ក្នុងបន្ទប់ផ្ទាល់ខ្លួនរបស់yibo*
"ហុឹម.....!!!!!!!"សម្លេងក្រហឹមដើមកបន្លឺឡើងបន្ទាប់ពីត្របកភ្នែកចាប់ផ្ដើមបើកឡើងម្ដងបន្តិចៗនៅពេលដែលបានដឹងខ្លួនឡើងវិញ នេះគេកំពុងតែនៅទីណា????
"សួស្ដី!!!!!!"សម្លេងក្រលរធំនិយាយពាក្យស្វាគមន៍ទើបធ្វើឲ្យរាងស្ដើងត្រូវក្រោកពីលើគ្រែដ៏ធំមួយនោះហើយងាកទៅតាមប្រភពសម្លេង
"គឺឃើញអ្នកសន្លប់ទើបខ្ញុំមកទីនេះ!"haoxuanញញឹមស្រទន់ដាក់xiao zhanរួចដាក់ខ្លួនអង្គុយលើសាឡុង
"ចុះឯណាមិត្តរបស់ខ្ញុំ???"xiao zhan
"jiyangកំពុងតែញ៉ាំអីនៅខាងក្រោម!ពេលនេះដល់ពេលដែលត្រូវនិយាយរឿងការងារបានហើយឬនៅ?????"haoxuan
"បាទបាន!!!!"xiao zhanក្រឡែកភ្នែកសម្លឹងមើលជុំវិញខ្លួនឃើញថាគេកំពុងតែនៅក្នុងបន្ទប់ដ៏ធំមួយសម្បូរទៅដោយក្បូរក្បាច់រចនាដ៏ប្រណីតគួរឲ្យចង់សម្រាកនៅទីនេះ តែផ្ទៃបន្ទប់បែរជាស្រោបដោយពណ៌ខ្មៅលាយនឹងពណ៌ក្រហមឆេះបូកឡំនឹងពន្លឺភ្លើងទានព្រិលៗបន្ថែមបន្តិចទៀតទៅវិញ
គេមានអារម្មណ៍ថាមុននេះមានអ្នកបានប៉ះពាល់រាងកាយរបស់គេ អេ....ហេតុអីក៏បាត់មនុស្សប្រុសដែលជាប់នៅក្នុងជណ្ដើរយន្តជាមួយគេបែបនេះ????
"គឺ..ខ្ញុំជាម្ចាស់សណ្ឋាគារមួយនេះ!!!ភ្លេចណែនាំខ្លួននៅមុននេះ"Haoxuanដឹងថាxiao zhanកំពុងតែព្យាយាមស្វែងរកបងប្រុសរបស់ខ្លួនទើបគេនិយាយបន្លប់ ជ្រើសរើសការកុហកនិងចាប់ផ្ដើមនិយាយរឿងការងារ នៅពេលនោះរាងស្ដើងមិនបានចាប់អារម្មណ៍ថាមានឧបករណ៍ស្រូបសម្លេងនៅក្បែរគេនោះទេ
Skip.....
ត្រឡប់ទៅមុននេះបន្តិច*
អំឡុងពេលកំពុងតែជាប់នៅក្នុងជណ្ដើរយន្ត xiao zhanកំពុងតែលង់ខ្លួនស្ដាប់ចង្វាក់បេះដូងរបស់yibo បន្ថែមដោយការឋិតក្នុងរង្វង់ដៃរបស់នាយទើបធ្វើឲ្យxiao zhanគេងលង់លក់ដោយមិនដឹងខ្លួន
Yiboប្រើដៃម្ខាងក្រសោបរាងកាយដែលគេនឹករលឹកមួយនោះយ៉ាងណែន ឯម្ខាងទៀតក៏លើករាវមកអង្អែលលើផ្ទៃមុខរបស់xiao zhanថ្នមៗ គេអាចដឹងថាពេលដែលគ្មានគេក្បែរ xiao zhanគឺរស់នៅបានយ៉ាងល្អ មានសាច់ឈាមជាងមុន ផ្ទៃមុខម៉ត់រលោងដដែលគ្មានប្រែទៅណា