ភាគទី14:ជួយលុបការចងចាំគេផង

2.7K 211 12
                                    

"ហ្ហឹម....!"នាយយកដៃបើកសៀវភៅកម្រាស់ក្រាស់នោះម្ដងមួយទំព័រៗរហូតដល់សន្លឹកដែលមានរូបដាវគ្រោងនូវរចនាបថត្បូងពណ៍ទឹកសមុទ្រនៅចំកណ្ដាលនិងប្រឡាក់ពណ៍ក្រហមនៅផ្លែដាវប៉ុន្មានតំណក់

ឆ្វាច់....

ផ្លែដាវកាប់ទៅលើវល្លិ៍ដាច់ខ្ទេចគ្មានសល់ទើបyiboអាចមានសេរីភាពរត់ចេញពីទីនោះ

Skip.....

គ្រាំង....
បុម.....

ពេលមកដល់ផ្ទះមេធ្មប់ yiboយកដាវកាប់ទ្វារឲ្យដាច់បុកទម្លុះចូលទៅក្នុងបង្ហាញនូវខ្នងរបស់ស្រីដ៏ស្រស់ស្អាតនៅខាងមុខឆ្នាំងស្លដ៏ធំមួយនិងមានក្អែកនៅទុំពីលើស្មា

"សោកស្ដាយផង...លោកមកយឺតពេកហើយ!"សម្លេងក្រលួចដូចសារិកាកែវបន្លឺឡើងតិចៗក្រោមបបូរមាត់ខ្មៅងងឹតបូករួមនឹងស្នាមញញឹមកំណាចលើផ្ទៃមុខរបស់នាង

"Xiao zhanរបស់យើងនៅឯណា?????"yiboក្ដាប់ដាវជាប់ឯផ្ទៃមុខចាប់ផ្ដើមឡើងសសៃដោយសារតែខឹងក្រោធ

"ក្លាយជាផេះបាត់ទៅហើយ!"

ឆ្វាច់.....
បឹប.....

រាងក្រាស់លែងនិយាយបន្តទាញដាវហក់កាប់នាងតែនាងគេចទាន់

វឹប......

មេធ្មប់ទាត់ដាវចេញពីដៃyiboហើយខិតទៅក្បែរនាយត្រឹមមួយប៉ព្រិចភ្នែក

"របស់ដែលខ្ញុំស្អប់!ត្រូវតែមិនបានសុខ!"

"ចង្រៃយ៎.....!!!!!!"yiboប្រើវេទមន្តបុកទម្លុះនាងឲ្យបុើងទៅម្ខាង តែកម្លាំងរបស់នាងបែរជាខ្លាំងរហូតស្មានមិនដល់

ឌឹប.....
ព្រូស....

មួយដៃរបស់មេធ្មប់អាចធ្វើឲ្យyiboខ្ទាតទៅម្ខាងបុើងបោលផ្ទប់នឹងជញ្ចាំងក្អួតឈាមចេញមក

"ខឹកៗ....!!"រាងក្រាស់លើកដៃចាប់ដោះរបាំងមុខចេញបង្ហាញនូវផ្ទៃមុខសង្ហារសក់ពណ៍ខ្មៅបាំងភ្នែកចុះមកក្រោម លើកដៃជូតឈាមដែលហូរចេញពីគែមមាត់តិចៗ ផ្សែងពណ៍បៃតងហុំព័ទ្ធជុំវិញរាងកាយរបស់នាយធ្វើឲ្យមេធ្មប់ចាប់ផ្ដើមឈានជើងថយក្រោយ

"សងគេឲ្យយើងវិញ!!!!អ្ហាយ!!!!!!!!"yiboកាន់ដាវរត់សំដៅរកនាង ការប្រយុទ្ធគ្នាក៏កើតមានឡើង ភាគគីទាំងសងខាងសុទ្ធតែខ្លាំងរាងខ្លួនគ្មានអ្នកណាព្រមចុះចាញ់

ម្ចាស់វិមានរបាំងមុខ [18+](ចប់)Where stories live. Discover now