ភាគទី15:រង្វង់ដៃដ៏កក់ក្ដៅ

2.9K 232 16
                                    

1ឆ្នាំក្រោយមក*

រយៈពេល1ឆ្នាំហើយ គ្រប់យ៉ាងគឺប្រែប្រួលខុសពីមុនទាំងស្រុង មនុស្សដែលធ្លាប់តែមានអំណាច ប្រែជាស្ងៀមស្ងាត់បាត់មុខបាត់មាត់ពីសង្គម គ្មានអ្នកណាដឹងពីព័ត៍មានរបស់នាយ អ្វីៗទាំងអស់ដែលទាក់ទងនឹងនាយគឺត្រូវបានគេបិតលែងមានអ្នកដឹងអ្នកឮ រហូតដល់មានមនុស្សជាច្រើនហ៊ានសន្មត់ថានាយបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ

ការងារក្រុមហ៊ុននិងការគ្រប់គ្រងសណ្ឋាគារគឺhaoxuanជាអ្នករ៉ាប់រងជំនួស គេអាចជួយប្រោសជីវិតឲ្យxiao zhanរស់ម្ដងទៀតបានទាំងប្រថុយដោយមិនគិតថាវិធីមួយនេះដំណើរការ ចុងក្រោយ...គេបានធ្វើតាមសម្ដីyibo!គឺលុបការចងចាំរបស់xiao zhanដែលធ្លាប់ចងក្រងជាមួយyiboចោលទាំងអស់ លុបពិធីមង្គលការចោល លុបគ្រប់យ៉ាងលែងឲ្យពួកគេទាំង2ពាក់ព័ន្ធនឹងគ្នា

Skip....(ខ្ចិលរៀបរាប់)

ពន្លឺព្រះអាទិត្យរះបំភ្លឺលោការដាស់ដល់មនុស្សដែលកំពុងតែលង់លក់នៅក្នុងសុបិន្តរបស់ពួកគេត្រូវដឹងខ្លួនឡើងវិញទទួលយកថ្ងៃថ្មីនិងក្រោកមកបំពេញភារកិច្ចរបស់ខ្លួនរាងៗខ្លួន

"ហុឹម.....!!!!"ត្របកភ្នែកទាំងគូព្រិចម្ដងបន្តិចៗនៅពេលដែលពន្លឺថ្ងៃចាំងពីបង្អួចជះចូលមកខាងក្នុងបន្ទប់ គេក្រោកពីដំណេកលើកដៃម្ខាងញីភ្នែកទាំងមិនទាន់អស់ងងុយ

ជើងស្រឡូនស្ដើងដូចមនុស្សស្រីបោះជំហ៊ានចេញពីគ្រែដើរសំដៅទៅបន្ទប់ទឹកទាំងដំណើរទ្រេតទ្រតតាមរបៀបមនុស្សកម្ចិល

គេឱនមុខលុបលាងជម្រះនឹងទឹកស្អាតរហូតដល់ស្វាងជម្រះភាពកខ្វក់ចេញទើបងើយក្បាលសម្លឹងមើលក្នុងកញ្ចក់ថ្លាដែលតាំងនៅជាប់នឹងជញ្ចាំងក្នុងបន្ទប់ទឹក

អំឡុងពេលនោះទឹកភ្នែកមួយតំណក់ស្រាប់តែហូរកាត់ផែនថ្ពាល់សរលោងដ៏ស្រស់ស្អាតទាំងគ្មានមូលហេតុ គេកើតអី???ហេតុអីសុខៗវាហូរបែបនេះ??

"ហុឹម....!"xiao zhanយកដៃម្ខាងក្ដោបដើមទ្រូងខាងឆ្វេងជាប់ មិចក៏សុខៗស្រាប់តែពិបាកដកដង្ហើមបែបនេះ??គេមានអារម្មណ៍ថាកំពុងតែនឹករលឹកដល់មនុស្សម្នាក់ តែមិនអាចសូម្បីតែដឹងថាម្នាក់នោះជាអ្នកណា....វាកើតឡើងច្រើនដងហើយដែលបែបនេះ ពេលខ្លះក៏ស្រមៃថាខ្លួនមិនមែនកំពុងតែនៅម្នាក់ឯង បែរជាមានម្នាក់ទៀតនៅក្បែរទៅវិញ

ម្ចាស់វិមានរបាំងមុខ [18+](ចប់)Where stories live. Discover now