ភាគទី19:លោកចេះអៀន?

2.7K 204 39
                                    

"គាត់យ៉ាងមិចទៅហើយ?"haoxuan

"អ្នកជំងឺខ្វះឈាមច្រើនណាស់!ពេលនេះពួកយើងកំពុងតែត្រូវការឈាមជាបន្ទាន់ឯប្រភេទឈាម..គឺវាពិតជាចម្លែកខ្លាំងណាស់!ពួកយើងមិនគិតថាប្រភេទឈាមរបស់គេអាចនឹងមាននៅលើពិភពលោកមួយនេះនោះទេ!"

"ខ្ញុំ!យកឈាមខ្ញុំទៅ!"xiao zhanនិយាយទាំងមិនបានគិតច្រើនឲ្យតែអាចជួយដល់រាងក្រាស់បានគឺគេមិនស្ដាយនោះទេ

"ឈាមប្រភេទនេះមានតែត្រកូលwangប៉ុណ្ណោះ!យកឈាមខ្ញុំទៅ!"haoxuan

"ល្អ!សូមមកតាមខ្ញុំ!"ថារួចគ្រូពេទ្យក៏នាំhaoxuanចាកចេញពីទីនោះ

"មានរឿងអី?"អ្នកស្រីxiaoសួរទាំងមិនយល់

"គឺ..."xiao zhanក៏ប្រាប់រឿងរ៉ាវទាំងអស់ដល់ពួកគាត់ឲ្យបានដឹងពីហេតុការណ៍ដែលគេបានជួបប្រទះក្នុងយប់នេះ

Skip.....

បន្ទាប់ពីបានព្យាយាមនិងរុំរបួសឲ្យរាងក្រាស់រួចមក នាយក៏ត្រូវបានគេបញ្ជូនទៅបន្ទប់ធម្មតាដើម្បីសម្រាកនិងព្យូសេរ៉ូម ឯរបាំងមុខក៏ត្រូវបានដោះចេញមកដូចគ្នា ចាំថាកាលគ្រូពេទ្យប៉ុន្មាននាក់ដែលបានឃើញមុខនាយពីដំបូងគឺសឹងតែសន្លប់ទៅហើយ គាត់ពិតជាស្មានមិនដល់ថាហេតុអ្វីនាយសង្ហារខ្លាំងដល់ថ្នាក់នេះ សម្រស់របស់ម្ចាស់វិមានដ៏ល្បីមួយនេះពិតជាដូចទេវបុត្រខ្លាំងណាស់ បើមិនប្រាប់ពួកគេអាចគិតថានាយមិនមែនជាមនុស្សធម្មតានោះទេទោះជាមានស្នាមជាំនៅលើមុខក៏មិនអាចបិតបាំងភាពសង្ហាររបស់នាយបាន

Haoxuanពេលដែលដឹងរឿងនេះគេបានយកលុយបិតមាត់គ្រូពេទ្យទាំងនោះដាច់ខាតមិនឲ្យលេចឮព័ត៌មានដល់ខាងក្រៅនិងហាមនិយាយរឿងទាក់ទងនឹងមុខមាត់របស់yiboប្រាប់ដល់អ្នកផ្សេង

ថ្ងៃនេះក៏ជាថ្ងៃដែលនាយបានដឹងខ្លួនឡើងវិញ តែគេនៅមានបង់រុំរបួសកន្លែងពោះនិងមានស្នាមជាំលើមុខបន្តិចបន្តួចបណ្ដាលមកពីការវាយគ្នាមើលទៅគឺដូចជាម៉ាហ្វៀកំណាចម្នាក់

"បងនៅឈឺដែរទេ?"អ្នកជាប្អូននិយាយទាំងជួយគ្រាឲ្យបងប្រុសរបស់ខ្លួនអង្គុយផ្អែកនឹងក្បាលគ្រែ ពេលនេះគេនៅតែ2នាក់yiboព្រោះគ្រប់គ្នាសុទ្ធតែរវល់ទៅបំពេញកិច្ចការរបស់ខ្លួនរាងៗខ្លួន

ម្ចាស់វិមានរបាំងមុខ [18+](ចប់)Where stories live. Discover now