បន្ទប់xiao zhan*
រាងស្ដើងគ្រារាងក្រាស់មកដាក់នៅលើគ្រែរួចដាក់ខ្លួនអង្គុយក្បែរនាយ
"ឯងនាំយើងមកទីណា?"yibo
"ខ្ញុំនាំលោកមកផ្ទះខ្ញុំ!នេះជាបន្ទប់ខ្ញុំ!ប៉ាម៉ាក់ខ្ញុំគាត់មិននៅនោះទេទើបខ្ញុំនាំមកតែម្ដងទៅ!"xiao zhan
"Emm..."yibo
"លោកអង្គុយនៅត្រង់នេះហើយ!ខ្ញុំទៅយកឥវ៉ាន់ដែលឲ្យគេដឹកមកបន្តិច!ហាមផ្ដេសផ្ដាសឲ្យសោះ!"រាងតូចនិយាយដាស់តឿនដល់រាងក្រាស់រួចចាកចេញពីបន្ទប់ទុកឲ្យនាយនៅតែម្នាក់ឯង
ម្រាមដៃមេទាំង2លើកចុចពីលើគ្នាលេងថើរៗក៏ព្រោះតែកំពុងអផ្សុកមិនដឹងថាគួរធ្វើអី
ប្រាវ...
សម្លេងធ្លាក់បែកកែវបានបន្លឺដល់ត្រចៀកអ្នកដែលអង្គុយទើបគេរហ័សក្រោកឈរឡើង មានមនុស្សនៅក្នុងបន្ទប់នេះម្នាក់ទៀតមែនទេ?
នាយព្យាយាមបោះជំហានជើងសំដៅទៅរកប្រភពសម្លេងធ្លាក់បែកកែវអំបិញមិញទាំងប្រុងប្រយ័ត្ន
ព្រូស...
ឌឹប....ស្រាប់តែរអិលនឹងទឹកដែលក្រពុបពីក្នុងកែវទើបធ្វើឲ្យរាងសង្ហារត្រូវដួលផ្ងារក្រោយបោកក្បាលទៅនឹងឥដ្ឋមួយទំហឹងវិសនឹងសន្លប់ ឯដៃមួយចំហៀងក៏មុតនឹងអំបែងកែវបណ្ដាលឲ្យហូរឈាមស្រក់ចុះមកច្រាលជ្រាបលើឥដ្ឋ
ក្រាក...
"W..wang yibo....!!!!"រាងតូចហៅរាងក្រាស់ទាំងតក់ស្លុត គេប្រញាប់ទម្លាក់ប្រអប់ឥវ៉ាន់ចោលរួចរត់ទៅរកអ្នកដែលដេកលើឥដ្ឋ
"ក្រោកមក!"គេជួយគ្រានាយមកដាក់លើពូកវិញរួចយកដៃដករបាំងមុខរបស់នាយចេញបង្ហាញនូវផ្ទៃមុខដ៏សង្ហារដែលមានស្នាមជាំនៅលើមុខតែក៏មិនអាចបិតបាំងភាពមហាសែនសង្ហាររបស់នាយបាន
ដៃសស្ដើងស្រឡូនស្អាតដូចមនុស្សស្រីលើកមកទះថ្ពាល់នាយថ្នមៗដើម្បីមើលដឹងថានាយនៅមានស្មារតីឬអត់?
"វីវរហើយ..ទើបចេញពីពេទ្យផង!សន្លប់បាត់ទៀតហើយ!"កម្លោះតូចនិយាយទាំងទឹកមុខពិបាកយល់ គេមិនដឹងធ្វើយ៉ាងមិចដើម្បីជួយឲ្យនាយដឹងខ្លួនឡើងវិញ ត្រូវហើយ!យកទឹកមកជះ!!!