30ឆ្នាំមុន*
ប្ដីប្រពន្ធមួយគូដែលរួមរស់ជាមួយគ្នាបានក្លាយជាអ្នកមានដ៏ស្ដុកស្ដម មានប្រាក់ចាយមិនខ្វះ មានវិមានដ៏ធំសម្បារ អ្នកបម្រើឆ្វេងស្ដាំ ប្រជាជនស្ញប់ស្ញែងនិងច្រណែនប្ដីប្រពន្ធមួយគូនេះដែលមានអ្វីដែលប្រជាជននៅទីនោះមិនមានជាពិសេសគឺក្ដីស្រឡាញ់ ភាពស្មោះត្រង់រវាងគ្នានឹងគ្នា
តែអ្វីដែលជាភាពតប់ប្រមល់របស់ពួកគេ គឺពួកគេរៀបការជាង10ឆ្នាំទៅហើយបែរជាគ្មានកូនទាល់តែសោះ
"អូនខ្លាចតែពួកយើងគ្មានអ្នកបន្តដំណែងនោះទេ!"អ្នកមាននាមជាប្រពន្ធបន្លឺឡើងទៅកាន់ប្ដីទាំងក្ដីបារម្ភ
"កុំបារម្ភអីអូនសម្លាញ់!បើសិនជាមានវាសនា ពួកយើងនឹងមានកូនរត់លេងនៅក្នុងផ្ទះរបស់ពួកយើងជាក់ជាមិនខាន!មិនថាមានឬអត់នោះទេ ក៏បងនៅតែស្រឡាញ់អូនជារៀងរហូត!"
"ពួកគេថាអូនជាមនុស្សមិនល្អ និងជាបីសាចទើបមិនអាចបង្កើតកូនឲ្យបងបាន!បងអាចរកប្រពន្ធម្នាក់ទៀតដើម្បីបង្កើតកូនបាន!អូនមិនថាអីឡើយ!"ស្នាមញញឹមដ៏ស្រទន់របស់អ្នកមាននាមជាប្រពន្ធបង្ហាញឡើងប៉ះចំនឹងពន្លឺដែលបញ្ចេញចេញពីព្រះចន្ទធ្វើឲ្យនាងសឹងនឹងដូចទេពធីតាទៅហើយ
ផ្លាច់*
រាងសង្ហារផ្ទាត់ថ្ងាស់នាយឮសូរតែផ្លាច់ធ្វើឲ្យរាងស្ដើងអង្អែលក្បាលរបស់នាងថ្នមៗទាំងធ្វើមាត់ស្រួចដាក់ប្ដីរបស់ខ្លួន
"អូនយកអីមកគិតនឹង?បងមានតែប្រពន្ធម្នាក់គ្រប់គ្រាន់ហើយ!"
"ចុះអូនធ្លាប់តែឃើញអ្នកអភិជនគឺមានប្រពន្ធលើសពី5នាក់ទើបអូនឆ្ងល់នឹងណាថាមិចក៏បងខុសប្លែកពីគេបែបនេះ?"
"បេះដូងរបស់បងផ្ទុកបានតែអូនម្នាក់ទេ!បងមិនចូលចិត្តមានប្រពន្ធចុងឬស្រីលួចលាក់ឡើយ វា...គួរឲ្យខ្ពើមដែលប្រឡូកប្រឡាក់នឹងអ្នកផ្សេងក្រៅពីប្រពន្ធខ្លួនឯង!ឬមកពីបងសុភាពបុរសពេកទើបអូននិយាយបែបនេះ?"
"ត្រូវហើយ!សុភាពបែបនេះអត់កូនគឺសមហើយ!"អ្នកជាប្រពន្ធឆ្លើយតបទៅវិញរបៀបងងក់តាមចរឹករបស់ខ្លួនរួចដើរចេញពីនាយបាត់