"អឹម....ប្រុងចាប់ផ្ដើមពីពេលណា???"kyo
"ថ្ងៃស្អែក!"
"នាងមិនគិតថាលឿនពេកទេឬ????"kyo
"ប្រុងចាំដល់ពេលណា???"
"បានហើយៗ!ងងុយដេក!ស្អែកចាំនិយាយ!"ថារួចរាងក្រាស់ក៏ក្រោកចេញពីតុដើរសំដៅទៅរកគ្រែទើបដាក់ខ្លួនប្រះគេងនៅលើនោះលែងខ្វល់បន្តទៅមុខទៀត
ផ្នែកម្ខាងទៀត*
ភូមិគ្រឹះត្រកូលxiao*នៅក្នុងបន្ទប់ដ៏ធំមួយមានរាងកាយតូចមួយកំពុងតែគេងលក់លក់នៅលើគ្រែដោយចិញ្ចើមទាំង2ជ្រួញចូលគ្នាបែកញើសជោគថ្ងាស់មើលទៅដូចជាកំពុងតែសុបិន្តឃើញអ្វីម៉្យាងដែលខ្លួនភ័យខ្លាច
"អ្ហាយ....ហឺស...ហឺស....ហឺស....!!!!!"រាងស្ដើងភ្ញាក់កន្រ្តាក់ក្រោកឡើងស្រែកអស់សម្លេងនិងដង្ហក់ខ្យល់យ៉ាងញ៉ាប់
កែវភ្នែកទាំងគូរេសម្លឹងមើលទៅដៃរបស់ខ្លួនក្រោមក្រសែភ្នែកស្រទន់និងធូរទ្រូងនៅពេលដែលដឹងថាវាមិនមែនជាការពិត គេបានសុបិន្តឃើញថាគ្រួសាររបស់ខ្លួនគឺស្លាប់ក្រោមដៃរបស់ខ្លួនដែលស្ថិតក្នុងនាមជាឃាតករ...វាពិតជាឆ្កួតខ្លាំងណាស់!ហេតុអីត្រូវសម្លាប់គ្រួសាររបស់ខ្លួនទាំងដែលគេស្រឡាញ់ពួកគាត់ស្មើនឹងជីវិតទៅហើយ
"ស៊ាំjm!!!!!"គេក្រលាស់សក់យកដៃគោះក្បាលខ្លួនឯងថ្នមៗដើម្បីបំភ្លេចសុបិន្តដ៏ឥតន័យមួយនោះរួចប្រះខ្លួនគេងម្ដងទៀត
ក្នុងសុបិន្ត*
ជំហានជើងទាំងគូកំពុងតែបោះទៅមុខដោយមិនដឹងពីគោលបំណងនៃទិសដៅរបស់ខ្លួនព្រោះវាគ្មានផ្លូវដែលអាចឲ្យគេទៅបាននោះទេ ពេលនោះគេក៏បានមកដល់វិមានត្រកូលwangដែលជាវិមានរបស់រាងក្រាស់
នៅពេលនោះគេក៏ប្រទះទៅនឹងផែនខ្នងដ៏រឹងមាំរបស់បុរសម្នាក់កំពុងតែឈរក្រេបទឹកតែសម្លឹងមើលទៅអ្នកបម្រើដែលមមាញឹកនឹងការងាររបស់ពួកគេ
"W...wang yibo????"មើលពីខាងក្រោយគឺមិនខុសពីរាងក្រាស់នោះទេ ឬជានាយ????គេសម្រេចចិត្តបម្រុងនឹងស្រែកហៅនាយតែបែរជាមានសម្លេងមួយបានកាត់សម្រែករបស់ខ្លួន