"បងនឹងចាត់មនុស្សដើម្បីជ្រើសរើសមនុស្សស្រីមករៀបការជាមួយនឹងគេ!"លោកម្ចាស់xiao
"ឈប់...ឈប់សិន!!!ទុកពេលឲ្យខ្ញុំ!ខ្ញុំនឹងទៅរកគេមកបង្ហាញខ្លួននៅទីនេះ!"xiao zhanក្រោកស្រែកឃាត់
"ល្អ....ពេលនេះម៉ោង6ល្ងាចទៅហើយ!ទុកពេលឲ្យកូន3ម៉ោង!បើទៅរកមិនបានប៉ានឹងរកជំនួសឯង!"លោកម្ចាស់xiao
"បា....បាទ!!!!"និយាយរួចប្រញាប់ក្រោករត់ចេញទៅ ដោយមិនភ្លេចទាក់ទងទៅjiyangសុំជំនួយ
10នាទីក្រោយមក*
ងឺត.....
រាងតូចបើកឡានមកដល់ផ្ទះjiyang រត់ចុះពីលើឡានគោះទ្វាសឹងតែបាក់ដៃ
ក្រាក....
"តោះ!!!!!!"បើកទ្វារមិនទាន់ត្រៀមខ្លួនរួចរាល់ផងក៏ត្រូវរាងស្ដើងចាប់អូសដៃចូលឡានតែម្ដង
"ឯងដឹងថាគេនៅឯណាទេ???យើងសល់ពេលតែ2ម៉ោងជាងទៀតទេ!"xiao zhan
"យើងមិនដឹងទេ!ទាល់តែឆែកមើល!ឯងកុំបើកឡានលឿនពេក!"jiyangដាស់តឿនទៅមិត្តរបស់ខ្លួន
"ឆែកមើលឲ្យលឿនទៅ!"xiao zhan
"ហឹម...."jiyang
10នាទីក្រោយមក*
"ឃើញហើយ...តែ...នៅឆ្ងាយណាស់!ហើយ...នៅក្នុងព្រៃទៀតផង!"jiyang
"មានផ្លូវជិះចូលទេ?"xiao zhan
"មាន!ហើយផ្លូវស្រួលជិះទៀត!នេះ!មើលទៅ!"គេបង្ហាញផ្លូវដល់រាងតូច
"ហឹម...អរគុណ!!!!"xiao zhan
"ឯងគិតថាចង់ទៅមែនឬ?ប្រយ័ត្នបាត់ខ្លួនណា...តិចគ្មានជីវិតមកវិញ!យើងមិនចង់ស្លាប់ទាំងក្មេងទេ!ណាមួយពេលនេះមេឃក៏ចាប់ផ្ដើមងងឹត!វាកាន់តែគ្រោះថ្នាក់!"ក្នុងចិត្តjiyangភ័យខ្លាចយ៉ាងខ្លាំង
"មិនអីទេ!ពេលទៅដល់ឯងមិនបាច់ចូលទេ!ឯងអាចត្រឡប់មកផ្ទះមុនបាន!បើមិនឃើញយើងត្រឡប់ទៅវិញ....ឯងប្រាប់ពួកគាត់ផង!"xiao zhan
"យើងមិចនឹងអាចចោលឯងបានទៅ?"jiyang
"ក្រែងឯងខ្លាចស្លាប់ឬ?ស្ដាប់តាមយើង..."xiao zhan
"មិនបាន...."jiyang
"មិនអីទេ!យើងអាចការពារខ្លួនបាន!កុំបារម្ភអី!"xiao zhan