ស្អែកឡើង*
តឹបៗ........
រាងស្ដើងបោះជំហានចុះពីជណ្ដើរចុះមកក្រោមទាំងតុបតែងខ្លួនស្អាតបាតទំនងហាក់ចង់ទៅខាងក្រៅដោយពាក់ខោវែងរឹបចង្កេះនិងអាវសស្ដើងមួយដែលអាចមើលធ្លុះសាច់ដ៏សខ្ចីពីខាងក្នុងបាន
"ឯងទៅណាទាំងព្រឹកបែបនេះ ឬមានណាត់ជាមួយនឹងនរណាម្នាក់?"អ្នកស្រីxiao
"គឺខ្ញុំចង់ទៅទិញអីវ៉ាន់!យ៉ាងមិច?គ្រាន់តែប៉ុណ្ណឹងមិនបានឬ?"xiao zhan
"ទេ!ម៉ាក់គ្រាន់តែឆ្ងល់!ទៅចុះ!ហើយឆាប់មកវិញ!"អ្នកស្រីxiao
"បាទ!"បន្ទាប់ពីសម្រុះសម្រួលជាមួយអ្នកជាម្ដាយរួច xiao zhanក៏ចាកចេញទៅខាងក្រៅបាត់តែម្ដង
ក្នុងឡាន*
"អូរព្រះអើយ!!!ឯងនៅឯណា?ដឹងថាយើងបារម្ភពីឯងខ្លាំងប៉ុណ្ណាអត់?អាប្រែតនេះ!!!"រាងតូចជ្រួញចិញ្ចើមចូលគ្នា បើឡានបណ្ដើររអ៊ូបណ្ដើរ មានតែបើកទៅវិមានរបស់រាងក្រាស់ទូរសព្ទក៏តេមិនចូល!ឬមានរឿងអីកើតឡើងទៅ?ហឺយ....ស៊ាំណាស់!គេដូចមិនហ៊ានទៅជាន់វិមាននោះទេ!តែដើម្បីមិត្ត មានតែប្រថុយ!
រយៈពេល1ម៉ោងក្រោយមកទើបxiao zhanទៅដល់វិមានរបស់រាងក្រាស់ ជើងទាំងគូបោះជំហ៊ានចុះពីលើឡានរួចដើរចូលទៅគោះទ្វារ
តុកៗ....
"សួស្ដី!!"នៅពេលនោះមេឃក៏ចាប់ផ្ដើមងងឹតចុះអាប់និងមានពពកហុំព័ទ្ធហាក់រកកលចង់ភ្លៀង ខ្យល់ត្រជាក់ក៏បក់ផើយផាត់មកក្បែរxiao zhanធ្វើឲ្យxiao zhanលែងចង់ចូលទៅក្នុងជាលើកទី2
"កុំខ្លាច!កុំខ្លាច!រឹងមាំ!យ៉ាងណាក៏ឯងគង់តែចូលមករស់នៅទីនេះដដែលទេ!"រាងតូចដកដង្ហើមវែងៗសម្រួលអារម្មណ៍ដើម្បីកុំឲ្យរន្ធត់ បើចូលទៅដល់ជួបរឿងអ្វីអាក្រក់ត្រូវតែហ៊ានប្រឈមមុខនឹងវា!បើនៅតែខ្លាចដដែល!ជម្រើសល្អមានតែរត់ដាច់ជើងចោល!
ក្រាក.....
ពេលនោះទ្វារធំក៏បើកដោយខ្លួនឯងទើបxiao zhanដើរចូលទៅខាងក្នុង
គ្រាំង...
"អ្ហាយ...!!!!!"ដោយសារតែសម្លេងទ្វារបិតខ្លាំងពេកទើបxiao zhanភ័យរហូតដល់ថ្នាក់ស្រែកសឹងតែបែកសម្លេង