ភាគទី20:លោកប្ដី

2.8K 212 15
                                    

"តោះទៅស៊ីអី!កុំមកនៅមើលគេsweet!"រាងក្រាស់ចាប់អូសដៃរាងស្ដើងចាកចេញពីទីនោះលែងមើលបន្តទៀត

"ប៉ាវខ្ញុំមក!"jiyang

"ចេញលុយរាងៗខ្លួន!"haoxuan

"ហឹកហឹក...អត់ទេ!!ប្រុសចិត្តខ្មៅ!!!!បើមិនចេញលុយឲ្យខ្ញុំទេ ខ្ញុំនឹងស្រែកយំឲ្យផ្អើលមន្ទីរពេទ្យ!ហឹកហឹកអាយ..."រាងតូចទម្លាក់ខ្លួនលុតជង្គង់ចុះលើឥដ្ឋស្របពេលដែលដៃត្រូវអ្នកម្ខាងទៀតកាន់ជាប់ គេស្រែកយំសឹងតែផ្អើលមន្ទីរពេទ្យ គ្រប់គ្នាក៏ងាកមកមើលពួកគេ

"ហឺយ....!!!"រាងក្រាស់ដកដង្ហើមធំរួចចាប់លើកបីរាងតូចដែលមានរាងកាយស្រាលដូចសំឡីរត់ចេញពីទីនោះដោយមិនភ្លេចយកដៃខ្ទប់មាត់កុំឲ្យស្រែកយំខ្លាំងជាងនឹង តែអ្នកណាទៅដឹង?រាងស្ដើងនៅមិនស្ងៀមខាំដៃនាយបន្ថែមទៀតឡើងចេញឈាមហូរមករឹមៗ

Haoxuanព្យាយាមបីទៅលើឡានទើបចាត់ការតាមក្រោយ

Skip....

យប់ឡើង*

រាងតូចដាក់រៀបចំដណ្ដប់ភួយឲ្យរាងក្រាស់រហូតដល់រួចរាល់ ពេលដឹងថាអ្នកម្ខាងទៀតបានគេងលង់លក់ រាងស្ដើងក៏ពត់ចង្កេះបន្តិចព្រោះរាងចុករោយដោយសារតែបម្រើដល់រាងសង្ហារ

បម្រុងនឹងបោះជំហ៊ានជើងចេញពីទីនោះស្រាប់តែមានអ្វីម៉្យាងមានពន្លឺចាប់ទាញគេឲ្យដួលទៅលើគ្រែរួចរុំគេអឹបជាប់នឹងរាងក្រាស់

"ន..នេះលោកមិនទាន់គេងទេឬ????"xiao zhan

"គេងមិនលក់នោះទេបើគ្មានខ្នើយឱប!"yibo

"ចាំខ្ញុំទៅយកឲ្យ!"និយាយហើយបម្រុងនឹងក្រោកតែក្រោកមិនរួចហាក់ដូចជាកំពុងតែជាប់ចំណង

"លោក!ឆាប់ស្រាយទៅ!"xiao zhanស្រែកឲ្យអ្នកម្ខាងទៀតស្រាយវេទមន្តដែលហុំខ្លួនពួកគេជាប់

"គេងទៅ!"រាងក្រាស់ធ្វើមិនខ្វល់

"ហឺយ...គេងក៏បាន!យ៉ាប់ណាស់អឹម.....!"ពាក្យទាំងប៉ុន្មានត្រូវបានបញ្ឈប់នាពេលបបូរមាត់ក្ដៅអ៊ុនៗផ្ដិតលើថ្ងាស់របស់គេថ្នមៗយ៉ាងកក់ក្ដៅពោរពេញទៅដោយភាពផ្អែមល្ហែម

"រាត្រីសួស្ដី!ក្មេងឆ្កួត!"សម្លេងស្រាលៗបន្លឺឡើងខុសពីអំបិញមិញធ្វើឲ្យអ្នកស្ដាប់អន្លង់អន្លោចទៅតាមពាក្យសម្ដីរបស់នាយ

ម្ចាស់វិមានរបាំងមុខ [18+](ចប់)Where stories live. Discover now