18ឆ្នាំក្រោយមក*
ឆ្លងកាត់ពីមួយថ្ងៃទៅមួយថ្ងៃប្រែក្លាយពី1ឆ្នាំទៅ1ឆ្នាំគ្រប់យ៉ាងកំពុងតែត្រូវបានផ្លាស់ប្ដូរស្ទើរតែទាំងស្រុង ពិភពលោកកំពុងតែដំណើរការអភិវឌ្ឍន៍ដែលគ្មានពាក្យថាបកក្រោយឡើយ
មនុស្សដែលកំពុងតែមានក្ដីសុខពួកគេនៅតែបន្តក្ដីសុខដែលកើតចេញមកពីភាពស្មោះត្រង់ឲ្យគ្នាទៅវិញទៅមកពិតប្រាកដ អ្នកដែលបន្តក្ដីស្រមៃនៅតែខិតខំបន្តដើម្បីអាចទទួលបាននូវអ្វីដែលខ្លួនប៉ងប្រាថ្នា ចំណែកអ្នកដែលនៅតែរង់ចាំ ពួកគេនៅតែបន្តការរង់ចាំបើទោះជាដឹងថាអ្វីដែលខ្លួនទន្ទឹងរង់ចាំនឹងគ្មានថ្ងៃត្រឡប់មកវិញឡើយ
គ្រប់គ្នាអាចនឹងគិតថាលឿនដែលធ្មិចបើកៗពេលវេលាបែរជាកន្លងផុតទៅ18ឆ្នាំយ៉ាងឆាប់រហ័ស តែសម្រាប់មនុស្សដែលមិនដឹងថាខ្លួនរស់នៅដើម្បីអ្វីទៀតព្រោះពួកគេបាត់បង់របស់សំខាន់ចេញពីជីវិតសល់ត្រឹមសម្បករូបរាងកាយខាងក្រៅរង់ចាំតែថ្ងៃស្លាប់បែរជាមានអារម្មណ៍ថាយូរខ្លាំងណាស់
"ថ្ងៃក្រោយសូមអញ្ជើញមកទៀត!"សម្លេងគ្រលរធំមាំក្រាស់បន្លឺឡើងដោយកែវភ្នែកសម្លឹងមើលទៅកាន់ភ្ញៀវរបស់ខ្លួនស្របពេលផ្ទៃមុខកំពុងតែពាក់ម៉ាសទម្លាក់សក់ចុះមកបាំងភ្នែកតិចៗដូចទៅនឹងតារាល្បីយ៉ាងអញ្ចឹង
បើទោះជាកន្លងផុតទៅជិត20ឆ្នាំក្ដីក៏សម្រស់របស់នាយនៅតែរក្សានៅដដែលក៏ព្រោះតែនាយមិនមែនមនុស្សធម្មតាទៀតនោះទេ ជីវិតរបស់នាយអាចនឹងរស់បានរហូតដល់ផែនដីត្រូវដល់ទីបញ្ចប់ផងក៏មិនដឹង
"អាយ៎!ម្ចាស់ហាងសង្ហារដល់ហើយ!!!!គាត់លក់តាំងពីយើងអាយុ8ឆ្នាំពេលនេះរៀនចប់ចូលធ្វើការក៏គាត់នៅតែសង្ហារមិនចាស់តាមអាយុសោះ!"ស្រីស្អាតម្នាក់និយាយប្រាប់ទៅមិត្តរបស់ខ្លួនស្របពេលដែលកំពុងតែដើរចេញពីហាងគាប់ចួនជាមេឃភ្លៀងល្មមទើបរហ័សរត់ទៅក្នុងឡានរបស់នាងយ៉ាងលឿន
Sasakiដើរទៅខាងក្រោយដោះម៉ាសចេញរួចលាងដៃឲ្យស្អាតដើម្បីរៀបចំបិតហាងព្រោះវាដល់ពេលដល់ម៉ោងបិតហាងដែរហើយ ណាមួយប្រហែលជាអស់ភ្ញៀវហើយ