xiao zhan
"ល...លោកនិយាយស្អីនឹង?????ព...ពួកយើងមិនទាន់រៀបការទេក...កុំចេះតែនិយាយ!!!!!"xiao zhanនិយាយរដាក់រដុបស្ដាប់មិនចង់បានស្របពេលចង្វាក់បេះដូងកាន់តែលោតលឿនខុសចង្វាក់តែដៃវិញបែរជាលើកទៅស្រាក់ករបស់រាងសង្ហារទៅវិញ(ហាច់ណាស់កូនម្ដាយ:)*)
"Xiao zhan haa...."yiboប្ដូរមកជាសម្លេងបែបស្រងូតស្រងាត់ នាយផ្លាស់ពីការថើបស្លឹកត្រចៀករបស់រាងស្ដើងប្ដូរមកឱនទៅឆ្មុកឆ្មុលទៅរងទ្រូងរបស់xiao zhanរួចត្រដុសតិចៗដូចកូនក្មេងធ្វើឲ្យទង្វើរនេះxiao zhanមានចម្ងល់ជាខ្លាំង
"ស្អប់ខ្ពើមនឹងការនៅក្បែរយើងទេ?"yibo
"ស្អប់...ស្អប់ខ្ពើមខ្លាំងណាស់...."xiao zhanតបបណ្ដើរយកដៃលេងសក់របស់អ្នកខាងក្រោមទ្រូងបណ្ដើរ
"ចុះហេតុអីមិនប្រាប់?"yibo
"ស្អប់នៅពេលគ្មានលោកនៅក្បែរ...ដឹងទេថាយប់នោះខ្ញុំភ័យខ្លាំងយ៉ាងណាពេលដែលលោកវិសនឹងស្លាប់ដោយសារតែខ្ញុំ...ហ្ហឹម...គួរឲ្យអស់សំណើចណាស់មែនទេដែលទៅខ្វល់ពីមនុស្សដែលទើបនឹងជួបបានមិនដល់1ថ្ងៃស្រួលបួលផង??"xiao zhan