"ស..ស្នេហា?និយាយម្ដងទៀត!!!!!!"ស្របនឹងសម្ដីរបស់ខ្លួនដែលបានបន្លឺឡើងទៅកាន់កូនកញ្រ្ចោងដ៏ស្រស់ស្អាតមួយនោះ ដៃទាំងពីរបានក្ដាប់ចូលគ្នាយ៉ាងណែនហាក់ដូចបម្រុងនឹងធ្វើសកម្មភាពនាពេលបន្តិចទៀតនេះ
"ត្រូវហើយ!ខ្ញុំមករកប្ដីរបស់ខ្ញុំមានអីខុស?"កូនកញ្ច្រោងយកផ្លឹតទៅភ្ជុងថ្ងាស់របស់រាងស្ដើងទាំងពេបមាត់តិចៗដាក់គេ ទើបជួបគ្នាសោះហ៊ានសង្រ្កឺតធ្មេញដាក់គេទៅហើយ គួរតែប្រដៅចេញល្អទេ?
"អាកញ្ច្រោងចង្រៃ!!!!!!!!!!!!!!!"xiao zhanលើកដៃបម្រុងនឹងដាល់ទៅកាន់កញ្រ្ចោងនោះតែក៏ត្រូវyiboចាប់ស្មារបស់គេជាប់
"គេមិនមែនមករកបងទេ!"សម្ដីក្រលរធំបន្លឺឡើងក្រោមរបាំងមុខរបស់នាយដើម្បីសង្ឃឹមថាអាចនឹងពន្យល់ដល់គេឲ្យត្រជាក់ចិត្តបានខ្លះ
"ហ...ហា?????"សម្ដីមួយឃ្លារបស់នាយបានធ្វើឲ្យអ្នកដែលបានស្ដាប់គាំងស្ញេញភាំងមួយកន្លែងលែងបន្តសកម្មភាពតទៅទៀត
"អ្នកណាថាខ្ញុំមករកwang yibo?គ្មានមាយាតមែន!!!"កញ្ច្រោងកន្ទុយ9ដកផ្លឹតពីថ្ងាស់របស់រាងស្ដើងរួចលាតអណ្ដាតឌឺទៅកាន់គេបន្ថែមទៀត
ឯxiao lingធ្វើខ្លួនលែងត្រូវ ភ្លាមៗអារម្មណ៍ខ្មាស់អៀនរអៀសនឹងមនុស្សនៅជិតខ្លួនក៏កើតមានឡើង មិចមិននិយាយឲ្យអស់ចុងអស់ដើមមក??
"ចង្រៃយ៎...!!!!!"haoxuanបែរក្រោយបំណងស្វែងរកផ្លូវណាដើម្បីអាចរត់គេចបាន តែ...ដូចជាយឺតពេលហើយទេដឹង?
"ចង់ទៅណា????"រាងកាយរបស់នាយកម្រើកលែងកើតបន្ទាប់ពីកញ្ច្រោងមួយនោះមកនៅចំពោះមុខរបស់នាយត្រឹមមួយប៉ព្រិចភ្នែក
"....."
"ចេញពីគេ!!!"jiyangក៏ចាប់ទាញកញ្រ្ចោងនោះចេញពីhaoxuanព្រោះមើលទៅសភាពការមិនស្រួលទាល់តែសោះ
"ឯងទេដែលចេញពីគេនោះ!!!!!"កញ្ច្រោងក៏មិនណយចេញចរឹកពិតមកសើយសំពត់ច្រត់ចង្កេះស្រែកញ៉ែតៗដាក់jiyangតាមរបៀបមនុស្សមិនចេះចុះចាញ់គេ
"អ្ហឺ...កុំឈ្លោះគ្នា!!!!!"haoxuanទាញjiyangឲ្យមកក្រោយខ្លួនវិញម្ដងរួចនិយាយសម្រួលទៅកាន់ពួកគេកុំឲ្យឈ្លោះគ្នា