ភាគទី3:ចូលទៅក្បែរ

4.9K 264 3
                                    

ភាគទី3:ចូលទៅក្បែរ

ឌឹប.....
ព្រូស.....

មិនទាន់ទាំងចាត់ការអីផងក៏ស៊ីមួយជើងពីរាងស្ដើងកណ្ដាលមុខផ្ងារទៅក្រោយវិសដួលបោកក្បាល

"អឺស....."រាងក្រាស់ងើបមកវិញសម្លឹងមើលអ្នកដែលរវើរវាយ

"យប់ហើយ.....ដេកទៅ......."ស្រដីតែប៉ុណ្ណេះxiao zhanក៏គេងលង់លក់បន្សល់ទុកឲ្យអ្នកដែលក្ដៅក្រហាយតែម្នាក់ឯង មិនធ្លាប់មានអ្នកណាម្នាក់ធ្វើបែបនេះដាក់នាយនោះទេ

"ឯង....."រាងក្រាស់ខាំបបូរមាត់ខ្លួនឯង

ព្រូស.....

ទ្រាំនឹងរឿងអំបិញមិញមិនបានក៏បើកទ្វារឡានរុញទម្លាក់xiao zhanទុកចោលកណ្ដាលផ្លូវបើកចេញទៅខ្ពើមខ្វល់ អស់អារម្មណ៍រលីង

ស្អែកឡើង*

"ហ៊ឹម....."មិចក៏មានអារម្មណ៍ថាឈឺចង្កេះយ៉ាងនេះ???ព្រះអើយ!!!!ហើយមិចក៏មកដេកកណ្ដាលផ្លូវបែបនេះ???ខ្មាស់គេខ្លាំងណាស់!!!យប់មិញមានរឿងអីទៅបន្ទាប់ពីចេញពីក្លឹប??

សំណួរជាច្រើនរំលេចពេញក្នុងខួរក្បាល អ្នកណាអីក៏ដាច់ចិត្តម្លេសហ៊ានទុកប្រុសស្អាតឲ្យដេកកណ្ដាលផ្លូវបែបនេះ?

ឈ្លៀតពេលដែលគ្មានអ្នកណាចាប់អារម្មណ៍រាងតូចក្រោករត់ចេញពីទីនោះទាក់ទងទៅjiyang

ហាងកាហ្វេ*

"អូយ...ម៉ែមើលមុខ??យប់មិញមានបានដេកឬអត់?"jiyangគ្រាន់តែមកដល់ភ្លាមសឹងតែលោះប្រលឹងនឹងសភាពរាងស្ដើង សក់ក្បាលរញ៉េរញ៉ៃហើយនៅរង្វង់ភ្នែកខ្មៅដូចអ្នកសុំទានបេះបិត

"អង្គុយសិនមក!!!"រាងតូចនិយាយហើយក្រាបក្បាលទៅនឹងតុមិនទាន់អស់ងងុយ

"យប់មិញទៅណា?ម៉ាក់ឯងតេមករំខានយើងមិនបានដេកពួនទេ!មិចក៏មិនទៅផ្ទះ?ដឹងថាគាត់បារម្ភពីឯងប៉ុណ្ណាទេ?ចុះបើមានរឿងអីទៅគិតយ៉ាងមិច?គាត់មិនប្រេះទ្រូងស្លាប់ហើយទេឬ?ឯងដឹងហើយតាស៎ហីថាគាត់មានតែកូន1គ្រាប់នឹង!បើឯងស្លាប់តើគាត់គិតយ៉ាងមិច?"jiyang

"ជំរឿនហី????"បីម៉ាត់ខ្លីពីរាងស្ដើងទៅកាន់មិត្តរបស់ខ្លួន

"យើងបារម្ភពីឯងនឹងហា..."jiyang

ទីត....

ពេលនោះទូរទស្សន៍នៅហាងកាហ្វេក៏បានចាក់បញ្ចាំង វាបង្ហាញពីព័ត៍មានដែលទាក់ទងនឹងរាងក្រាស់

ម្ចាស់វិមានរបាំងមុខ [18+](ចប់)Where stories live. Discover now