ភាគទី42:
"គ្រប់គ្នាគិតយ៉ាងមិចចំពោះបងជារឿងរបស់គេ!តែសម្រាប់ខ្ញុំបងល្អគ្រប់យ៉ាង!"sasaki
"........"
"បងធ្វើតាមអ្វីដែលhaoxuanត្រូវការទៅ!ទោះជាព្យាយាមចងចំណងរបស់បងរវាងគេក៏មិនអាចទៅរួចដែរបើភាគគីម្ខាងទៀតមិនបានមានកូនចិត្តសម្រាប់ផ្ទុកបងនៅក្នុងនោះផង!"sasaki
"........"lan
"ពីមុនមកខ្ញុំតែងតែស្ដាប់តាមបង..តែពេលនេះបងស្ដាប់តាមខ្ញុំម្ដងទៅបានទេ?ចាត់ទុកថាដើម្បីក្ដីសុខបងនិងគេទៅ!រស់នៅរៀងៗខ្លួនជារឿងដ៏ល្អបំផុត!"sasaki
"បង....."រាងស្ដើងបង្ហើបមាត់បានត្រឹមមួយម៉ាត់ហាក់ដូចជាមានអ្វីមួយអាក់ជាប់បំពង់មិនអាចបង្ហើបបញ្ចេញសំនៀងមកបន្តបានឡើយ
"សម្រួលអារម្មណ៍បង!ខ្ញុំនៅក្បែរបងចាំធ្វើស្មាសម្រាប់បងផ្អែករហូត!យ៉ាងណាក៏បងមានខ្ញុំ..."sasaki
"ទុកពេលឲ្យបង...."សម្លេងខ្សាវៗបន្លឺឡើងទាំងខ្ទប់មុខក្នុងទ្រូងរបស់នាយ
"បាទ!"ឮបែបនេះធ្វើឲ្យស្នាមញញឹមរបស់នាយរំលេចឡើងទាំងសប្បាយចិត្ត ទីបំផុតបងប្រុសរបស់នាយចាប់ផ្ដើមដកចិត្តហើយ
"?????!!!!!!!!"អំឡុងពេលនោះមានអារម្មណ៍ថាមានរបស់ក្ដីៗកំពុងតែភាយសាយប្រឡាក់លើអាវរបស់នាយធ្វើឲ្យនាយភ្ញាក់ផ្អើលជាខ្លាំង
sasaki ព្រលែងដៃពីlanស្រាប់តែប្រឡាក់ភ្នែកនឹងឈាមដែលប្រឡាក់ពេញអាវរបស់lan
"L..lan??????"sasaki
"ប្រឡាក់អាវឯងមែនទេ?បង...សុំទោស!"រាងតូចចាប់ផ្ដើមស្លេកមុខស្លេកមាត់កាន់តែខ្លាំង អ្វីគ្រប់យ៉ាងត្រូវបានរលត់បន្តិចម្ដងៗ
កាយស្ដើងបម្រុងនឹងដួលទៅលើដីតែបានដៃមាំក្រាស់ត្រកងគេជាប់
"ចង្រៃយ៎...."sasakiខាំបបូរមាត់ខ្លួនឯងទប់កំហឹងរួចរហ័សនាំlanដែលកំពុងសន្លប់រត់ទៅលាងរបួសយ៉ាងលឿន
ហេតុអីក៏ចូលចិត្តធ្វើបាបខ្លួនឯងរហូតចឹង??
_____________
ស្អែកឡើង*
"ហ្ហឹម!!!!"ត្របកភ្នែកទាំងគូកំពុងតែបើកឡើងម្ដងបន្តិចៗបន្ទាប់ពីត្រូវបានរំខានដោយសារតែពន្លឺថ្ងៃជះចូលមកខាងក្នុងតាមរយៈបង្អួច