side story:07

920 96 0
                                    

ការដែលមានឧបទ្ទវហេតុស្លាប់ហើយអាចមានជីវិតរស់ឡើងវិញបានរបស់មនុស្សជាទីស្រឡាញ់ យើងប្រាកដជាទទួលបាននូវអារម្មណ៍ត្រេកអរជាខ្លាំងចំពោះនឹងហេតុការណ៍មួយនេះជាក់ជាមិនខាន

តែថា....យើងមិនទាន់បានស្ដាប់នូវការសម្រេចចិត្តរបស់ម្ចាស់សមីខ្លួនថាគេចង់សម្រាកជារៀងរហូតឬបន្តជីវិតរស់បន្តឡើយ

ជាក់ស្ដែងកាយតូចស្ដើងក្នុងរូបរាងជាមនុស្សដែលមានកន្ទុយកញ្ច្រោងនិងស្លឹកត្រចៀកកញ្ច្រោងកំពុងតែដង្ហើយក្នុងចិត្តស្រែកសួររកមូលហេតុរបស់ទេវតាដែលមិនប្រណីដល់ជីវិតដ៏តូចមួយរបស់គេ ហេតុអីក៏មិនឲ្យគេសម្រាកទាំងដែលគេហត់....ហត់ដល់ថ្នាក់មិនចង់ងើបមកឃើញពិភពលោកនេះវិញឡើយ

ប្រុងបន្តធ្វើបាបគេដល់ពេលណា?គេត្រឹមបីសាចតូចតាចមិនធ្លាប់សូម្បីតែសម្លាប់កូនសត្វតូចមួយ តែអ្វីដែលទទួលបានគឺទារុណកម្មដែលគ្មានពាក្យថាអាណិតអាសូរដល់បីសាចដ៏ទន់ខ្សោយដូចជាគេឡើយ

"រាងកាយរបស់បង...បងជាអ្នកសម្រេច..."sasakiបានត្រឹមស្រដីមួយៗស្របពេលបបូរមាត់ពិបាកក្នុងការហើបជាខ្លាំងហាក់មានអ្វីជាប់នៅក្នុងនោះមិនព្រមឲ្យនាយនិយាយនោះទេ

"ដឹងទេ?ពេលរស់នៅក្នុងជីវិតថ្មីនាមជាtianfeiនៅតែមិនអាចជៀសផុតពីសេចក្ដីវិនាសបានឡើយ!គ្រប់គ្នាស្អប់ខ្ញុំដល់ម្លឹងឬទើបតាមធ្វើបាបខ្ញុំម្ដងហើយម្ដងទៀតមិនលើកលែងសូម្បីតែម្ដាយបង្កើតអ្ហឹក...."រាងកាយដែលខំទប់ធ្វើពុតជារឹងមាំស្រាប់តែអស់លំនឹងក្នុងខ្លួនទន់ជង្គង់ដួលទៅលើឥដ្ឋពោរពេញដោយភាពទន់ខ្សោយ

"ខ្ញុំដឹង....ដឹងគ្រប់យ៉ាង...គ្រាន់តែខ្ញុំដឹងយឺតពេលបណ្ដោយឲ្យមនុស្សទាំងនោះធ្វើបាបបង!ចាប់ពីពេលនេះលែងមានអ្នកណាអាចប៉ះពាល់បងបានហើយ!"sasakiលុតជង្គង់ចុះចាប់បីរាងតូចយកថ្នមៗយកទៅដាក់លើគ្រែរួចឪនទៅថើបបបូរមាត់ដែលខ្លួនថ្នមបីខ្លាំងបំផុតនោះថ្នមៗ

តំណក់ទឹកថ្លាកំពុងតែហូរប្រដេញគ្នាចេញពីរង្វង់មុខដ៏ស្លូតត្រង់របស់កញ្ច្រោងតូចស្របពេលដែលខួរក្បាលកំពុងតែរំលេចឡើងនូវទង្វើរថោកទាបរបស់បីសាចអស់ទាំងនោះបំពានដាក់ខ្លួនម្ដងហើយម្ដងទៀតមិនអាចលុបចេញពីការចងចាំរបស់គេបានឡើយ

ម្ចាស់វិមានរបាំងមុខ [18+](ចប់)Where stories live. Discover now