នាពេលនោះxiao zhanមិនបានគិតនោះទេថាវាជាសុបិន្តឬជាការពិតដែលគេអាចឆ្លងទៅអតីតកាលនាចន្លោះសតវត្សទី18
"ឯងជាអ្នកណា?????"សម្លេងរបស់ម្ចាស់វិមានបានបន្លឺឡើងដោយប្រើកែវភ្នែកមុតសម្លក់ទៅកាន់រាងស្ដើងនិងនិយាយទាំងមានអំណាច
Xiao zhanព្យាយាមងាកឆ្វេងងាកស្ដាំដើម្បីស្វែងរកអ្នកដែលម្ចាស់វិមានបានហៅ តែមើលទៅដូចជាគ្មាននោះទេ
"អ្នកណាទៀត?គឺឯងនឹងហើយ!!!"
"ខ..ខ្ញុំ???"xiao zhan
"ឆ្លើយនឹងយើងភ្លាម!"
"គឺ....."xiao zhan
វឹប.....
"អ្ហាយ....
មិនទាន់ទាំងបានឆ្លើយតបនឹងសំណួរផងxiao zhanបែរជាភ្ញាក់ពីសុបិន្តមួយនោះដឹងខ្លួននៅម៉ោងប្រហែលជា3យប់
គេបែកញើសជោគថ្ងាស់និងងាកមើលទៅអ្នកដែលគេងនៅក្បែរគេ
រាងស្ដើងប្រើដៃលើករាវរករាងក្រាស់ គេមិនអាចមើលឃើញព្រោះគ្មានអ្វីដើម្បីបំភ្លឺ ដៃសស្ដើងស្រឡូនដូចមនុស្សស្រីបានរាវប៉ះនឹងផ្ទៃមុខសង្ហារនោះថ្នមៗ ពេលនេះគេអាចដឹងច្បាស់ថារាងក្រាស់មិនមានរបាំងមុខជាប់នឹងផ្ទៃមុខនោះទេ
"ហុឹម....!!"ស្នាមញញឹមក៏បានរំលេចឡើងនៅចុងមាត់ នេះជាឱកាសល្អដើម្បីអាចបានឃើញពីមុខមាត់របស់នាយ
Xiao zhanប្រើដៃម្ខាងទៀតដើម្បីរាវរកទូរសព្ទដែលគេបានទុកនៅលើតុក្បែរគ្រែ
"បានហើយ!"xiao zhanញញឹមនិងលើកកាន់ទូរសព្ទហើយបើកវាឡើង
វឹប....
"អ្ហឹុម.....!!!"ស្រាប់តែពេលនោះក៏មានដៃមាំក្រាស់មកទាញចង្កេះគេធ្វើឲ្យរបូតទូរសព្ទធ្លាក់ពីដៃ ហើយទ្រោមពីលើរាងកាយរបស់គេ
"ល...លោកភ្ញាក់លឿនម្លេស???"xiao zhan
"ក្មេងកំហូច!ចង់ធ្វើអីទាំងយប់បែបនេះ??"yiboឱនទៅក្បែរមុខរាងស្ដើង អាចធ្វើឲ្យខ្យល់ដង្ហើមដែលភាយចេញពីមុខនាយប៉ះនឹងមុខរាងស្ដើង
"គ..គឺគ្មានទេ!!"xiao zhanព្យាយាមបិតភ្នែក ឯផ្ទៃមុខក៏ចាប់ផ្ដើមក្រហម